Saturday, April 27, 2024
Homeសន្ដិសុខសង្គមរឿងហេតុលម្អិត ជុំវិញរូបថត បុរសម្នាក់ ដេកអោបសពនារីជាគូដណ្ដឹង ផ្អើល Facebook

រឿងហេតុលម្អិត ជុំវិញរូបថត បុរសម្នាក់ ដេកអោបសពនារីជាគូដណ្ដឹង ផ្អើល Facebook

ខេត្ដកំពត៖ រូបថតបុរសម្នាក់ ដេកយំអោបសពគូដណ្ដឹង គួរឲ្យអាណិតអាសូរ ត្រូវបានសាច់ញាតិបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម facebook បង្កការភ្ញាក់ផ្អើល និងបានចែករំលែក ( Share) និង Comment ជាច្រើនតៗគ្នា នៅព្រឹកថ្ងៃទី១២ វិច្ឆកា នេះ ធ្វើឲ្យមានការចាប់អារម្មណ៍ចង់ដឹងគ្រប់ៗគ្នា ពីរឿងលម្អិត ពាក់ព័ន្ធការស្លាប់របស់នារីរងគ្រោះខាងលើ ។

មុននេះបន្ដិច ! នគរធំ បានសាកសួរទៅខាងមិត្ដភិក្ក័នារីរងគ្រោះ ដែលជាអ្នកធ្វើការជាមួយនៅឯក្រុងភ្នំពេញ បានផ្ដល់បទសម្ភាសន៍ ដោយបានបញ្ជាក់ប្រាប់ថា នារីរងគ្រោះ មានឈ្មោះ សុខ ស្រីពៅ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំកំបូល និងមានស្រុកកំណើត នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកបន្ទាយមាស ខេត្ដកំពត និងបម្រើការងារជាអ្នកផ្ដល់ព័ត៌មាន នៅសាលាបង្រៀនភាសាមួយកន្លែង ក្នុងក្រុងភ្នំពេញ គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះម៉ូតូជាមួយបុរសជាគូដណ្ដឹង ឌុបគ្នាចេញពីភ្នំពេញ ទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីភ្ជាប់ពាក្យអ្នកទាំង២ នៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៦ នេះ តែម្ដង ។

កញ្ញា Oun Meekazil (ឈ្មោះក្នុង Facebook) បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆកា ម្សិលមិញនេះ នារីរងគ្រោះ បានសុំច្បាប់ឈប់សម្រាក ដើម្បីធ្វើដំណើរពីព្រឹកជាមួយគូដណ្ដឹង ទៅភ្ជាប់ពាក្យជាមួយគ្នានៅឯស្រុកកំណើត ដោយបានជិះម៉ូតូ ម៉ាកគុបឌុបគ្នា មកដល់ចំណុចស្ពានក្រាំងស្វាយ តាមបណ្ដោយផ្លូវជាតិលេខ៣ ក៏ត្រូវម៉ូតូមួយគ្រឿង មិនចាំម៉ាក ស្លាកលេខ ជិះមកប៉ះដាក់ចង្កូតម៉ូតូ ធ្វើឲ្យធ្លាក់នារីរងគ្រោះ ដួលលើផ្លូវ ស្រាប់តែមានរថយន្ដទួរីសមួយគ្រឿងបើកមកពីក្រោយ បានបុក និងកិននារីរងគ្រោះ ស្លាប់បាត់បង់ជីវិតតែម្ដង ចំណែកខាងប្រុស មិនមានរងរបួសនោះទេ ។

ប្រភពខាងលើបន្ដថា ក្រោយកើតហេតុ រថយន្ដបានបើកគេចបាត់ បន្សល់ទុកបុរសជាគូដណ្ដឹង នៅយំសោកអោបសពនារីរងគ្រោះ ដោយក្ដីស្រណោះអាល័យ នឹកដល់ថ្ងៃស្អែក គិតថានឹងបានភ្ជាប់ពាក្យនឹងគ្នា សាងជីវិតស្វាមី ភរិយា ទៅអនាគត មិនគួរមកជួបរឿងអកុសលបែបនេះសោះ ។

បច្ចុប្បន្ន សពនារីរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកមកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត និងបានកែរោងពិធីភ្ជាប់ពាក្យ ទៅរៀបចំបុណ្យសពវិញ ធ្វើឲ្យខាងប្រុសរឹតតែនឹកស្រណោះអាល័យម្ចាស់បេះដូង ដោយនៅតែទៅគេងអោបសពគូដណ្ដឹង យំរហូត ភ្លេចបាយ ភ្លេចទឹក ។ ចំណែកសាច់ញាតិ មិត្ដភ័ក្កិ ឃើញរឿងបែបនេះ គួរឲ្យសង្វែកចិត្ដ នឹកអានិតគូស្នេហ៍១ គូនេះ មិនគួរណាព្រហ្មលិខិតកំរិតមកបំបែកខាងស្រីចេញ ទុកខាងប្រុសនៅទួញយំ ដូចអកព្រាត់គូ ។

ក្នុងហេតុការណ៍នេះដែរ ក៏មានអ្នកថតរូប ខណៈខាងប្រុសដេកអោបសព គូរដណ្ដឹង បង្ហោះលើ Facebook ដោយមានសរសេរសារចូលរួមរំលែកទុក្ខ បង្កការភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមមួយនេះតែម្ដង ៕

ដោយ ៖ យ៉ានុត

15032798_571683013032873_7008121647079470285_n nokor12-11-16-pic-2 sdfdfsfds

RELATED ARTICLES