Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំ TPP ប្តេជ្ញាបន្ត​ដើរ ទៅមុខ​ទោះ មានឬគ្មាន សហរដ្ឋអាមេរិក

មេដឹកនាំ TPP ប្តេជ្ញាបន្ត​ដើរ ទៅមុខ​ទោះ មានឬគ្មាន សហរដ្ឋអាមេរិក

កិច្ចព្រមព្រៀងអន្តរជាតិ

TPP ប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បានសន្យា បើកទ្វារសេដ្ឋកិច្ចបន្ថែម ទៀតកាលពីថ្ងៃ សៅរ៍ ស្របពេល ដែល មេដឹកនាំបណ្តាប្រទេសអ ាស៊ីប៉ាស៊ីហ្វិកបានស្វែង រកជម្រើស ថ្មី តាមរយៈ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញា លុបចោល ឬចរចាឡើងវិញ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ ។

ក្នុងក្រសែភ្នែក របស់បណ្តា មេដឹកនាំទាំងនេះ គឺបាន សម្លឹងឃើញ ចិននៅក្នុង កិច្ចប្រជុំកំពូល កិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក(APEC) ប្រចាំឆ្នាំ ២០១៦ដែល ប្រព្រឹត្តទៅ ក្នុងទីក្រុង លីម៉ា ប្រទេសប៉េរូ ។ ដែលជាការ កត់សម្គាល់គឺ ទើបតែជាង មួយ សប្តាហ៍ ប៉ុណ្ណោះបន្ទាប់ ពីជ័យជំនះគួរ ឲ្យភ្ញាក់ផ្អើលរបស់ លោក ដូណាល់ ត្រាំ នៅ សហរដ្ឋអាមេរិក បានបំផ្លាញ ចោលនូវក្តីរំពឹង ដ៏ធំ ជាងគេ បំផុតដែលធ្លាប់ មាននៃវត្ថុបំណង របស់សហរដ្ឋអាមេរិក លើផ្លែផ្កានៃ កិច្ចព្រមព្រៀង ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (TPP) នេះ ។

ចំណែក ប្រធានាធិបតី សហរដ្ឋអាមេរិក ជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានគាំទ្រ និងការពារ កិច្ចព្រមព្រៀងនេះ ដែលជា មធ្យោបាយមួយ ក្នុងការទប់ទល់ និងកំណើន របស់ចិន ប៉ុន្តែបច្ចុប្បន្នលោក បានបញ្ឈប់ ការព្យាយាម យកឈ្នះឬ ទទួលបាន សំឡេង ច្រើនក្នុងការ អនុម័ត របស់រដ្ឋសភាចំពោះ កិច្ចព្រមព្រៀងដែលត្រូវបាន ចុះហត្ថលេខា ដោយបណ្តាប្រទេស សេដ្ឋកិច្ចចំនួន ១២ក្នុង តំបន់ អាមេរិកនិង អាស៊ីប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូល ចិននោះឡើយ ។ ការដែលពុំមាន ការអនុម័ត របស់ សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងថ្មីៗ មិនអាចនឹងត្រូវ បានប្រតិបត្តិឡើយ ។

លោក ដូណាល់ ត្រាំ បានឃោសនាប្រឆាំង និងកិច្ចព្រម ព្រៀង TPP និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាមេរិកខាង ជើង (NAFTA ) ជាអ្វីដែលផ្តល់ភាពអវិជ្ជមាន សម្រាប់ វិស័យ ការងាររបស់ សហរដ្ឋអាមេរិក ។ លោកបាន ថ្លែងថាលោកនឹង លុបចោល កិច្ចព្រមព្រៀង TPP ហើយថែមទាំង បានគំរាម ដាក់ឲ្យជាប់ កាតព្វកិច្ចពន្ធលើ ការនាំចូល ពីចិននិង ម៉ិកស៊ិកទៀតផង។

តាមរយៈកិច្ចប្រជុំ មួយជាមួយ និងលោក អូបាម៉ា លោកស៊ី បានថ្លែង ថាទំនាក់ទំនង របស់រដ្ឋាភិបាល ក្រុងប៉េកាំងជា មួយនិង វ៉ាស៊ីនតោន គឺស្ថិតក្នុងស្ថាន ភាពតានតឹង ហើយលោក បានអំពាវនាវ ឲ្យមានការ ចងភ្ជាប់ដោយរលូន ។

លោកស៊ីបាន និងកំពុងជួញដូរ នូវកំណែទម្រង់ ថ្មីមកជំនួស សម្រាប់ ពាណិជ្ជកម្មក្នុង តំបន់តាមរយៈ ការផ្សព្វផ្សាយ កិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចទូលំ ទូលាយក្នុង តំបន់(RCEP) ដែលជួយ គាំទ្រដោយ ចិន ខណៈដែលវា មិនរាប់បញ្ចូល សហរដ្ឋអា មេរិកឡើយ ។ លោក ស៊ី បានថ្លែង នៅក្នុងការកត់ សម្គាល់ នៅ APEC ថាចិននឹងមិន បិទទ្វារចំពោះ ពិភពលោក ខាងក្រៅឡើយ ប៉ុន្តែនឹង បើកទ្វារ បន្ថែមទៀត ។

ជាងនេះទៅទៀត លោកបាន ថ្លែងថាយើង នឹងធ្វើឲ្យច្បាស់ លាស់អំពី ផ្លែផ្កានៃ ការអភិវឌ្ឍ ដែលត្រូវបាន ចែករំលែក ។ រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ នៅក្នុងកិច្ចប្រជុំកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ជាការប្រតិភូ អំណាចក្នុង តំបន់និងធំជាង គេបំផុតដែល ធ្លាប់មានរបស់ខ្លួន មួយវិញ ទៀតចិននឹង នាំមុខលើ ពាណិជ្ជកម្មប្រសិន ជាសហរដ្ឋអាមេរិក ងាកទៅរកការ ឧបត្ថម្ភនិយម ។

ទោះជាយ៉ាងណា រដ្ឋបាលរបស់ លោកអូបាម៉ា បានព្រមាន ថាកិច្ចព្រមព្រៀង RCEP ដែលមាន ចិននៅពី ក្រោយខ្នង នឹងមិនរាប់ បញ្ចូលការការពារ យ៉ាងមុតមាំ ចំពោះកម្មករ បរិស្ថានឬកម្មសិទ្ធិបញ្ញា នោះឡើយ ។

 

 

 

 

RELATED ARTICLES