Saturday, April 27, 2024
Homeកីឡាអន្ដរជាតិចិន​គ្រោង​ជះ​លុយ​ ៣១៥​លាន​ដុល្លារ​ នាំ​យក​រ៉ូ​ណាល់​ដូ​ មក​កាន់​ទឹក​ដី​អា​ស៊ី​

ចិន​គ្រោង​ជះ​លុយ​ ៣១៥​លាន​ដុល្លារ​ នាំ​យក​រ៉ូ​ណាល់​ដូ​ មក​កាន់​ទឹក​ដី​អា​ស៊ី​

តាមប្រភពព័ត៌មានពីភ្នាក់ងាររបស់កីឡាកររ៉ូណាល់ដូ លោក Jorge Mendes បានបង្ហើបឲ្យដឹងថា ក្លឹបបាល់ទាត់លីកកំពូលរបស់ចិន គ្រោងនឹងចំណាយលុយ២៥៧លានផោន ស្មើនឹងជាង ៣១៥លានដុល្លារ ទៅឲ្យក្លឹប Real Madrid និងសន្យាផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំ ៨៥លានផោនស្មើនឹងជាង១០០លានដុល្លារ ទៅឲ្យខ្សែប្រយុទ្ធក្លឹបស្តេចដំរី ស រ៉ូណាល់ដូ ។ ប្រភពដដែលនោះបានឲ្យដឹងទៀតថា រ៉ូណាល់ដូអាចនឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ១.៦ លានផោនស្មើនឹងជិត២លានដុល្លារ ស្មើនឹងបីដងនៃតម្លៃខ្លួនកីឡាករ Paul Pogba របស់បិសាចក្រហម Man Utd ។

ទោះជាយ៉ាងណាក្តីភ្នាក់ងាររបស់កិឡាកររូបនេះ បាននិយាយថា រ៉ូណាល់ប្រហែលមិនចាប់អារម្មណ៍នឹងការជះលុយរបស់ក្លឹបបាល់ទាត់ចិននោះទេ។លោកបានបន្តទៀតថា ទីផ្សាចិនទើបតែបើកថ្មី ហើយគេកំពុងតែប្រឹងប្រែងទិញកីឡាករខ្លំាងពីអឺរុប  ប៉ុន្តែសម្រាប់រ៉ូណាល់ដូប្រហែលជាមិនអាចទេ។

ដោយ៖ ហេង ដេត

RELATED ARTICLES