Friday, April 26, 2024
Homeព័ត៌មានជាតិក្មេងប្រុស​ប៉ះ​ជញ្ជាំង​ស័ង្កសី​ ចរន្ត​អគ្គិសនីឆក់​ស្លាប់

ក្មេងប្រុស​ប៉ះ​ជញ្ជាំង​ស័ង្កសី​ ចរន្ត​អគ្គិសនីឆក់​ស្លាប់

ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ បានរត់លេង នៅក្នុងចង្ក្រានបាយក្បែរជញ្ជាំងស័ង្កសី ស្រាប់ តែអកុសល ពេលយក​ដៃទៅតោងជញ្ជាំងស័ង្កសី ក៏ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង​៤០​នាទី រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិព្រែកអម្ពិល ឃុំ​កោះតូច ស្រុកទឹកឈូ។

ក្មេងប្រុសរងគ្រោះ ដែលត្រូវខ្សែភ្លើង ឆក់ស្លាប់នោះ មានឈ្មោះសំ ត្រី អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ​ខាងលើ។

តាមសម្តីបុរសឈ្មោះប្រាក់ សុផល ត្រូវ ជាឪពុកក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើត​ហេតុ កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) បានរត់លេងនៅក្បែរ ចង្ក្រានបាយក្នុងផ្ទះ លុះពេលរត់លេងហត់ កូន ប្រុសគាត់ក៏យកដៃទៅតោងនឹងជញ្ជាំងស័ង្កសី ផ្ទះបាយ ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនី ឆ្លងតាមស័ង្ក-​សី ឆក់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម។

ប្រភពដដែលបន្តថា នៅពេលឃើញកូន ប្រុសត្រូវខ្សែភ្លើងឆក់បែបនេះ បានស្ទុះទៅ ជួយនិងប្រុងដឹកបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិតដែរ តែអកុសល កូនប្រុសបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយបាន​ត្រឹម រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ ប្រាកដមែន។

សព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕វ៉ាន់ ឌឿន

RELATED ARTICLES