Friday, April 26, 2024
Homeព័ត៌មានជាតិជិះ​​ម៉ូតូ​​ឆ្លង​​ផ្លូវ​​ជាតិ​​លេខ​​៨​ ​រថយន្ត​បុក​ស្លាប់ ២​នាក់​ឪពុក​​កូន​ ​

ជិះ​​ម៉ូតូ​​ឆ្លង​​ផ្លូវ​​ជាតិ​​លេខ​​៨​ ​រថយន្ត​បុក​ស្លាប់ ២​នាក់​ឪពុក​​កូន​ ​

ខេត្ដកណ្តាលៈ បុរសជាឪពុកនិងកូនប្រុស អាយុ៤ឆ្នាំ បានស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក គ្រាដែលជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូឆ្លងផ្លូវជាតិលេខ៨ កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ។

មន្ត្រីប៉ូលិសចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ សុន លាបហេង ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) រីឯកូនប្រុសឈ្មោះ សុន ម៉ៃឃើ ភេទប្រុស អាយុ០៤ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ទាំង២នាក់ឪពុក-កូន មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ ចំណែកឯរថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ ក្រោយពីបុកមនុស្សស្លាប់បើកគេចបាត់ស្រមោល ។

rtgfghd
បុរសជាឪពុក ដែលរថយន្ដបុកស្លាប់

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបាននៅអង្គុយផឹកស្រាផ្ទះអ្នកស្គាល់គ្នា ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានបើកម៉ូតូឌុបកូនចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវជាតិលេខ៨ពីកើតទៅលិចបម្រុងចូលទៅផ្ទះរបស់ខ្លួនវិញ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកពេញមួយទំហឹង បណ្តាលឲ្យកុមារ៉ារងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសជាឪពុករងរបួសបាក់ជើង និងបែកក្បាលផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចនប៉ូលិសប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES