Thursday, April 25, 2024
Homeព័ត៌មានជាតិJICA បន្តផ្តល់បទពិសោធន៏ ចំណេះដឹងដល់មន្ត្រីកម្ពុជា

JICA បន្តផ្តល់បទពិសោធន៏ ចំណេះដឹងដល់មន្ត្រីកម្ពុជា

ខេត្តព្រះសីហនុៈ JICA នៃប្រទេសជប៉ុន បន្តផ្តល់បទពិសោធន៏ ចំណេះដឹង ស្តីពីបទពិសោធន៏​របស់ប្រទេសជប៉ុន ក្នុងការជំរុញ និងអភិវឌ្ឌ្យន៏វិស័យឧស្សាហកម្មនៅកម្ពុជា គ្រាដែល​ប្រ​ទេស​ជប៉ុន កំពុងក្លាយជាប្រទេសទីមួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ជំនួយ​ច្រើន​ជាងគេនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគាសុខាអូតែល ក្រុងព្រះសីហនុ លោកស្រី អូម៉ា អេរីកូ តំណាងការិយាល័យ JICA កម្ពុជា បានថ្លែងថា កម្មវិធីបណ្តុះបណ្តាល​សម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកិច្ចសហប្រតិបត្តិការណ៏​បច្ចេក​ទេសរបស់ jica ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងចូលរួមចំណែក​ដល់​ការ​អភិវឌ្ឌ្យន៏ធនធានមនុស្សរបស់ប្រទេសកម្ពុជា ។ jica បានចាប់ផ្តើមកម្មវិធីនៅកម្ពុជា ចាប់​តាំងពីឆ្នាំ១៩៩៥ ។ រហូតមកទល់ពេលនេះ មានសិក្ខាកាមដែលជាមន្ត្រីកម្ពុជា​វ័យក្មេង ចំនួន​ជាង​៩៨២នាក់ហើយ បានចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុន លើ​វិ​ស័យ​ផ្សេងៗគ្នា។ តាមរយៈការចូលរួមកម្មវិធីនេះ សិក្ខាកាមនឹងអាចអភិវឌ្ឍន៍ជំនាញ និងចំណេះ​ដឹង​របស់ខ្លួនតាមរយៈការរៀនសូត្រ និងផ្លាស់ប្តូរបទពសោធន៏ជាមួយអ្នកជំនាញ និងការ​ចុះអង្កេតផ្ទាល់នៅតាមបណ្តាស្ថាប័នពាក់ព័ន្ឋនានា នៅប្រទេសជប៉ុន។ លើសពីនេះទៀត​ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់អោយប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៏​វិស័យឧស្សាហ​កម្ម​ជាផ្លូវការ ក្នុងឆ្នាំ២០១៥ ដោយចាត់ទុកវិស័យអាទិភាពសំខាន់នៃយុទ្ឋសាស្ត្រកំណើន សំ​ដៅ​ជំរុញពិពិធកម្ម ការប្រែប្រួលរចនាសម្ព័ន្ឋស៊ីជម្រៅ និងភាពប្រកួតប្រ​ជែងឲ្យ​ប្រសើ​រឡើង​ ដើ​ម្បី​សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចិរភាព និងបរិយាប័ន។

លោកលឹម វិសាល និងលោក ស្រី អូម៉ា អេរីកូ តំណាងការិយាល័យ JICA កម្ពុជា

ថ្លែងក្នុងឱកាសនោះដែរ លោកលឹម វិសាល អនុប្រធាននាយកដ្ឋាន​ទំនាក់​ទំនង​សា​ធារណៈនិងការជំរុញវិនិយោគឯកជន បានគូសបញ្ជាក់ថា ជាការពិតណាស់ យើងមើល​ឃើញ​ថា វគ្គបណ្តុះបណ្តាលស្តីពីការជម្រុញអភិវឌ្ឍន៏វិស័យឧស្សាហកម្ម គឺជាឱកាសដ៏ល្អ​សម្រាប់មន្ត្រីពាក់ព័ន្ឋធ្វើការសិក្សា និងដកយកបទពិសោធន៏ប្រវត្តិ​ការអភិវឌ្ឍន៏វិស័យឧស្សា​ហកម្មក្នុងប្រទេសជប៉ុន ហើយបទពិសោធន៏ និងចំណេះដឹងទាំងអស់នោះ មក​ធ្វើការប្រើ​ប្រាស់​​ក្នុងការជំរុញអភិវឌ្ឍន៏វិស័យឧស្សាហកម្មបន្តទៀត ក្នុងប្រទេសកម្ពុជា។ ​សិក្ខាសាលា​ថ្ងៃនេះត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្ត ដល់សិក្ខាកាមដែលបានចូលរួមក្នុងកម្មវិធីបណ្តុះ​បណ្តាលខាងលើ ដើម្បីចែករំលែក និង ផ្សព្វផ្សាយបទពិសោធន៏ ចំណេះដឹងដែលពួកគេបានទទួលពីវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ទៅដល់មន្ត្រីពាក់ព័ន្ឋ ដៃគូអភិវឌ្ឌ្យន៏ផ្សេង​ៗ​ទៀត ដែលកំពុងបំរើការងារទាក់ទងនឹងការជម្រុញ អភិវឌ្ឌ្យន៏វិស័យឧស្សាហ​កម្មនៅ​ប្រទេសកម្ពុជា៕

RELATED ARTICLES