រដ្ឋមន្ត្រីស៊ូដង់ខាង ត្បូងចុះចេញពីតំណែងព្រោះវិបត្តិនយោបាយ

0
443

ស៊ូដង់ខាងត្បូង៖ រដ្ឋមន្ត្រីស៊ូដង់ ខាងត្បូងនិងជាមេដឹក នាំបក្សប្រឆាំងម្នាក់ បានចុះចេញ ពីតំណែងដោយ លើកឡើងថាកិច្ចព្រម ព្រៀងសន្តិភាពមួយដែល បានចុះហត្ថលេ ខាមួយឆ្នាំ មកនេះគឺមិនអាចយកជា ការបានតទៅទៀត បានឡើយ។

លោក Lam Akol ដែល ជារដ្ឋមន្ត្រី កសិកម្មនិងសន្តិសុខ ស្បៀងអាហារ និងជាសមាជិក ម្នាក់នៃក្រុម អ្នកត្រួត ពិនិត្យសន្តិភាពបាន លាលែងពីតំណែង ក្នុងជួររដ្ឋាភិបាល កាលពីថ្ងៃច័ន្ទហើយបា នអំពាវនាវ ឲ្យមានការ ផ្លាស់ប្តូររបបពីព្រោះ ថាកិច្ចព្រមព្រៀង សន្តិភាពបាន រលាយបាត់អស់ហើយ។

លោក Akol បានលើកឡើង នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា នេះគឺជាការ បង្ហាញ ជាសាធារណថា ខ្ញុំបានស្នើ សុំការលាលែង ពីតំណែងរបស់ ខ្ញុំកាលពីថ្ងៃ២៨ កក្កដាទៅកាន់សភាគឺ មុខតំណែង ជារដ្ឋមន្ត្រី កសិកម្មនិងសន្តិ សុខស្បៀង អាហារនៅក្នុងអន្តររដ្ឋាភិបាល។

លោក Akol បានស្នើឲ្យប្រជាជនស៊ូ ដង់ខាងត្បូង ធ្វើការសម្រេច ចិត្តអំពីអនាគត ផ្ទាល់ខ្លួនរបស់ ពួកគេ ដោយលើកឡើងថា ពុំមានកិច្ចព្រមព្រៀងសន្តិភាពត្រូវបាន ប្រតិបត្តិតាម រយៈសកម្មភាព នានារបស់ ប្រធា នាធិបតី ថ្មីលោក Salva Kiir នោះឡើយ។ លោកថ្លែងថាចាប់តាំងកិច្ចព្រមព្រៀងសន្តិភាពរលាយបាត់សូន្យទៅនិងការពុំមានការបើកចំហនៃនយោបាយដោយសេរីក្នុង រដ្ឋធានី Juba មធ្យោបាយដែល អាចដឹងបានតែមួយគត់ គឺការប្រឆាំងនិង របបនេះ ដូច្នេះទើបសន្តិភាពត្រូវបាន កែប្រែឲ្យប្រសើរ ឡើងក្នុងប្រទេស។

គួររំលឹកថាលោក Lam Akol គឺស្ថិតក្នុងចំណោម សមាជិកពីររូប នៃបក្សប្រឆាំង ដែលគ្មានអាវុធ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជារដ្ឋមន្ត្រីក្នុង រដ្ឋបាលរបស់លោក Kiir និងជាអ្នកដែលបាន ចុះចេញពីតំណែង ពីតួនាទីជា មេដឹកនាំបក្សរបស់លោក។