Thursday, April 25, 2024
Homeព័ត៌មានជាតិសល់១សប្ដាហ៍ទៀតចូលរោងការ ឲ្យគ្រូពេទ្យចាក់ថ្នាំ ប្រកាច់ចុកពោះស្លាប់

សល់១សប្ដាហ៍ទៀតចូលរោងការ ឲ្យគ្រូពេទ្យចាក់ថ្នាំ ប្រកាច់ចុកពោះស្លាប់

ខេត្តពោធិ៍សាត់៖ នារីម្នាក់ ដែលនឹងត្រូវចូលរោងការ ១សប្តាហ៍ក្រោយទៀត បានស្លាប់បាត់​បង់​ជីវិត ក្រោយមានអាការមិនស្រួលខ្លួន បានហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេក​ទេសគ្រប់​គ្រាន់ មកចាក់ថ្នាំ និងព្យួសេរ៉ូម ស្រាប់តែមានអាក្ការចុកព្រោះជា​ខ្លាំង​ឡើង ហើយត្រូវបាន​ក្រុម​គ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែអកុសល បានដាច់ខ្យល់​ស្លាប់តាមផ្លូវ ​។

ហេតុការណ៍កាលខាងលើនេះ បានកើតឡើង កាលពីសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា​ នារីរងគ្រោះ ដែលបានស្លាប់ ដោយសារគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចាក់ថ្នាំ និងព្យួសេរ៉ូមនោះ មានឈ្មោះ ឡៃ ពុទ្ធី​ អាយុ​៣២ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯគ្រូពេទ្យមានឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ​៦៣ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកអធិការ បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះមានអាក្ការចុកពោះ ទើបហៅ​គ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់នោះមកព្យាបាល ពេលចាក់ថ្នាំ និងព្យួសេរ៉ូមហើយ នារីរងគ្រោះហាក់បីដូចជាមានអាក្ការមិនសូវស្រួលលើសដើម ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាល និងពេទ្យជំនាញ បានកំពុងធ្វើកោសល្យវិច្ច័យលើ សាកសព​នា​រី​រងគ្រោះ ព្រមទាំងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

 

RELATED ARTICLES