Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា ក្នុងគុក​​នៅ ​​ប្រេស៊ីលស្លាប់ ​អ្នកទោស​៥៦នាក់ ​ដាច់ក្បាល​ចេញពីខ្លួន

ប៉ះទង្គិចគ្នា ក្នុងគុក​​នៅ ​​ប្រេស៊ីលស្លាប់ ​អ្នកទោស​៥៦នាក់ ​ដាច់ក្បាល​ចេញពីខ្លួន

ប្រេស៊ីល៖ ការវាយប្រហារ​​ មួយ​ពីសំណាក់ ​សមាជិក​ជន អន្ទពាល ​ឧក្រិដ្ឋកម្ម​មួយ ក្រុមនិង​គូបដិប ក្ស​មួយក្រុម ទៀត​ដែល ជា​អ្នក​ទោស​ ដូចគ្នា​បាន ​បង្កើតនូវ ភាពវឹកវរ​​នៅ ​មន្ទីរឃុំ​ឃាំង ​រដ្ឋ Amazonas ភាគ ខាងជើង​ ប្រេស៊ីល​​​ បណ្តាលឲ្យ​មាន ​អ្នកស្លាប់ ​ចំនួន​៥៦នាក់​ក្នុងនោះ ​មាន​មួយ ​ចំនួន​ត្រូវបាន កាត់ក្បាលជា ចំណែកៗដែល​ បង្ហូរឈាម​ ស្រោចដាប គុក​​ដ៏អាក្រក់ បំផុត​គិត​ ចាប់តាំងពី​ឆ្នាំ ​១៩៩២ ។

អាជ្ញាធរ​រដ្ឋ Amazonas បាន​ឲ្យដឹង​ ថា​ភាពវឹកវរ នេះ​បានកើត ចេញពីការ​ ប្រយុទ្ធ​រវាង ​​ក្រុម​ជនអន្ទពាល ឧក្រិដ្ឋ​ធំ ជាងគេ បំផុតនៅ​ប្រទេស ​ប្រេស៊ីល​និង ​ក្រុម​បង ធំ​គ្រឿង ​ញៀន​ ប្រចាំគុក​ នៅ​ភាគ ខាងជើង ​ប្រេស៊ីល ។

ប្រភពដដែល​បាន ​បន្តថា​សេចក្តីរាយ ការណ៍មុន នេះ​បង្ហាញ ថា​មាន​អ្នក​ ស្លាប់​ចំនួន​៦០នាក់ ​ក្នុងទីក្រុង Manaus រដ្ឋ​ Amazonas ប៉ុន្តែ​កាលពីរសៀល​ច័ន្ទ​ ការិយាល័យ ​លេខា ធិការដ្ឋាន សន្តិ​សុខ សាធារណៈ​ រដ្ឋសាមី បាន​បញ្ជាក់​ថា​ តួលេខ​អ្នកស្លាប់​គឺមាន​ត្រឹមតែ​៥៦នាក់ ​ប៉ុណ្ណោះ ។ មន្ត្រី​រូបនោះ​ថែម ទាំងបាន ​លើកឡើង ថា​មាន​អ្នក ​ទោស​១១២នាក់​ បាន​រត់​គេច ខ្លួន​​ក្នុង​អំឡុងពេល​ចលាចល នោះផងដែរ ។

​​​ការិយាល័យ ​សន្តិសុ ខ​សាធារណៈ​រដ្ឋ​បាន​ ឲ្យដឹងថា​គុក ដែល​​កើត​ភាព​ វឹកវរនេះមាន ​អ្នក​ទោស ​សរុប​១.២២៤​នាក់​ ខណៈ​ ដែល​​ទំហំគុកនេះ ​ត្រូវបាន​សាង សង់ឡើង ​​ដើម្បី​ផ្ទុក​ អ្នក​ទោស ​ត្រឹម​តែ​៥៩២នាក់ ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​មន្ទីរ ឃុំឃាំង នេះ​ត្រូវបាន​ប្រតិបត្តិការ​ ដោយ ​ក្រុម​ហ៊ុន ​ឯកជន​មួយ ​ដែល​​ត្រូវ បាន​បង់ ​ប្រាក់​តាម ​ចំនួន​អ្នក​ ជាប់ឃុំ ។

ឆ្មាំគុក​១២នាក់​ ត្រូវបាន​ចាប់​ ឃាត់ខ្លួន​ធ្វើជា ថ្នូរ​ពីសំណាក់ ​អ្នក​ទោស​ ទាំងនោះ​ អ្នក​ទាំង នោះ​ពុំ​​មាន​ អ្នកណា ម្នាក់​រង របួស​ក្នុង​អំឡុង ពេល​នៃ​ភាព វឹកវរ​ដែល ​បាន​ចាប់ ផ្តើម​ឡើង ​កាល ពីរសៀល ​ថ្ងៃអាទិត្យ និងបញ្ចប់ ​នៅ​ព្រឹកថ្ងៃ ច័ន្ទនោះដែរ ។

លេខាធិការ​ សន្តិសុខ​សាធារណៈ ​លោក Sergio Fontes បាន​​ថ្លែង នៅក្នុង​សន្និសិទ​ សារព័ត៌មាន​ មួយ​ថា​នេះគឺ ជា​ការ​ សម្លាប់​រង្គាល​ក្នុងគុក​ដ៏​ធំ ជាងគេ ​បំផុត​នៅក្នុង ​ប្រវត្តិ​សាស្ត្រ ​របស់​​រដ្ឋ​   Amazonas ។ លោក បាន​អះអាង បន្ថែមថា​អ្នក ​ស្លាប់ភាគច្រើន ​ត្រូវបាន​កាត់​ក្បាល​ចេញ​ ពី​ដង​ខ្លួន​។​​

ដោយឡែក ចៅក្រម​ Luis Carlos Valois ដែលជា អ្នក​ចរចា​បញ្ចប់​ ការ​ចលាចល​ ជាមួយនិង​ អ្នក​ទោស​នោះ​ ដោយ លោក បាន​ឃើញ​សាកសព​ ជាច្រើន ​ត្រូវបាន​ កាត់​ជា​បួន ចំណែក​ឯណោះ ។ លោក​បាន​ សរសេរ​នៅ​លើ បណ្តាញសង្គម ​ហ្វេសប៊ុក ​ថា​ខ្ញុំមិនដែល​ធ្លាប់បាន ឃើញ​បែប​ នេះ​ឡើយ ពីមុន​មក​ក្នុង​ ជីវិត​របស់ខ្ញុំ ដែល​​ សាកសព ​ទាំងនោះ​ពោរពេញ​ ដោយ​ឈាម ​ស្រោច​ដ៏​ អាក្រក់បំផុត​​ ។

RELATED ARTICLES