Thursday, April 25, 2024
Homeកីឡាអន្ដរជាតិតើ​កី​ឡា​ក​រ​បាល់​ទាត់​រូប​ណា​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក​?​

តើ​កី​ឡា​ក​រ​បាល់​ទាត់​រូប​ណា​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក​?​

ក្នុងចំណោមកីឡាករបាល់ទាត់ឆ្នើមៗ នៅលើពិភពលោក មានតែកីឡាករពីររូបប៉ុណ្ណោះដែលទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំខ្ពស់ជាងគេបំផុត គឺកីឡាករ កីឡាករ Ronaldo ខ្សែប្រយុទ្ធក្លឹប Real Madrid ទទួលបានប្រាក់ឈ្នួល ប្រចាំឆ្នាំជាង២៣លានដុល្លារ ស្មើគ្នាជាមួយកីឡាករ Messi មកពីក្លឹបអ្នកមានបុណ្យ Barcelona ដែលជាគូប្រជែងស្លាប់រស់នៅក្នុងក្របខណ្ឌបាល់ទាត់អេស្ប៉ាញព្រីមេរ៉ាលីហ្គា។បន្ទាប់ពីកីឡាករទាំងពីរនេះ Gareth Bale មកពីក្លឹប Real Madrid ដដែលឈរចំណាត់ថ្នាក់លេខ៣។

3

ខាងក្រោមនេះគឺជាបញ្ជីកីឡាករដែលទទួលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេ១០រូប៖

១- កីឡាករ Ronaldo ខ្សែប្រយុទ្ធក្លឹប Real Madrid ទទួលបានប្រាក់ឈ្នួល ប្រចាំឆ្នាំជាង២៣លានដុល្លារ

២- កីឡាករ Messi ខ្សែប្រយុទ្ធក្លឹប Barcelona ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង២៣លានដុល្លារ

៣- កីឡាករ Gareth Bale  ខ្សែប្រយុទ្ធក្លឹបReal Madrid ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង២២លានដុល្លារ

៤-កីឡាករ Hulk ខ្សែប្រយុទ្ធក្លឹប Shanghai  ទទួលបានប្រាក់ចំនួនប្រចាំឆ្នាំជាង២០លានដុល្លារ

៥- កីឡាករ Paul Pogba ខ្សែបម្រើប្រយុទ្ធក្លឹប Man Utd   ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង១៩លានដុល្លារ

៦- កីឡាករ Graziano Pelle  ខ្សែប្រយុទ្ធក្លឹប Shangdong ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង១៧លានដុល្លារ

៧- កីឡាករ Ezequel Lavezzi ខ្សែប្រយុទ្ធក្លឹប Hebei ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង១៦លានដុល្លារ

៨- កីឡាករ Rooney ខ្សែប្រយុទ្ធក្លឹប Man Utd  ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង១៦ លានដុល្លារ

៩- កីឡាករ Neymar ខ្សែប្រយុទ្ធក្លឹប Barcelona   ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំជាង១៦លានដុល្លារ

១០- កីឡាករ Ibrahimovic  ខ្សែប្រយុទ្ធក្លឹប Man Utd    ទទួលបានប្រាក់ ឈ្នួល ប្រចាំឆ្នាំ១៦លានដុល្លារ

ដោយ៖ ហេង ដេត

RELATED ARTICLES