Friday, April 26, 2024
Homeព័ត៌មានជាតិផឹកស្រាថ្នាំអស់២លីត្រ នឹកឃើញរឿងចាស់កាប់មិត្តភក្កិសម្លាប់ចោល

ផឹកស្រាថ្នាំអស់២លីត្រ នឹកឃើញរឿងចាស់កាប់មិត្តភក្កិសម្លាប់ចោល

ភ្នំពេញ៖ កម្មករសំណង់២នាក់ អង្គុយផឹកស្រាថ្នាំអស់២លីត្រនឹកឃើញរឿងចាស់ស្តីបន្ទោស​ហូប​បាយមិនលាងចានក៏បានយកកាំបិតបុ័ងតោចចូលទៅកាប់ក្នុងបន្ទប់ខ្លាចមិនស្លាប់យក​ពូថៅដំពីលើរហូតស្លាប់ហើយជនដៃដល់បានចូលទៅដេកបន្ទប់នៅជាប់បន្ទប់កើតហេតុ ធ្វើដូចអត់ដឹងរឿង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ក្នុងបុរីម្តុំផ្សាចាក់អង្រែក្រោម ស្ថិតនៅផ្លូវបេតុងលេខ៦ ក្រុម​ទី២១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ ។

សមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះ​មានឈ្មោះម៉េក សុភក្រ័ ភេទប្រុស អាយុ៣៥ឆ្នាំ
មុខ​​របរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅ​ ភូមិព្រែកតាទែន​ ស្រុកពញាឮ​ខេត្តកណ្តាល ។ ចំណែកជនសង្សយ័មានឈ្មោះ​ព្រឿង កុសល ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ការដ្ឌានជាមួយជនរងគ្រោះមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់​បាន​ផឹកស៊ីជាមួយគ្នា ។ លុះពេលផឹកស៊ីស្រវឹងជនដៃដល់នឹកឃើញរឿងចាស់ខឹង​នឹងជន​រងគ្រោះដែលស្តីបន្ទោសថាឲ្យរឿងហូបបាយមិនលាងចាន ស្រាប់តែជនសង្ស័យបានយក​កាំបិតបុ័ង​តោដែលលាក់ទុកនៅក្បាលដំណេកទៅកាប់ជនរងគ្រោះដែលកំពុងតែដេកក្នុង មុងចំកញ្ចឹង​កខាងឆ្វេងមួយកាំបិតនិងថ្ពាល់ខាងឆ្វេង ហើយកពូថៅដំលើស្នាមរបួស២​កន្លែង​ខាងលើនេះរហូតស្លាប់ ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយជនដៃដល់បានឡើង​ទៅដេកក្នុងបន្ទប់របស់គេនៅក្បែរបន្ទប់ជនរងគ្រោះដែរ រហូតដល់ព្រឹកឡើងជនដៃដល់ បានប្រាប់អ្នកធ្វើការជាមួយគ្នាជនរងគ្រោះស្លាប់ដោយមិនដឹងមូលហេតុ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្ត៍ចាក់ក្រោមនាំខ្លួនជនដៃដល់ទៅសួរនាំជាច្រើនលើក ទើបជនដៃដល់ព្រមសារភាពថាខ្លួនជាអ្នកសម្លាប់ ។ នៅរសៀលថ្ងៃទី២៥ ខែធ្នូ សមត្ថកិច្ច បាននាំជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ។

ជនដៃដល់ម្នាក់ត្រូវកំលាំងព្រហ្មទណ្ឌខណ្ឌមានជយ័សហការ​ជាមួយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដឹកនាំ​ដោយ លោកហួរ​ ម៉េងវ៉ាង​ អធិការ​រង​ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​ ឃាត់ខ្លួនបានភ្លាមៗក្រោយពីកាប់សំលាប់កម្មករសំណង់ដែលស្នាក់នៅក្នុងការដ្ធានសំណង់រួចបាននាំជនដៃដល់ទៅធ្វើត្រាប់ ។

នៅចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារពត៍មានជនដៃដល់បានធ្វើត្រាប់ព្រមទាំងបានសារ​ភាពថា មុនពេលកើតហេតុរូបគេបានផឹកស្រាជាមួយគ្នាអស់ចំនួនជិត២លីត្រខណៈដែល​ជនរងគ្រោះស្រវឹងមុនក៏បានចូលដេកក្នុងបន្ទប់កាដ្ឋានខាងលើដោយឡែកជនដៃដល់នៅតែបន្តផឹកតែឯង​​ស្រវឹងរំលឹករឿងចាស់ខឹងរឿងស៊ីបាយហើយមិនលាងចានឃើញឪកាសល្អមកដល់ជនដៃដល់បានយកកាំបិតបុ័ងតោមកកាប់ចំកញ្ចឹងកខាងឆ្វេងទៅលើជនរងគ្រោះ​ខ្លាចជនរងគ្រោះមិនស្លាប់ ជនសង្សយ័ក៏យកពូថៅដំបន្ថែមទៀតបណ្តាល​​ឲ្យជនរង​គ្រោះ​ហូរ​ឈាមជោគពេញបន្ទប់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។ ពេលដឹងថាជនរងគ្រោះស្លាប់ហើយជនដៃដល់បានចូលទៅដេកនៅក្នុងបន្ទប់ជាប់គ្នា ។

ក្រោយ​ពេល​កើតហេតុ​ជនសង្សយ័ខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិ​ការដ្ឌានខណ្ឌមានជយ័​ ដើម្បីក៏សាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិ ​៕​ ចំនែក​សពជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​មកធ្វើ​កោសល្យវិច័យ​រួច​បានប្រគល់​​ទៅ​ក្រុម​គ្រួសារ​យកទៅ​នៅឯស្រុកកំនើត​ ៕

ដោយ៖ ណន រ៉ាត់

ជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម ffddfdfs

RELATED ARTICLES