ត្រាំ និង​ អូបាម៉ា សម្រួលគ្នា តាមទូរស័ព្ទ​បន្ទាប់ពី​ មានភាព​តានតឹង ​ករណីអុីស្រាអែល​

ព័ត៌មានតំបន់​អាមេរិក

អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកបារ៉ាក់ អូបាម៉ា បាន​ហៅ​ទូរស័ព្ទទៅកាន់​អ្នក​បន្ត​វេនរបស់លោក​ គឺលោកដូណាល់ ត្រាំ កាលពីថ្ងៃពុធ​​ជា​អ្វី​ដែលត្រូវបានគេ​លើកឡើងថា​ជា​ការ​សន្ទនា​បែបវិជ្ជមានឬការ​ផ្សះផ្សាគ្នា​ស្របពេល​ដែល​មាន​ភាពតានតឹង​​លើករណី​អ៊ីស្រាអែល​​​​​​​​ដែល​បាន​ចាប់ផ្តើម​សាងសង់​ទីលំនៅ​​​​លើ​ដែនដី​ប៉ាឡេស្ទីន  ។

សេចក្តីថ្លែងការណ៍មួយ​ពី​សេតវិមាន​ឲ្យដឹងថា​ការ​ហៅទូរស័ព្ទ​នៅថ្ងៃនេះ​ គឺដូច​សព្វមួយដង​គិតចាប់តាំងពីការបោះឆ្នោត​មក ដែល​នេះ​ជា​ភាពវិជ្ជមាន​ហើយក៏ជាការ​ផ្តោត​លើ​ការ​បន្ត​​​កិច្ចការអន្តរកាល​ប្រកបដោយ​ប្រសិទ្ធភាព​និងរលូន ។

លើសពីនេះ​ប្រធានាធិបតី​អូបាម៉ានិង​ប្រធានាធិបតីជាប់ឆ្នោត​ត្រាំ បាន​ប្តេជ្ញា​បន្ត​ទំនាក់ទំនង​គ្នា​​នា​ប៉ុន្មាន​​សប្តាហ៍​ក្រោយ​ ហើយបាន​ព្រមព្រៀង​​គ្នា​ថា​ក្រុម​ការងារ​របស់ពួកគេ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ក្នុងការប្រតិបត្តិនូវ​អំណាច​អន្តរកាលឲ្យបាន​រលូន​នៅ​ថ្ងៃទី​២០​មករាខាងមុខនេះ ។

លោក ត្រាំ បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​​នៅខាងក្រៅលំនៅឋាន​របស់លោក​ក្នុងរដ្ឋ​ Florida ថា​លោកនិងលោក​អូបាម៉ា ​មានទំនាក់ទំនង​ល្អ​និងគ្នា​បំផុត​ហើយ​ក៏​សន្ទនាគ្នា​ដោយ​សាមញ្ញទៀត​ផង ។

ការហៅទូរស័ព្ទ​ជជែកគ្នានេះ​បានកើតឡើង​បន្ទាប់មានការ​បោះ​ឆ្នោត​អនុបវាទ​​លើ​សេចក្តី​សម្រេច​ពាក់ព័ន្ធនិង​អ៊ីស្រាអែល​ពី​សំណាក់​សហរដ្ឋអាមេរិក​​បានជំរុញ​ឲ្យ​លោកត្រាំ​បាន​ចោទសួរជាសំណួរ​អំពីការ​សម្រេច​ចិត្តនេះ​លើ​បណ្តាញ​សង្គម​ Twitter ។

លោកត្រាំ បាន​សរសេរបង្ហោះកាលពី​ព្រឹកថ្ងៃពុធថា​យើង​មិនអាចបន្ត​ទុកឲ្យ​អ៊ីស្រាអែល​​ត្រូវបានគេ​ប្រព្រឹត្តអំពើប្រមាថមើលងាយ​និងមិនគោរពឡើយ ។ ពួកគេ​ធ្លាប់ជា​មិត្ត​ដ៏​ល្អបំផុត​របស់សហរដ្ឋអាមេរិក​ ប៉ុន្តែ … ។