Friday, April 19, 2024
Homeបច្ចេកវិទ្យាXiaomi ​Redmi ​Note ​4 ​ចេញ​លក់​​ផ្លូវ​ការ​ តម្លៃ​​១៣៥​​ដុល្លារ​

Xiaomi ​Redmi ​Note ​4 ​ចេញ​លក់​​ផ្លូវ​ការ​ តម្លៃ​​១៣៥​​ដុល្លារ​

Xiaomi ទើបបង្ហាញមុខទូរស័ព្ទ Redmi Note 4 ជាស្មាតហ្វូនដំបូងរបស់ Xiaomi កែពីស៊េរី MIUI 8 ។ ទូរស័ព្ទនេះនៅរក្សាអេក្រង់ ៥,៥អ៊ីញ resolution Full-HD ប៉ុន្តែការរចនាបានធ្វើឲ្យប្រសើរឡើងច្រើន ជាមួយតួលោហធាតុដ៏រឹងមាំ គែមបញ្ឆិត ។
ការកំណត់រចនាសម្ព័ន្ធរបស់ Redmi Note 4 រួមមានឈីប Media Tek Helio X20 ១០បន្ទះ ( ២បន្ទះ Cortex A72 ល្បឿន 2.1GHz ៤បន្ទះ Cortex A53 ល្បឿន 1.8GHz និង៤បន្ទះ Cortex A53 ល្បឿន 1.4GHz) រន្ធដោតស៊ីម២ ក្នុងនោះរន្ធមួយប្រើរួមជាមួយអង្គចងចាំ កាមេរ៉ាសំខាន់ 13MP ជម្រៅ f/2.0 មានជំនួយយកច្បាស់ និងកាមេរ៉ាបន្ទាប់បន្សំ 5MP រួមជាមួយថ្ម 4100mAh ។ ទូរស័ព្ទមាន២ស៊េរីផ្សេងគ្នានូវរ៉េម និងអង្គចងចាំ: ស៊េរីមួយមានរ៉េម២ជីកាបៃ និងអង្គចងចាំខាងក្នុង ១៦ជីកាបៃ និងស៊េរីមួយទៀតបែរជាមានរ៉េម ៣ជីកាបៃ និងអង្គចងចាំខាងក្នុង ៦៤ជីកាបៃ ។
ជារួម Redmi Note 4 មិនផ្លាស់ប្តូរច្រើន បើប្រៀបជាមួយជំនាន់ Note 3 ចាស់ ការខុសគ្នាគួរឲ្យកត់សម្គាល់បំផុត គឺឈីប Helio X20 និងកាមេរ៉ា 13MP ។ ការរចនាក៏ភ្លឺរលោងជាង ធ្វើឲ្យ Redmi Note 4 មើលទៅលំដាប់ខ្ពស់ជាង ។ ផលិតផលមានតួម៉ាស៊ីនកម្រាស់ ៨,៣មិល្លីម៉ែត្រ និងទម្ងន់ ១៧៥ក្រាម ។
Xiaomi នឹងចាប់ផ្តើមលក់ Redmi Note 4 នៅប្រទេសចិននៅថ្ងៃទី២៦ ខែសីហា ក្នុងតម្លៃ ៨៩៩យន់ (១៣៥ដុល្លារ) សម្រាប់ស៊េរីអង្គចងចាំ ១៦ជីកាបៃ និង ១.១៩៩យន់ សម្រាប់ស៊េរីអង្គចងចាំ ៦៤ជីកាបៃ ។ សព្វថ្ងៃមិនមានព័ត៌មានអំពីថ្ងៃលក់ និងតម្លៃលក់ទូរស័ព្ទនេះនៅបណ្តាទីផ្សារផ្សេងឡើយ ៕
ដោយ: តូច រំលឹក

RELATED ARTICLES