Saturday, April 20, 2024
Homeបច្ចេកវិទ្យាSuzuki ​ឧទ្ទេស​នាម​​ម៉ូតូ​​ស៊េរី​​ពិសេស​​២​​ម៉ូ​ដែល​

Suzuki ​ឧទ្ទេស​នាម​​ម៉ូតូ​​ស៊េរី​​ពិសេស​​២​​ម៉ូ​ដែល​

ម៉ូតូពីរម៉ូដែល មានចំណុច គួរឲ្យចាប់អារម្មណ៍ អំពីពណ៌ វត្ថុធាតុដើមកាបូន ឬ «ប្រដាប់លេង» ថ្មី ។
គំរូម៉ូតូទីមួយមានឈ្មោះ GSX-S1000 Carbon Edition រួមមានពីរពណ៌ ។ កំណែថ្មីពណ៌ខៀវ ជាមួយតួម៉ូតូពីរពណ៌ ខៀវ-ខ្មៅ បន្ថែមឆ្នូតពណ៌មាស ។ សរសៃកាបូនប្រើប្រាស់សម្រាប់ដាក់ជើងគម្របភក់ខាងក្រោយ ប្លុកម៉ាស៊ីន ដង្កៀបហ្វ្រាំង Brembo មានពណ៌ដូចគ្នានឹងតួម៉ូតូ។ កំណែថ្មីពណ៌ក្រហម-ខ្មៅ ក៏មានអមដោយការលម្អិតប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែឆ្នូតពណ៌ស ដង្កៀបហ្វ្រាំង Brembo ពណ៌ក្រហម ។
ម៉ូតូទាំងពីរបំពាក់ដោយម៉ាស៊ីនយកពីម៉ូដែល superbike GSX-R1000  ប្រភេទ៤ស៊ីឡាំងត្រង់ជួរ ចំណុះ ៩៩៩សេសេ កម្លាំង ១៤៣,៥សេះ នៅ ១០.០០០ជុំ/នាទី កម្លាំងបង្វិលជុំ ១០៦ញូវតុនម៉ែត្រ នៅ ៩.៥០០ជុំ/នាទី ។
ម៉ូដែលម៉ូតូទីពីរ គឺ GSX S1000FA Tour Edition ។ រូបរាងខាងក្រៅមើលទៅស្រដៀងគ្នាជាមួយ GSX-S1000 ប៉ុន្តែខុសគ្នានៅផ្នែកក្បាល ជាមួយបំពង់អ៊ែរធំ ចង្កៀងមុខត្រូវបានរចនាឡើងវិញ និងការលម្អិតមួយចំនួនផ្សេង ។ ស៊េរីពិសេសមានបន្ថែមការបំពាក់ថ្មីមួយចំនួន ដូចជាដៃកាន់មានមុខងារកម្តៅ កញ្ចក់ខ្ពស់ជាង ឃ្លុបទុករបស់របរចំណុះ ១៥លីត្រ នៅទីតាំងធុងសាំង និង ១២លីត្រនៅកន្ទុយម៉ូតូ ។ ទន្ទឹមនឹងនោះ គឺបណ្តាការលម្អិតអុចៗពណ៌ប្រាក់នៅលើតួម៉ូតូ ។
មិនមានការផ្លាស់ប្តូរណាអំពីម៉ាស៊ីននៅលើ GSX-S1000FA Tour Edition ទេ ។ ម៉ូតូនេះ ស្រដៀងគ្នាជាមួយម៉ូដែល GSX-S1000 Carbon Edition នៅផ្នែកខាងលើ ។
នៅអង់គ្លេស GSX-S1000 Carbon Edition មានតម្លៃប្រមាណ ១២.៤០០ដុល្លារ បន្ថែម ៦៥០ដុល្លារសម្រាប់ប្រព័ន្ធហ្វ្រាំង ABS ។ ក្នុងពេលនោះ GSX-S1000FA Tour Edition នៅកម្រិត ១៣.៤៦០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES