Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិ​C​h​e​l​s​e​a​ និ​ង​ M​a​n​ U​t​d​ ​ច្បាំង​គ្នា​យក​ខ្សែ​បម្រើ​សំណព្វ​ចិត្ត​ Ba​ka​y​ok​o​ ពី​ Mo​na​co​

​C​h​e​l​s​e​a​ និ​ង​ M​a​n​ U​t​d​ ​ច្បាំង​គ្នា​យក​ខ្សែ​បម្រើ​សំណព្វ​ចិត្ត​ Ba​ka​y​ok​o​ ពី​ Mo​na​co​

សម្រាប់រដូវកាលដោះដូរខែមករា ២០១៧ ខាងមុខ ក្លឹបតោខៀវ Chelsea និង បិសាចក្រហម Man Utd កំពុងច្បាំងគ្នាដណ្តើមគ្នាប្រមាញ់យកកីឡាករខ្សែបម្រើការពារ Tiemoue Bakayoko ពីក្លឹបបាល់ទាត់បារាំង Monaco ។

ការដណ្តើមគ្នាទិញយកយកកីឡាកររូបនេះ បានកើតឡើងបន្ទាប់ពីមើលឃើញទម្រង់លេងរបស់កីឡាកររូបនេះលេចធ្លោនៅក្នុងលីកនិង ការប្រកួតយូហ្វាឆេមពានលីក។

ក្រុម Monaco​បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតឆេមពានលីកវគ្គ Group Stage រកបានកៅអីមួយឡើងទៅ វគ្គ១៦ ក្រុម ប៉ះជាមួយក្រុម Man City ។

កីឡាករ Tiemoue Bakayoko បានចូលមករួមរស់ជាមួយជាមួយក្លឹប​ Monaco តាំងពីឆ្នាំ ២០១៤ ក្រោយផ្លាស់មកពីក្លឹប Rennes ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៧ប្រកួត។

ដោយ៖ ហេង ដេត

RELATED ARTICLES