Friday, April 19, 2024
Homeកីឡាអន្ដរជាតិRonaldo បរិ​ច្ចាគ​​​ប្រាក់​​​ជាង​៣​លាន​​ដុល្លារ​ ដល់​​ក្លឹប​​ Cha​pe​co​en​s​e​

Ronaldo បរិ​ច្ចាគ​​​ប្រាក់​​​ជាង​៣​លាន​​ដុល្លារ​ ដល់​​ក្លឹប​​ Cha​pe​co​en​s​e​

បន្ទាប់ពីទទួលបានដំណឹងសោកនាដកម្មធ្លាក់ហោះដឹកកីឡាករក្រុម Chapecoense នៅក្នុងក្របខណ្ឌបាល់ទាត់ប្រេស៊ីលស៊េរី A កាលពីថ្ងៃអង្គារ ទី២៩ វិច្ឆិកា ២០១៦ កីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Ronaldo បានប្រកាសបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន៣លានអឺរ៉ូ  ស្មើនឹងជាង ៣,១លានដុល្លារ ដើម្បីជួយដល់ក្រុមបាល់ទាត់ Chapecoense ។

ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះ ខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់ Real Madrid  បានបង្ហោះសាររំលែកទុក្ខតាមបណ្តាញសង្គម Twitter ដល់ក្រុមគ្រួសារកីឡាករ គ្រូបង្វឹក និងជនរងគ្រោះទាំងអស់ដែលជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ។

រូណាល់ដូបាននិយាយថា៖” ខ្ញុំមានការត់ស្លុតខ្លាំងណាស់ចំពោះ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ។ ខ្ញុំសូមសំដែងនូវសមានទុក្ខ ដល់ក្រុមគ្រូសារសពជនរងគ្រោះទាំងអស់ក៏ដូចជាប្រជាជនប្រេស៊ីលទាំងមូល’’។

គួររំឮកថា ឧបទ្ទវហេតុធ្លាក់យន្តហោះ ក្រុម Chapecoense បានកើតឡើងក្រោយពីក្រុមរបស់គេបានធ្វើដំណើរទៅ ប្រទេសកូឡុំប៊ីដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពាន Copa Sudamericana ជាមួយក្រុមបាល់ទាត់កូឡុំប៊ី Atletico Nacional ។ ការធ្លាក់យន្តហោះឆក់យកជីវិតកីឡាករ និងអ្នកដំណើរប្រមាណ៧៥នាក់ ក្នុងចំណោម ៨១នាក់។

RELATED ARTICLES