ធ្លាក់យន្ត ហោះ​ នៅប៉ាគីស្ថាន ពុំមានអ្នក រស់រានមានជីវិត

ប៉ាគីស្ថាន៖ មន្ត្រីអាកាសចរណ៍ បាន​ឲ្យ​ដឹងថា​ជើង ហោះ​ហើរ​របស់ ក្រុមហ៊ុនអាកា ស​ចរណ៍​អន្តរ​ជាតិ ប៉ាគីស្ថាន ​មួយ​​មានផ្ទុក ​​អ្នក​ដំណើរ​​ ៤៨នាក់​បានជួបគ្រោះ ថ្នាក់​ធ្លាក់​ នៅ​តំបន់​ភ្នំ​ក្នុង​ ប្រទេស​កាល ពីថ្ងៃពុធ ដែលគ្រោះ ថ្នាក់នេះ ​ពុំមាន​អ្នក​ រស់រានមាន ជីវិតឡើយ។

ក្រុមហ៊ុន​អាកាស​ចរណ៍ ​អន្តរជាតិប៉ាគីស្ថាន បានថ្លែងថា​ ជើងហោះហើរ​ ពាណិជ្ជកម្ម​​ដែល មាន​អ្នក​ ដំណើរ​៤២នាក់ ក្រុមយានិក៥ នាក់​និង​វិស្វករ ឯកទេស ចុះចតម្នាក់ បានបាត់​ដាន ពីប្រព័ន្ធ​រ៉ាដា​ ក្នុង​ពេល​ដ៏ ខ្លី​ បន្ទាប់ពី​ហោះ ហើរ​ចេញ ពី​ទីក្រុង​ Chitral របស់ប៉ាគីស្ថាន ។ អ្នក​នាំពាក្យ​ ក្រុមហ៊ុន អាកាសចរណ៍ នេះលោក Daniyal Gilani បានថ្លែងថា​យន្តហោះ​ នេះ​បានបាត់​បង់​​ ការទំនាក់ទំនង ​​ជាមួយនិង បណ្តាញគ្រប់គ្រង របស់ប្រតិបត្តិករ ។ ចំណែក អ្នកដំណើរ​ដែលស្ថិត​នៅ លើ​យន្តហោះ​នេះ​ រាប់បញ្ចូល​ ទារកពីរ​នាក់ អ្នកចម្រៀង ​ល្បី​ឈ្មោះ​ម្នាក់ ក៏ដូចជា​​ ជនបរទេស​ បីនាក់​មកពី ​អូស្ត្រាលី កូរ៉េខាងត្បូង និង​ចិន ។

​ប្រធាន​ក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិប៉ាគី ស្ថាន​លោក Azam Sehgal បានថ្លែងនៅ ក្នុង​សន្និសិ​ទសារ ព័ត៌មានមួយ ​ក្នុង​អាកាស យានដ្ឋាន​អ៊ីស្លាម៉ាបាដ​កាលពី​ល្ងាច​ថ្ងៃពុធ​ថា​ អ្នកដំណើរ​និង​​ សមាជិក​យានិក ​ទាំងអស់​ ដែល​ស្ថិតនៅ ​លើ​យន្តហោះ ​ជួបឧប្បត្តិ ហេតុនេះ​បាន​ ស្លាប់ទាំងអស់​។ លោក​បាន​ថ្លែងថាឧបករណ៍ថត សំឡេងនៅក្នុង ​ប្រអប់ខ្មៅ​របស់ ​យន្តហោះ​នេះ​ បាន​រកឃើញ​ហើយ​។

លោក Sehgal បានថ្លែងថា​ ភីឡុតរបស់ យន្តហោះ ATR-42 មួយនេះ​ បានថ្លែងប្រាប់​ ទៅកាន់​ស្ថានីយ គ្រប់គ្រង​ជើង ហោះ​ហើរ​កាល ពីវេលាម៉ោង​៤និង០៩នាទី​រសៀលថា​ ម៉ាស៊ីន​ បាន​វិវឌ្ឍន៍​​​ ទៅជាកើត មានបញ្ហា បច្ចេកទេស។ ក្រោយពី មួយខណៈ ​នោះ​​លោក បាន​ហៅ​ទៅកាន់​​ ស្ថានីយនេះ​ឲ្យ​ជួយ​ផង​ ដោយ យន្តហោះ​ជួប គ្រោះថ្នាក់​ ហើយ​ ក្នុងពេលដ៏​​ខ្លីមុននឹង​យន្តហោះ​នេះ​បាន​ដានពីប្រព័ន្ធរ៉ាដា​ តែយ៉ាងណាលោក​បានលើកឡើងថា​ចំពោះមូលហេតុ ​ដែល​ បណ្តាល​ឲ្យ​យន្ត ហោះនេះជួបគ្រោះ ថ្នាក់បែបនេះ​ ពុំមានការ ​បញ្ជាក់ច្បាស់លាស់ នៅឡើយទេ​។

លោក Sehgal បញ្ជាក់ថា​ខ្ញុំគិត ថា​ពុមមាន​ បញ្ហា​ខុសប្រក្រតី ​ផ្នែកបច្ចេក ទេស​ឬ​បញ្ហា​មនុស្ស​ឡើយ​ ។ ជាក់ស្តែង​​វានឹងមាន ការ​ស៊ើបអង្កេត ​ដ៏ត្រឹមត្រូវមួយ ។

ចំណែក​សមាជិក ក្រុមការងារ ជួយសង្គ្រោះ ​លោក Mohammad Kashif បានថ្លែ ងប្រាប់​ទូរទស្សន៍ ​ក្នុងស្រុក​មួយថា​ បំណែកយន្ត ហោះ​ដែលធ្លាក់ នេះ​បាន​ខ្ទាត ខ្ចាត់ខ្ចាយ ​ចេញពី​កន្លែង ធ្លាក់​ប្រមាណ​ ជា​១០០ម៉ែត្រ​ឯណោះ ។ ជាងនេះទៅ ទៀត​យន្ត ហោះ​នេះ​បា ន​ធ្លាក់​ចុះ ​មកលើ​ដី​ពីរ​ ឬ​បី​ត្រឡប់​ មុននឹងវា​ធ្លាក់ចូល ក្នុងទឹក ។