Friday, April 19, 2024
HomeតារាបរទេសPan Cake មកធ្វើម្ហូបផ្អើលហាងយុគ ចិន្ដា (មានវីដេអូ)

Pan Cake មកធ្វើម្ហូបផ្អើលហាងយុគ ចិន្ដា (មានវីដេអូ)

តារាសម្ដែងល្បីរបស់ព្រះរាជាណាចក្រថៃ នាងPan Cake បានចុះពីលើយន្ដហោះមកដល់ស្រុកខ្មែរកាលពីវេលាម៉ោង១ៈ៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនាងក៏បង្ហួសមកចូលភោជនីយដ្ឋាន ”ស្លឹកឈូក” របស់ពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្ដា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវប៉ាស្ទ័រ។ ក្រុម Fan ជាច្រើន រង់ចាំនាងPan Cake ជាស្រេច នៅហាងអ្នកនាងយុគ ចិន្ដា ហើយគ្រាន់តែតារាល្បីរបស់ថៃ នោះមកដល់មានការចោមរោមឱបថើប និងថតរូប សឹងតែធ្វើឲ្យនាង Pan Cake រើខ្លួនមិនចង់រួចឡើយ។

pane-cake3
អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ”ខ្ញុំបានជួបក្រុមការងារ Pan Cake នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ អំឡុងពេលដែលខ្ញុំបានទៅថៃ ថតស្ពតថ្មីជាមួយលោកឆាកគ្រីក ហើយអ្នកធ្វើសក់ឲ្យខ្ញុំជាក្រុមការងាររបស់ Pan Cake ហើយបានពិភាក្សាជាមួយខ្ញុំថា Pan Cake គាត់ចង់មកធ្វើម្ហូបបង្ហាញខ្ទះធ្វើម្ហូប ដោយអត់ប្រើខ្លាញ់ អត់ប្រើប្រេង ហើយខ្ញុំក៏ណែនាំហាងខ្ញុំ គាត់ក៏ជ្រើសរើសតែម្ដង។ Pan Cake មានពេល២ម៉ោង ក្នុងការធ្វើម្ហូបនៅហាងខ្ញុំ ហើយខ្ញុំបានជ្រើសយកម្ហូបមាន់លីងគល់ស្លឹកគ្រៃ”។

pane-cake4
តារាចម្រៀង Pan Cake សប្បាយរីករាយជាខ្លាំងនៅពេលបានធ្វើម្ហូបជាលើកទី១ ជាមួយពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្ដា ដោយមាន Fan ជាច្រើនទៅគាំទ្រនាងផងនោះ ហើយតារាល្បីល្បាញរបស់ព្រះរាជាណាចក្រថៃ រូបនេះ បានឲ្យដឹងថា ”នេះជាលើកទី៥ហើយ ដែលខ្ញុំបានមកព្រះរាជាណាចក្រកម្ពុជា ហើយឃើញថា ប្រទេសកម្ពុជា មានការីកចម្រើនខ្លាំង

pane-cake5គឺមានអគារខ្ពស់ៗមានការសាងសង់ជាបន្តបន្ទាប់ ហើយគ្រាន់តែចុះពីលើយន្ដហោះភ្លាម ក៏ប្លែកដែរ ព្រោះព្រលានថ្មី។ ចំពោះខ្ទះដែលខ្ញុំយកមកបង្ហាញនាពេលនេះ គឺជាខ្ទះឆាអត់ប្រើប្រេងខ្លាញ់ទេ ហើយខ្ទះនេះមានលក់នៅបណ្ដារប្រទេសមួយចំនួនមកហើយ ហើយក៏មានភាគហ៊ុនរបស់ឪពុកម្ដាយខ្ញុំដែរ”។

pane-cake6
Pan Cake បានចូលសិល្បៈ១២ឆ្នាំមកហើយ នាងជាតារាភាពយន្ដដ៏ល្បីរបស់ព្រះរាជាណាចក្រថៃហើយការមកកម្ពុជា លើកនេះ Pan Cake បានឡើងច្រៀងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីប្រគំតន្ត្រី ”ខ្មែរញញឹម” និងច្រៀងនៅក្លឹបកម្សាន្ដ RGA នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា នាងក៏បានត្រឡប់ទៅប្រទេសថៃវិញផងដែរ”៕

pane-cake2
Pane Cake ពេលជូនខ្ទះអត់ប្រើខ្លាញ់ប្រង ដល់អ្នកនាងយុគ ចិន្តា

pane-cake1

https://youtu.be/1CMy6yWIcj8

RELATED ARTICLES