ព័ត៌មានតំបន់អាមេរិក
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា បានហៅទូរស័ព្ទទៅកាន់អ្នកបន្តវេនរបស់លោក គឺលោកដូណាល់ ត្រាំ កាលពីថ្ងៃពុធជាអ្វីដែលត្រូវបានគេលើកឡើងថាជាការសន្ទនាបែបវិជ្ជមានឬការផ្សះផ្សាគ្នាស្របពេលដែលមានភាពតានតឹងលើករណីអ៊ីស្រាអែលដែលបានចាប់ផ្តើមសាងសង់ទីលំនៅលើដែនដីប៉ាឡេស្ទីន ។
សេចក្តីថ្លែងការណ៍មួយពីសេតវិមានឲ្យដឹងថាការហៅទូរស័ព្ទនៅថ្ងៃនេះ គឺដូចសព្វមួយដងគិតចាប់តាំងពីការបោះឆ្នោតមក ដែលនេះជាភាពវិជ្ជមានហើយក៏ជាការផ្តោតលើការបន្តកិច្ចការអន្តរកាលប្រកបដោយប្រសិទ្ធភាពនិងរលូន ។
លើសពីនេះប្រធានាធិបតីអូបាម៉ានិងប្រធានាធិបតីជាប់ឆ្នោតត្រាំ បានប្តេជ្ញាបន្តទំនាក់ទំនងគ្នានាប៉ុន្មានសប្តាហ៍ក្រោយ ហើយបានព្រមព្រៀងគ្នាថាក្រុមការងាររបស់ពួកគេនឹងបន្តធ្វើការជាមួយគ្នាក្នុងការប្រតិបត្តិនូវអំណាចអន្តរកាលឲ្យបានរលូននៅថ្ងៃទី២០មករាខាងមុខនេះ ។
លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅលំនៅឋានរបស់លោកក្នុងរដ្ឋ Florida ថាលោកនិងលោកអូបាម៉ា មានទំនាក់ទំនងល្អនិងគ្នាបំផុតហើយក៏សន្ទនាគ្នាដោយសាមញ្ញទៀតផង ។
ការហៅទូរស័ព្ទជជែកគ្នានេះបានកើតឡើងបន្ទាប់មានការបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចពាក់ព័ន្ធនិងអ៊ីស្រាអែលពីសំណាក់សហរដ្ឋអាមេរិកបានជំរុញឲ្យលោកត្រាំបានចោទសួរជាសំណួរអំពីការសម្រេចចិត្តនេះលើបណ្តាញសង្គម Twitter ។
លោកត្រាំ បានសរសេរបង្ហោះកាលពីព្រឹកថ្ងៃពុធថាយើងមិនអាចបន្តទុកឲ្យអ៊ីស្រាអែលត្រូវបានគេប្រព្រឹត្តអំពើប្រមាថមើលងាយនិងមិនគោរពឡើយ ។ ពួកគេធ្លាប់ជាមិត្តដ៏ល្អបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែ … ។