Saturday, April 27, 2024
Homeបច្ចេកវិទ្យាវិធីសាស្ត្រ ត្រួតពិនិត្យ ម៉ាស៊ីនរថយន្ត​មួយទឹក

វិធីសាស្ត្រ ត្រួតពិនិត្យ ម៉ាស៊ីនរថយន្ត​មួយទឹក

ឈ្វេងយល់ពីការថែទាំរថយន្ត

ត្បិតតែការទិញ រថយន្តពីម្ចាស់ មុន(រថយន្តមួយទឹក) អាចសន្សំសំចៃ ប្រាក់បាន ច្រើនក៏ពិតមែន តែវៀរលែង អ្នកបង្កើត កំហុសឆ្គងក្នុងការទិញ ដោយបញ្ហា បច្ចេកទេស ទើបអ្វីៗប្រែក្លាយ ជាការខាតបង់ ។ ក្នុង ចំណោមបញ្ហាធំ ជាងគេបំផុត ក្នុងការទិញ រថយន្តមួយទឹកគឺការ កំណត់ លក្ខខណ្ឌម៉ាស៊ីន តែម្តង ។ ខាងក្រោមនេះគឺជាវិធី ពិនិត្យម៉ាស៊ីន រថយន្តមួយទឹក៖

777

  • ពិនិត្យលើ ឧបករណ៍វាស់ រយៈចម្ងាយផ្លូវ ដែលរថយន្តនោះ ធ្លាប់ប្រើប្រាស់។ ប្រសិនជាវា ចង្អុលបង្ហាញ លើគំនូស ១០ម៉ឺនម៉ាយ នោះបញ្ជាក់ថា ម៉ាស៊ីន រថយន្តនេះអាច ឈានដល់ អំឡុងពេលមួយ ដែលស្ទើរតែផុត អាយុកាលប្រើប្រាស់ ឬម៉ាស៊ីន ចាស់ទ្រុឌទ្រោមខ្លាំង ជាមិនខាន ។ ហេតុដូច្នេះ អ្នកគួរតែផ្លាស់ ចិត្តទៅមើល រថយន្តដទៃ ទៀត តែវាក៏ អាស្រ័យ លើអ្នកខ្លួនឯងហ៊ានចំណាយ សម្រាប់ ម៉ាស៊ីនថ្មីឬ ល្អជាងនេះ ។
  • បើកគម្របម៉ាស៊ីន (គម្របកាបូមុខ) ហើយដេរបញ្ឆេះស្តាប់សំឡេង ។ ម៉ាស៊ីនល្អឬ នៅថ្មីគួរតែ រត់តាមចង្វាក់ ដោយរលូន ពុំមានឡើងសំឡេងងាងឡើង ។ ស្តាប់មើលថា តើមាន សំឡេងខុស ប្រក្រតីណា មួយដែល អាចកើតមាន សំឡេងខ្ទោកៗ សំឡេងសូរពីងៗ ឬសំឡេងកកិត ដែលបង្ហាញថា មានភាពសឹក រិចរិលខ្លាំង នៅផ្នែកខាង ក្នុងម៉ាស៊ីន ។
  • បើករថយន្ត ជុំវិញក្រុង ប៉ុន្មានគីឡូ ម៉ែត្រហើយ បើកនៅ លើផ្លូវធំឬ ថ្នល់ជាតិ ដើម្បីធ្វើ តេស្តសាកល្បង ចំពោះការបង្កើនល្បឿនដើម្បី ឲ្យដឹងថា រថយន្តអ្នកមាន សន្ទុះម៉ាស៊ីនខ្លាំងដែរទេ ។ចូរពិនិត្យមើល ផ្សែងរបស់រថយន្ត ខណៈពេលជាន់ ហ្គារ៍បង្កើនល្បឿន ។ បើផ្សែងនោះមានពណ៌ ខៀវ ខ្មៅ ឬស បង្ហាញថាចាំបាច់ ត្រូវតែជួសជុល ។
  • ចតរថយន្តនៅ ត្រង់កន្លែង ដែលមាន ផ្ទៃរាបស្មើហើយ បើកគម្របម៉ាស៊ីន ។ ក្រឡេកមើល រថយន្តថាមាន លេចជ្រាប ដែរឬទេ ។ ពន្លត់ម៉ាស៊ីន ហើយដកយក ដងវាស់ស្ទង់ កម្រិតប្រេង ចេញមកពិនិត្យ ហើយក៏ ត្រូវពិនិត្យ មើលថាវាមានពណ៌ អ្វីពណ៌ត្នោតស្រាលឬខ្មៅ។
  • ពិនិត្យមើលលើផ្ទៃខាងក្រៅ គ្រប់ជុ្រង ជ្រោយរបស់ ម៉ាស៊ីន រកមើលភាពលិច ជ្រាបនៃប្រេង ម៉ាស៊ីនថាមានដែរទេ ។ អ្នកលក់ប្រាកដ ជាសម្អាតវាយ៉ាង ស្អាតដោយការជម្រះ ចេញនូវខ្លាញ់គោ និងស្នាមប្រឡាក់ អ្នកមើលទៅស្អាតគ្មានអ្វីនឹង ថ្លែងឡើយ ។ តែយ៉ាងណាចំណាត់ការ របស់អ្នកលក់ បែបនេះនឹង អនុញ្ញាតឲ្យអ្នក ពិនិត្យឃើញពីភាព លិចជ្រាបពីទ្រនាប់ឬហ្វឺតហើយថែម ទាំងអាចមើល ឃើញតំបន់ មួយចំនួនដែល ទើបនឹង កែកុនថ្មីៗទៀតផង ។
    ប្រែសម្រួលដោយ៖ អុីវ វិចិត្រា
RELATED ARTICLES