Friday, March 29, 2024
Homeកីឡាអន្ដរជាតិតោ​ខៀវ​​ Che​lsea​ គ្រោង​ចំណាយ​លុយ​ជិ​ត​ ៣០​លាន​ដុល្លារ​ ទិញ​ខ្សែ​បម្រើ​ Ru​ben​ Neves​ ពី​ក្លឹប​​ Porto​

តោ​ខៀវ​​ Che​lsea​ គ្រោង​ចំណាយ​លុយ​ជិ​ត​ ៣០​លាន​ដុល្លារ​ ទិញ​ខ្សែ​បម្រើ​ Ru​ben​ Neves​ ពី​ក្លឹប​​ Porto​

តាមប្រភពព័ត៌មានពីក្លឹបតោខៀវ Chelsea បានឲ្យដឹងថាក្លឹបគ្រោងចំណាយលុយ២៤លានផោនស្មើនឹងជិត៣០លានដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីទិញខ្សែបម្រើ Ruben Neves ពីក្លឹបបាល់ទាត់ Porto សម្រាប់រដូវកាលដោះដូរខាងមុខនេះ។គម្រោងចំណាយទឹកប្រាក់ត្រឹមតែជាង៣០លានដុល្លារ នេះប្រហែលជាមិនអាចនាំយកកីឡាករវ័យក្មេងរូបនេះមកកាន់ទឹកដីអង់គ្លេសបានទេខណៈក្លឹប Liverpool ក៏ចង់បានដែរហើយ សាមីក្លឹប Porto បានដាក់តម្លៃខ្លួនកីឡាករ Neves ៣៥លានផោនស្មើហ្នឹងជាង ៤២លានដុល្លារ។

2

កីឡាកររូបនេះបានបង្ហាញទម្រង់លេងលេចធ្លោ កាលពីឆ្នាំទៅមិញធ្វើឲ្យបណ្តាក្លឹបនៅក្នុងតំបន់អឺរុបស្រក់ទឹកមាត់ចង់បានគ្រប់ៗគ្នា ជាពិសេសក្លឹប Juventus , Valencia ជាដើម។

ជាការពិត កីឡាករវ័យ១៩ឆ្នាំ រូបនេះនៅសល់កុងត្រា៣ឆ្នាំទៀតជាមួយក្លឹប Porto ក៏ប៉ុន្តែក្លឹបនេះក៏មានបំណងលក់ប្រសិនបើក្លឹបណាហ៊ានឲ្យតម្លៃខ្លួន ខ្ពស់។

ដោយ៖ ហេង ដេត

RELATED ARTICLES