Friday, April 26, 2024
Homeព័ត៌មានជាតិឆក់កាបូបមិនសម្រេច ជនរងគ្រោះដួលម៉ូតូ បែរប្ដូរប្លន់យកម៉ូតូវិញ

ឆក់កាបូបមិនសម្រេច ជនរងគ្រោះដួលម៉ូតូ បែរប្ដូរប្លន់យកម៉ូតូវិញ

ភ្នំពេញ៖ ស្រ្តី​ម្នាក់​​​ជិះម៉ូតូ​ចេញ​ពី​ធ្វើ​ការ​ត្រលប់​ទៅ​ផ្ទះ​វិញ​ត្រូវ​បាន​ជនសង្ស័យ​​មាន​គ្នា​២នាក់​បានធ្វើសកម្មភាព​ឆក់​យក​កាបូប​ស្ពាយមិនបានសម្រេច​បណ្ដាលឲ្យ​ដួល​ម៉ូតូត្រូវជនសង្ស័យម្នាក់​​ក្នុង​ចំណោម​២នាក់ ​បានចុះលើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​យកទៅបាត់​ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​១១និង៣៥នាទី​យប់​ ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ​នៅមុខ​​រោងចក្រ​គួង​ហុង​ តាមផ្លូវព្រះ​មុនីវង្ស​ សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការមន ។

​ជនរងគ្រោះ​មានឈ្មោះ​ អ៊ុំ​ រដ្ឋា​ភេទស្រី​ អាយុ​២៧ឆ្នាំ​ មុខរបរ​បុគ្គលិក​ហាង​ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ព្រែក​ឬស្សី​ សង្កាត់​ព្រែក​ឬស្សី​ ក្រុង​តាខ្មៅខេត្តកណ្តាល ម៉ូតូ​ដែល​ជនសង្ស័យ​សង្ស័យ​ប្លន់​យក​ទៅម៉ាក​ ZOOMER​X​ ពណ៌​ស​ សេរី​ឆ្នាំ​២០១៣ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CV 6453  ។

​តាម​សម្ដី​ជនរងគ្រោះ​ បាននិយាយ​ថា​ មុនពេលកើតហេតុរូបនាង​ទើប​នឹងចេញ​ពី​ធ្វើ​ការ​នៅ​ម្តុំ​ហាង​ម្លប់​ស្វាយ​៩៩​ ដែល​ស្ថិត​នៅ​សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​ចំការមន​ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ក្រុងតាខ្មៅ​ ដោយ​បានជិះ​ម៉ូតូ​ម៉ាក​ ZOOMER X  ពណ៌សរ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​ជនសង្ស័យ​២នាក់​ បានជិះម៉ូតូ​មិនចាំម៉ាក​១គ្រឿង​ មកពីក្រោយ​បានធ្វើសកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ពី​រូប​នាង​​ តែឆក់មិន​បានសំរេច​ធ្វើ​អោយ​ម៉ូតូ​របស់​នាង​ដួល​ រងរបួស​រលាត់ដៃជើង​ ​​ឆ្លៀត​​ពេល​កំពុង​តែ​ដួលម៉ូតូ ​ស្រាប់​តែ​ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​២នាក់​ បានចុះ​មកលើក​យក​ម៉ូតូ​របស់​នាង​នាំគ្នីគ្នា​ជិះ​យកទៅបាត់​ ។ ​ភ្លាមៗ​នោះ​ដែរ​ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សាកសួរ​​ និង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ​ ។

​​ខណ:នៅ​ពេល​កំពុង​សាក​សួរ​ ក៍ស្រាប់តែមាន​លឺដំណឹងថា ខាងកម្លាំង​នគរបាលព្រហ្មទណ្ឌ​​កំរិត​ស្រាល​ បានចូល​ឆែកឆេរ​ផ្ទះ​សំណាក់​យីហោ​​ហេង​ វ៉េងស្រេង​ ដែល​ស្ថិត​នៅ​ផ្លូវ​៣៧១​សង្កាត់​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ ​ឃើញ​ម៉ូតូ​ស្រដៀង​ដូច​គ្នា​ជាមួយ​នឹង​ម៉ូតូ​ជនរងគ្រោះ​ព្រមទាំង​មានស្នាម​កាច់​ស្លាកលេខ ​ព្រមទាំង​ឃាត់​មនុស្សប្រុស​ចំនួន​៤នាក់​ រួច​ហើយ​បាន​នាំនារី​រងគ្រោះ​ឲ្យទៅ​មើល​ម៉ូតូ​ តែពេល​ទៅ​មើល​ឃើញ​ថា ​មិន​មែនជាម៉ូតូ​របស់​នាង​នោះ​ទេ​​ ។

បន្ទាប់​ពី​នាំជនរងគ្រោះ​ទៅ​មើល ​ថាមិនមែន​ជា​ម៉ូតូ​របស់​នាង​ហើយ​នោះ​ ម៉ូតូ​ដែល​ដែល​មានស្នាម​កាច់​ស្លាក​លេខ ព្រមទាំង​មនុស្ស​ចំនួន​៣នាក់ ​ត្រូវ​នាំ​ខ្លួន​យកទៅ​ធ្វើ​ការសាកសួរ​នៅអធិការ​ដ្ធាន​​ខណ្ឌ​ចំការ​មន​ ចំណែក​បុរស​ម្នាក់​ទៀត ​ត្រូវ​បាន​នាំខ្លួន​ទៅសាកសួរ​នៅ​បញ្ជាការ​កង​រាជ​អាវុធហត្ថ ​ខណ្ឌ​ចំការ​មន​  ៕

ដោយៈ ណន រ៉ាត់

dffdsdfddssdf

ddfsfd
ជនសង្ស័យ៤នាក់ ដែលសមត្ថកិច្ចឃាត់បាន
RELATED ARTICLES