Thursday, April 25, 2024
Homeកីឡាអន្ដរជាតិវីរបុរស​បាល់​ទាត់​ព័រ​ទុយ​ហ្គាល់​ រ៉ូ​ណាល់​ដូ ​គ្រងតំណែង​ពាន​រង្វាន់​បាល់​មាស​លើក​ទី​៤​

វីរបុរស​បាល់​ទាត់​ព័រ​ទុយ​ហ្គាល់​ រ៉ូ​ណាល់​ដូ ​គ្រងតំណែង​ពាន​រង្វាន់​បាល់​មាស​លើក​ទី​៤​

ដូចការលេចធ្លាយព័ត៌មាន ទីបំផុតកីឡាកររូណាល់ដូបានផ្តួលកីឡាករ ម៉េស៊ី មកពីក្លឹបគូប្រជែងស្លាប់រស់ អ្នកមានបុណ្យ Barcelona ក្លាយជាម្ចាស់ពានរង្វាន់បាល់មាស ​(Ballon d’Or) ឆ្នាំ២០១៦ នេះ ខណៈ កីឡាករ បារាំង Griezman ទទួលបានចំណាត់ថ្នាក់លេខបី ។ ជាមួយគ្នានេះដែរកីឡាករខ្សែប្រយុទ្ធ Riyad Mahrez មកពីក្លឹប Leicester ​ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំអាហ្រ្វិករបស់ BBC។

ពីធីប្រគល់ពានរង្វាន់នេះបានប្រារព្ធធ្វើឡើងកាលពីរាត្រីថ្ងៃចន្ទទី ១២ ធ្នូ ​២០១៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នេះគឺជាពានរង្វាន់បាល់មាសលើកទី៤ នៅក្នុងឆាកជីវិតអាជីពបាល់ទាត់របស់កីឡាកររ៉ូណាល់ដូ។កីឡាករវ័យ៣១រូបនេះ ធ្លាប់ជាប់ពានរង្វាន់ក្នុងឆ្នាំ២០០៨ ២០១៣ ,២០១៤ និង ២០១៦ ។

ក្រោយទទួលបានជ័យជម្នះ កីឡាកររ៉ូណាល់ដូ​បានសំដែងក្តីរំភើបយ៉ាងខ្លាំងដោយនិយាយថា៖’’ ខ្ញុំមិនដែលស្រមៃថាខ្ញុំមានសំណាងបានទទួលពានរង្វាន់នេះលើកទី4នោះទេ។ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ហើយឆ្លៀតឱកាសនេះក៏សួមអរគុណដល់មិត្តរួមជាតិ  រួមក្រុម និងមនុស្សដែលនៅជុំវិញខ្ញុំទាំងអស់ដែលជួយឲ្យខ្ញុំឈ្នះ ពានរង្វាន់ជាលក្ខណៈបុគ្គលនេះ ។

នៅក្នុងដំណើរការបោះឆ្នោតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះ ទទួលបានសំឡេងគាំទ្រ ៧៤៥ កីឡាករចំណាត់ថ្នាក់លេខ២ ម៉េស៊ី ទទួលបានសំឡេងគាំទ្រ ៣១៦ និងចំណាត់ថ្នាក់លេខ៣ Griezmann ទទួលបានសំឡេងគាំទ្រ ១៩៨ ។ ចំណែកឯចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករ Luis Suarez (៩១សំឡេង) និងលេខ៥ កីឡាករ Nymar (៦៨សំឡេង)។

ដោយ៖ ហេង ដេត

 

Bottom of Form

 

 

RELATED ARTICLES