Friday, April 26, 2024
Homeសេដ្ឋកិច្ចសាកលលោកធនាគារ​ថា​ GDP ម៉ាឡេស៊ី​ នឹងសម្រេច បានជិត៤%​ ក្នុងឆ្នាំ​២០១៧

ធនាគារ​ថា​ GDP ម៉ាឡេស៊ី​ នឹងសម្រេច បានជិត៤%​ ក្នុងឆ្នាំ​២០១៧

សេដ្ឋកិច្ចតំបន់អាស៊ាន

ម៉ាឡេសុី៖ ​ក្រុមហ៊ុន​ធនាគារ​​ លំដាប់ពិភព លោក Stardard Chartered រំពឹងថា​ ផលិតផល ក្នុ​ង​ស្រុក​សរុប (GDP) របស់​ ម៉ាឡេស៊ី ​នឹង​មានអត្រាថេរ ​៣,៨%​ក្នុងឆ្នាំ​២០១៧ ពី​ការគ្រោង​ទុក​៤,២%​ក្នុងឆ្នាំ​២០១៦ ដោយសារ តែ​តម្រូវការ​ ក្នុងស្រុក​មាន កម្រិត​ខ្សោយ​ជាងមុន ។

ប្រធាន​ផ្នែក ស្រាវជ្រាវ​សេដ្ឋកិច្ច​ របស់​ធនាគារ Standard Chartered លោក Edward Lee ​បានថ្លែង​ថា ​​​យើង​រំពឹង​ លើតម្រូវការ ក្នុងស្រុក​ ជាប្រភពដ៏ សំខាន់នៃ​ កំណើន​ ក្នុងឆ្នាំ២០១៧ ។ ខណៈ​តម្រូ​វការ​ ក្នុងស្រុក​គួរ តែ​ទូទាត់​ ដោយ ផ្នែក​នឹង​ភាព​ខ្សោយនៃ តម្រូវការ​នៅ បរទេស​ វាគឺទំនង​ ជា​មា​ន​ភា ព​ទន់ជ្រាយ ។

​ភាពធន់នឹងការ ប៉ះទង្គិច​ក្នុង ​តម្រូវការ​ប្រើប្រាស់ ​ឆ្នាំនេះ​គឺដោយ សារតែ​ការចាត់ វិធានការណ៍​ មួយចំនួនក៏ដូច ជាការ​វាស់ ស្ទង់ការងារ​ ដែល​លេច ចេញនូវ​ភាព​ខ្សោយ ​ដូចជា​ការកើន ឡើង​នូវ​អត្រា អត់ការងារធ្វើ​ ហើយ​យើង​រំពឹង ថា​កត្តា ទាំងអស់នេះ​នឹងបញ្ចប់​ នៅក្នុង ​ឆមាសទី​២ នៃ​ឆ្នាំ​​២០១៧នេះ ។

លោក Lee  បានថ្លែងថា​ បច្ចុប្បន្ន​យើង រំពឹងថា​ធនាគារ Bank Negara នឹង​កាត់ អត្រាការ ប្រាក់​ដែល ជាគោល នយោបាយ ​របស់ខ្លួន​មកត្រឹម២,៧៥%​ក្នុង​​ខែ ឧសភា​ ឆ្នាំ​២០១៧ ។ អតិផរណា​ មិន មែនជា​ក្តី បារម្ភ​សម្រាប់ ​ធនាគារ កណ្តាល​ឡើយ ​ថ្វីបើ​យើង​ កំពុង​មានភាគ​រយកើន ឡើង​២,៥%​ក្នុង ​ឆ្នាំ​២០១៧ ធៀបនឹង ​អត្រា ​២%​ កាលពីឆ្នាំ​២០១៦ ​ដែល​បក់ ផាត់ឲ្យ​​ រសាយ​នៃ ​តម្លៃ​ប្រេង​ ចុះ​ទាប​និង​ទំនិញ​ជាដើមនោះ ។ យើងយល់ ថា​ការ ប​ន្ថយ​អត្រា ការប្រាក់ដទៃ ទៀត​នឹង​គាំទ្រ ​ដល់​បំណុល ​របស់​ប្រជាជន​ ដែលមិន​បណ្តាលឲ្យ​ កើនឡើង​នៅ ក្នុង​​កម្លាំង​ អានុភាព​នៃ បំណុល​នេះ​ក៏ ដូចជា​ភាព ងាយនឹង ប្រែប្រួល នៃទីផ្សារ​ ដែលជា កត្តាដ៏មាន​សក្តានុពល​ សម្រាប់​ ធនាគារ​ Bank Negara នៅឆ្នាំក្រោយ ។

ទោះជាយ៉ាងណា​ លោកបានគូស បញ្ជាក់ថា​កិច្ចសន្យា ​សាងសង់​បាន កើនឡើង​៤០%​ ពីមួយឆ្នាំ​ ទៅមួយឆ្នាំ​ ក្នុងអំឡុង ពេល​៩ខែ​ដំបូងនៃ​ឆ្នាំ​២០១៦នេះ ។ យើងរំពឹង ថា​កំណើន នៃការ​ វិនិយោគ ​នឹង​ស្ថិត នៅក្នុង ​កម្រិត​រឹងមាំ​ ប្រមាណជា ៣% ក្នុង​ឆ្នាំ​ ២០១៧ ។

RELATED ARTICLES