សម្តេច ប៉ាប ផ្ញើសារ ថ្ងៃបុណ្យណូអែល ​ឲ្យបញ្ចប់​សង្គ្រាម​សុីរី​

ព័ត៌មានទាន់ហេតុការណ៍បំផុត

សុីរី៖ នៅក្នុងការថ្លែង​ សន្ទរកថា នៃបុណ្យណូអែល នៅក្រុង ​​Vatican កាលពីថ្ងៃ អាទិត្យ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បាន​អំពាវ នាវ​ឲ្យ​បញ្ចប់​ការ​ ប្រយុទ្ធគ្នា​ក្នុង ​ប្រទេស​ស៊ីរី​ ដោយព្រះអង្គ​ មាន​សង្ឃ​ដីកាថា​ ការ​បង្ហូរឈាម​ហូរ ស្រោច​ តំបន់នោះក្នុង​ការ​ផ្ទុះជម្លោះ​ច្រើន ពេកហើយ​។

ព្រះអង្គថែម ទាំងបាន​ ជំរុញ​ឲ្យជន ជាតិ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ​បោះបង់ចោល​ នូវ​គំនិត​ស្អប់ ​និង​សងសឹក​ គ្នា​ទៅវិញ​ទៅ មកតទៅ​ទៀត ។ ព្រះអង្គបាន​ សង្ឃដីកា​បែប នេះ​នៅ​ចំពោះ​ មុខ​​សាស និក​កាតូលិក រាប់ម៉ឺននាក់​នៅ​តំបន់​ St Peter ។ ចំពោះ​ស៊ីរី​ បព្វជិត​រូបនេះ​ បាន​​សង្ឃដីកា​ថា​សហគម​ អន្តរជាតិ​ត្រូវ តែ​ស្វែងរក​ដំណោះ ​ស្រាយ​តាម​ច្រក ផ្លូវចរចា​ដោយ​ សកម្ម​ដើម្បី​បញ្ចប់​សង្គ្រាម​៥ឆ្នាំនេះ ។

ព្រះអង្គ​បាន​បន្ត ថា​ជនជាតិ​ អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ​ត្រូវ​តែ​ធ្វើការ រួមគ្នា​ក្នុង ការ​ចារនូវ​ទំព័​រ ​ប្រវត្តិសាស្ត្រ​ថ្មីមួយ​ ក្នុងពេល​ដែល​មានកា​រកើន ឡើង​នូវ​ភា ពតាន តឹង​បន្ទាប់ពី​ សេចក្តី​សម្រេច របស់​អង្គការ​ សហប្រ ជាជាតិ​បាន ​ថ្កោលទោស ​លើ​ការ ​តាំងទី​លំនៅ​របស់​ជន ជាតិ​អ៊ី​ស្រា​អែល​ លើការកាន់ កាប់​ទឹកដី​ ទាំងនោះ ។​

សម្តេចប៉ាបថែម ទាំងបានថ្កោល ទោស​អំពើ ភេរវកម្ម​លើពិភព លោក​ដែល​ព្រះ អង្គ​បាន​សង្ឃដី​កា ​ថា​វាបាន​ សាបព្រោះ​នូវ​សេចក្តីភ័ យ​ខ្លាច​និង​ ការ​សម្លាប់​ ដល់​បេះដូង​ នៃបណ្តា ប្រទេស​ជាច្រើន​ ទៀតផង ។

​គួរកត់សម្គាល់ថា ​សម្តេចប៉ាប ហ្វ្រង់ស៊ីស​ បាន​ជំរុញ​ឲ្យ​មានការ​ ផ្តល់ក្តី​មេត្តា​ដល់ ​ជនភៀស​ខ្លួន​ ​ហើយ​ក៏ បានរំលឹកដល់​សាសនិក កាតូលិក​ ថា​ព្រះជីស៊ូ​ ខ្លួនឯង​ក៏ជា ​ជនអន្តោ ប្រវេសន៍ដែរ ។