Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិកោះតៃវ៉ាន់​​ រំលឹកថាស ត្រូវយើងកំ ពុងបង្កើន ការគំរាមកំហែងពី មួយថ្ងៃទៅមួយថ្ងៃ

កោះតៃវ៉ាន់​​ រំលឹកថាស ត្រូវយើងកំ ពុងបង្កើន ការគំរាមកំហែងពី មួយថ្ងៃទៅមួយថ្ងៃ

សមុទ្រចិនខាងត្បូង

កោះតៃវ៉ាន់៖ កោះ​តៃវ៉ាន់​បាន​ ព្រមានកាលពី ថ្ងៃអង្គារ​ថា​ការគំរាម កំហែង​ពីសំណាក់ សត្រូវ របស់​យើង​កំពុង ​កើនឡើង​ពីមួយ ថ្ងៃទៅមួយថ្ងៃ​ ស្រប ពេល​ដែល ​កងនាវា​ ចម្បាំង​របស់ កងទ័ពចិន​​ ដែល​នាំមុខ ​ដោយ​នាវា ​ដឹកយន្តហោះ ចម្បាំង​ធំៗ​ធ្វើដំណើរ​សំដៅ​ឆ្ពោះ​មក​កាន់​ ខេត្ត​ដែលមាន ​ផ្ទៃ​ដី​ជាដែនកោះ​គឺ​ ហៃណាន កាត់តាម​សមុទ្រចិន ខាងត្បូង​​​​ក្នុងការ ​ធ្វើ​សមយុទ្ធ​តាម​ទម្លាប់​ ។

​​ការធ្វើសមយុទ្ធ​នេះ ​បានកើតឡើង​ ក្នុងពេល​ដែល មានភាពតាន តឹងជាថ្មី​លើ​កោះ តៃវ៉ាន់​ ដែល​រដ្ឋាភិបាល ក្រុងប៉េកាំងបាន​អះអាងថា​ជា​ម្ចាស់ ទឹកដីនេះ និង​ស្រប ពេល​ដែល​ ប្រធានាធិបតី​ ជាប់​ឆ្នោត​ សហរដ្ឋអា មេរិក​លោក ដូណាល់ ត្រាំ បាន​សន្ទនាតាមទូរស័ព្ទ ជាមួយនិង​ប្រធានា ធិបតីកោះតៃវ៉ាន់ ​ដែលធ្វើ​ឲ្យ​ក្រុង ប៉េកាំងអាក់អន់ចិត្ត​ ។

រដ្ឋមន្ត្រីការពារជាតិ​កោះតៃវ៉ាន់​លោក Feng Shih-kuan បានថ្លែងកាល ពី​ថ្ងៃអង្គារ​ថា​ការ គំរាម​កំហែង​ របស់ស ត្រូវយើង​ កំពុងកើន ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ​ ។ យើង​គួរតែ ​រក្សាការ​ត្រៀម ​ប្រ​យុទ្ធរបស់ យើង​ទុក​ជាមុនជានិច្ច ។

ប្រមុខការពារជាតិ ​កោះតៃវ៉ាន់​រូបនេះ ថែមទាំងបាន​លើកឡើង ថា​យើង​ត្រូវ ការ​ពង្រឹងការ​ បង្វឹក​ដល់កង ទ័ព​របស់ យើង​ដូច្នេះ​ពួកគេ​មិន ត្រឹមតែ​​ សង្គ្រោះជីវិត​ ក្នុងការ ប្រយុទ្ធ​ប៉ុណ្ណោះទេ វាថែមទាំង​ អាចកំទេច​ សត្រូវ​និង​ ប្រតិបត្តិការ​តាម បេសកកម្ម​ទៀតផង ។

ការកត់សម្គាល់ ​របស់​រដ្ឋមន្ត្រីការ ពារជាតិ​រូបនេះ បានធ្វើឡើង​ក្នុង​ ការ​ថ្លែងសន្ទរកថា​ ក្នុង​អំឡុងពេល​នៃ ការ​ប្រារព្ធ​ព្រឹត្តការណ៍​យោធាមួយ​ ដែល​ផ្សព្វ ផ្សាយ​ដល់​មន្ត្រី យោធា​ជាន់​ខ្ពស់​។

ក្រសួងការពារជាតិកោះតៃវ៉ាន់​បាន​ថ្លែងថា​នាវាចម្បាំងរបស់ចិន​បាន​​​ធ្វើដំណើរ​ឆ្វែលជុំវិញកោះ​តៃវ៉ាន់​ ឆ្លងកាត់​ចន្លោះ​កោះមួយចំនួន​របស់​ជប៉ុនរួមមានកោះ Miyako និងកោះ​ Okinawa និង​កាត់តាម​​ដៃសមុទ្រ​ Bashi ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់និង​ហ្វីលីពីនទៀត​ផង ។

កងទ័ពជើង ​អាកាស​ចិន​​​បាន ​ដឹកនាំ​ធ្វើ​ សមយុទ្ធ​រយៈ ចម្ងាយ​ផ្លូវ​ឆ្ងាយ​ នៅខែនេះនៅ លើ​សមុទ្រ​ចិន ​ខាងកើតនិង​សមុទ្រចិន ខាងត្បូង ​ដែល​បានធ្វើ​ ឲ្យមានការ​ចម្រុង ចម្រាស់​ ជាមួយនិង​ជប៉ុន បូក​រួមទាំងកោះតៃវ៉ាន់ ។ ចំណែក​ចិន បាន​ថ្លែង ថា​ការធ្វើ​សមយុទ្ធ ទាំងនេះ​គឺ ជា​អ្វី​ដែល​ខ្លួន​អនុវត្ត​ តាម​ទម្លាប់តែប៉ុណ្ណោះ ។

រីឯ​មន្ទីរ បង់តេហ្គូន​មិនបាន​ធ្វើ ការ​អត្ថាធិប្បាយ ​ដោយផ្ទាល់​ ចំពោះ​ការ​ធ្វើ​ សមយុទ្ធថ្មីនេះ ​របស់​ចិន​ឡើយ​ ប៉ុន្តែគ្រាន់ តែ​លើកឡើងថា​សហរដ្ឋអាមេរិក ​ទទួល ស្គាល់​ភាព ត្រឹមត្រូវតាម ច្បាប់​ក្នុង ការ​ប្រើប្រាស់​ សមុទ្រ​និង​ ដែនអាកាស ​ស្របតាម​ច្បាប់ ​អន្តរជាតិ ។

 

 

RELATED ARTICLES