Saturday, April 27, 2024
Homeសេដ្ឋកិច្ចជាតិAir​Asia បើក​​ជើង​​ហោះ​ហើរ​​ដែល​​ធ្វើ​​ដំណើរ​​ត្រង់ Siem Reap​-​Phuket

Air​Asia បើក​​ជើង​​ហោះ​ហើរ​​ដែល​​ធ្វើ​​ដំណើរ​​ត្រង់ Siem Reap​-​Phuket

សៀមរាប – ៧ វិច្ឆិកា ២០១៦ ៖  Thai AirAsia បានសម្ពោធជើងហោះហើរថ្មីរបស់ខ្លួនដោយធ្វើដំណើរត្រង់ពី សៀមរាប ទៅ ភូគេត ដែលបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលធ្វើប្រតិបត្តិការលើផ្លូវហោះហើរនេះ។ ធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់ទិសដៅពោរពេញដោយការកម្សាន្តមួយរបស់ពិភពលោក ហើយក៏ត្រៀមស្វាគមន៍អ្នកដំណើរដែលមកកាន់ខេត្តសៀមរាបផងដែរ។ ជើងហោះហើរថ្មីលេខ FD630 ភូគេត-សៀមរាប និងលេខ FD631 សៀមរាប-ភូគេត ដែលដំណើរការដោយយន្តហោះ Airbus A320s ថ្ងៃនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។

airasia-sr-phuket-5

AirAsiaពេលនេះដំណើរការជើងហោះហើរពី សៀមរាប ប្រទេសកម្ពុជាទៅកាន់ទិសដៅធ្វើដំណើរចំនួន ២ នៅក្នុងប្រទេសថៃ ដោយធ្វើដំណើរពី សៀមរាប-បាងកក (អាកាសយានដ្ឋានដនមឿង) ២ ជើងរាល់ថ្ងៃ និង សៀមរាប-ភូគេត ១ ជើងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ៖www.airasia.com

airasia-sr-phuket-1

RELATED ARTICLES