Friday, March 29, 2024
Homeបច្ចេកវិទ្យាសំឡេង ប្រកាស អាសន្នរថយន្ត​រោទិ៍ មិន​​ឈប់​បិទ វារបៀបណា?

សំឡេង ប្រកាស អាសន្នរថយន្ត​រោទិ៍ មិន​​ឈប់​បិទ វារបៀបណា?

រថយន្តនិងការប្រើប្រាស់

វាគឺជាការរំខាន ​មួយនៅពេល​ ដែល​សំឡេងរោទិ៍ ​រថយន្ត​របស់ អ្នកក្បែរ ខាង​បន្លឺសំឡេង ​រោទិ៍​មិន​ឈប់​ ហើយ​វាក៏ ធ្វើឲ្យ​ អ្នក​ជាម្ចាស់​ខ្មាស់គេ ខ្លះដែរ ​នៅពេល ​​រថយន្ត​ខុស បច្ចេកទេស​។ ខាងក្រោម​នេះគឺជា ​​របៀប ​លៃលក​បិទ​ឬ​ កែកុន សំឡេងរោទិ៍ មិនឲ្យ​ឭ តទៅ​ទៀត៖

  • ពិនិត្យ​រកមើល កំហុស របស់​អ្នកប្រើប្រាស់​។ ប្រឹក្សាយោបល់​ ជាមួយនិង ​ម្ចាស់​រថយន្ត​ផ្ទាល់ ​ចំពោះ កន្លែង​ដែល ​ចុចបើក ឬបិទ​សំឡេងរោទិ៍​ ប្រកាស អាសន្នរថយន្ត។
  • យកសោរថយន្ត​ចាក់ ចូល​កន្លែង​ ដេរបញ្ឆេះ​ ហើយ​ព្យាយាម ​ដេរ​រថយន្ត​។ នៅ​លើ​ប្រព័ន្ធ​ផ្សេងៗ ​ក្នុងប្លុកនេះ ​នឹង​បិទ​នូវ​សំឡេង រោទិ៍​នោះ ជាមិនខាន។
  • ស្វែងរក ​ហ៊្វុយហ្ស៊ីប ​របស់​ឧបករណ៍​ បន្លឺសំឡេង រោទិ៍នោះ ។ វា​អាច​ស្ថិតនៅ ក្នុង​ប្រអប់ ​ហ៊្វុយហ្ស៊ីប​ ជាទូទៅ ​មានទី តាំង​នៅ​ក្រោម​ចង្កូត ​ផ្នែកខាងឆ្វេង។ រថយន្ត​ជាច្រើន​ ក៏​មាន ​ប្រអប់ ​ហ៊្វុយ ហ្ស៊ីប​ផ្សេង គ្នាពេលខ្លះមានបី​ឬ លើសពីនេះក៏ មានដែរដែល​ស្ថិតក្នុង​ប្លុក​ ម៉ាស៊ីន​រថយន្ត។ ប្រសិនវា ជា​ឧបករណ៍ ​ជជុះ​ អ្នកនឹង ​ស្វែងរក​ហ៊្វុយហ្ស៊ីប​ ដែលស្ថិត នៅ​ក្រោម​ គម្របម៉ាស៊ីន​(កាបូមុខ) ជាទូទៅ​គឺ​វានៅ ​លើ​ខ្សែ​ ដែល តភ្ជាប់ ទៅនឹង​ ប៉ូលវិជ្ជមាន​ នៃ ​សសរ គោល របស់ អាគុយ ដែលសម្រាប់ ​ភ្ជាប់ចរន្ត។
  • ​រកមើលទីតាំង ហ៊្វុយហ្ស៊ីប ដែល​មាន​ បិទស្លាក​​សញ្ញា សំឡេងរោទិ៍​។ អ្នក​គួរតែ​ស្វែង រក​ដ្យាក្រាម​ ហ៊្វុយហ្ស៊ីប ​នៅលើ​គម្របប្រអប់ ហ៊្វុយហ្ស៊ីប​។ ចំណែក​ឧបករណ៍​ ផ្តល់​សំឡេង​រោទិ៍ ​មួយទឹកឬជជុះ ​ពីរោងចក្រ​ នឹងមិនមាន​ ស្លាកសញ្ញា នេះឡើយ។ តែកុំបារម្ភ​ការ​ ដោះ​ហ៊្វុយហ្ស៊ីបចេញខុស ​នឹងមិន បណ្តាលឲ្យ​ខូ ចនោះឡើយ។ ​ប្រសិនជា ​អ្នកវា ចេញ​ហើយ​សំឡេងរោទិ៍ នៅតែមិន​ ព្រមបាត់ ឭទៀត ស៊ក ហ៊្វុយហ្ស៊ីប នោះ​ចូល កន្លែងដើម វិញហើយ​ ព្យាយាម​ ដោះហ៊្វុយហ្ស៊ីប ផ្សេងទៀត។
  • ទាញហ៊្វុយហ្ស៊ីប នោះចេញ ដោយ​ប្រើ ប្រដាប់​ទាញ​ ឲ្យបាន ត្រឹមត្រូវ តែមាន ពេលខ្លះ​អ្នក ​អាច​ដោះចេញ ​ដោយប្រើម្រាម ដៃក៏បានដែរ។
  • ផ្អែកតាម​ប៉ុន្មាន ដំណាក់កកាល មុននេះ​ ផ្តាច់ចរន្ត​ដែល តភ្ជាប់នៅ​សសរ គោល​នៃប៉ូល​ អវិជ្ជមាន​របស់ អាគុយ​រថយន្ត​នោះ​ វានឹង​បញ្ឈប់​ នូវ​សំឡេង រោទិ៍​រំខានជា មិន​ខាន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES