Saturday, April 20, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ របស់ម៉ាឡេសុី ធ្លាក់ចុះយ៉ាងគំហុក

ការនាំចេញ របស់ម៉ាឡេសុី ធ្លាក់ចុះយ៉ាងគំហុក

សេដ្ឋកិច្ចតំបន់អាស៊ាន

គូឡាឡាំពួរ៖ ការនាំចេញទំនិញ​ ​គិតជាប្រាក់ដុលា្លរ អាមេរិក​របស់ ប្រទេស​ម៉ាឡេស៊ី​ បាន​ធ្លាក់​ចុះ​យ៉ាង គំហុក​ប្រមាណ ជា​១០,៤%​ក្នុងអំឡុង ខែតុលា​ ដែល​ផ្ទុយពី ​កំណើន ​១,០%​ កាលពីខែកញ្ញា ​ហើយ​ក៏ជា​ ខែដែលគេ កត់សម្គាល់ ថា​មាន អត្រាកើនឡើង​ ទាប​ដែររយៈ ​ពេល​៥ខែជាប់ៗ គ្នានោះ ។

ខណៈ​កំណើន ក្នុងការ​នាំចេញ​ ទៅកាន់​ ទីផ្សារចិនគឺ មាន​សន្ទុះ ខ្លាំងក្លា​ក្នុង ខែតុលា​ ដែល​វាបា ន​ទូទាត់ ​នឹង​ការធ្លាក់ ចុះ​ក្នុងការ​លក់ទំនិញនាំចេញ ទៅកាន់ប្រទេស​ សិង្ហបុរី សហគមអឺរ៉ុប និង បណ្តាប្រ ជាជាតិដទៃ ទៀត​ក្នុង​តំបន់​ អាស៊ាន ។

យោងតាម​វិទ្យាស្ថាន ស្ថិតិជាតិ​ ការថយចុះ​នៃអត្រា នាំចេញ​ក្នុងខែ តុលា​កន្លងមក នេះបាន​ជិះ ឥទ្ធិពលយ៉ាង ខ្លាំងទៅនឹង ការធ្លាក់ចុះ​ ក្នុងការ​នាំចេញ​ទាំងប្រេង​និងឧស្ម័នធម្មជាតិ(​ហ្គាស)​។​ទន្ទឹម និងនេះ ​ការ​លក់​ដូង ប្រេងនិង​ផលិត​ ផល​អេឡិចត្រូនិក​ បាន​កើនឡើង បន្តិចផងដែរ ។ ចំណែកការ​នាំចូល​ក៏ធ្លាក់ចុះដែរ ​ក្នុងខែតុលា ​ដែល​ផ្ទុយ ពីកំណើន ​៤,១%​កាលពីខែកញ្ញា ។

ដោយឡែក ជញ្ជីញ ពាណិជ្ជកម្ម​ ម៉ាឡេស៊ីពង្រីកបា ន​ពី​ផលលើស ​ផ្នែកពាណិជ្ជកម្ម​១,៨ប៊ីលាន ​ដុល្លារ​ក្នុងខែ​ កញ្ញា​ដល់​២,៣ប៊ីលាន ដុល្លារ​ក្នុងខែ​តុលា​ជា​អត្រាសម្រេចបានខ្ពស់​ក្នុងអំឡុងពេល​៧ខែនេះ ។

ទោះជាយ៉ាង ណា​គណៈវិនិច្ឆ័យ ​គេហទំព័រ​ សេដ្ឋកិច្ច​ធំ មួយ​លើ ពិភពលោ កមានក្តីរំពឹង ថា​ការនាំចេញ ទំនិញរបស់ ម៉ាឡេស៊ីនឹង​កើន ឡើង​១,៦%​ក្នុងឆ្នាំ​២០១៧​ នាំចូល​ ថយចុះ ​១,៣%​ក្នុងឆ្នាំតែមួយនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES