Saturday, April 27, 2024
Homeកីឡាអន្ដរជាតិDavid​​ De Gea​ ប្រហែល​ជា​អស់​និស្ស័យ​នៅ​ទឹក​ដី​អង់​គ្លេស​

David​​ De Gea​ ប្រហែល​ជា​អស់​និស្ស័យ​នៅ​ទឹក​ដី​អង់​គ្លេស​

បើទោះជាមានការច្រានចោលម្តងហើយម្តងទៀតពីក្លឹបបិសាចក្រហមMan Utd ទីបំផុតកីឡាករចាំទី David De Gea ប្រហែលជាអស់និស្ស័យនៅក្នុងពហុកីឡដ្ឋាន Old Trafford បើទោះជាកុងត្រារបស់គេនៅមានសុពលភាពដល់ឆ្នាំ ២០១៩ ក៏ដោយ។

កីឡាករ De Gea ធ្លាប់បានបង្ហាញបំណងចង់វិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញដោយចូលរួមលេងឲ្យក្លឹប Real Madrid វិញ។

2

កីឡាករវ័យ២៦ឆ្នាំ ទើបតែបានចុះកុងត្រាថ្មីជាមួយក្លឹប Man Utd កាលពីខែកញ្ញាឆ្នាំ ២០១៥ ដែលអូសបន្លាយកុងត្រារបស់គេដល់ឆ្នាំ ២០១៩ ដូច្នេះប្រសិនបើក្លឹប Real Madrid ចង់នាំយកកីឡាកររូបនេះមកកាន់ទឹកដីអេស្ប៉ាញនៅរដូវកាលដោះដូរខែមករា ខាងមុខមែននោះ ត្រូវតែសងជំងឺចិត្តដល់ក្លឹប Man Utd ។

ជាការពិតក្លឹប Man Utd គ្មានចេតនាលក់កីឡាកររូបនេះទេ ជាក់ស្តែងកាលពីរដូវកាលដោះដូរកន្លងទៅក្លឹបនេះមានចេតនាបន្ទុចបង្អាក់ធ្វើឲ្យហួសកាលបរិច្ឆេទដោះដូរ។

ដោយឡែកប្រភពព័ត៌មានដាច់ដោយឡែកមួយទៀតបានឲ្យដឹងថាប្រសិនបើក្លឹប Real Madrid ចង់បាន ត្រូវត្រៀមលុយជាង60លានដុល្លារទើបអាចចរចាគ្នាបាន។

ដោយ៖ ហេង ដេត

RELATED ARTICLES