ព័ត៌មានទាន់ហេតុការណ៍បំផុត
សុីរី៖ នៅក្នុងការថ្លែង សន្ទរកថា នៃបុណ្យណូអែល នៅក្រុង Vatican កាលពីថ្ងៃ អាទិត្យ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានអំពាវ នាវឲ្យបញ្ចប់ការ ប្រយុទ្ធគ្នាក្នុង ប្រទេសស៊ីរី ដោយព្រះអង្គ មានសង្ឃដីកាថា ការបង្ហូរឈាមហូរ ស្រោច តំបន់នោះក្នុងការផ្ទុះជម្លោះច្រើន ពេកហើយ។
ព្រះអង្គថែម ទាំងបាន ជំរុញឲ្យជន ជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល បោះបង់ចោល នូវគំនិតស្អប់ និងសងសឹក គ្នាទៅវិញទៅ មកតទៅទៀត ។ ព្រះអង្គបាន សង្ឃដីកាបែប នេះនៅចំពោះ មុខសាស និកកាតូលិក រាប់ម៉ឺននាក់នៅតំបន់ St Peter ។ ចំពោះស៊ីរី បព្វជិតរូបនេះ បានសង្ឃដីកាថាសហគម អន្តរជាតិត្រូវ តែស្វែងរកដំណោះ ស្រាយតាមច្រក ផ្លូវចរចាដោយ សកម្មដើម្បីបញ្ចប់សង្គ្រាម៥ឆ្នាំនេះ ។
ព្រះអង្គបានបន្ត ថាជនជាតិ អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែធ្វើការ រួមគ្នាក្នុង ការចារនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងពេលដែលមានការកើន ឡើងនូវភា ពតាន តឹងបន្ទាប់ពី សេចក្តីសម្រេច របស់អង្គការ សហប្រ ជាជាតិបាន ថ្កោលទោស លើការ តាំងទីលំនៅរបស់ជន ជាតិអ៊ីស្រាអែល លើការកាន់ កាប់ទឹកដី ទាំងនោះ ។
សម្តេចប៉ាបថែម ទាំងបានថ្កោល ទោសអំពើ ភេរវកម្មលើពិភព លោកដែលព្រះ អង្គបានសង្ឃដីកា ថាវាបាន សាបព្រោះនូវសេចក្តីភ័ យខ្លាចនិង ការសម្លាប់ ដល់បេះដូង នៃបណ្តា ប្រទេសជាច្រើន ទៀតផង ។
គួរកត់សម្គាល់ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានជំរុញឲ្យមានការ ផ្តល់ក្តីមេត្តាដល់ ជនភៀសខ្លួន ហើយក៏ បានរំលឹកដល់សាសនិក កាតូលិក ថាព្រះជីស៊ូ ខ្លួនឯងក៏ជា ជនអន្តោ ប្រវេសន៍ដែរ ។