Thursday, April 25, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង ឆេះ​ផ្ទះ​១ខ្នង​ហ្មត់

ទុស្សេ​ខ្សែ​ភ្លើង ឆេះ​ផ្ទះ​១ខ្នង​ហ្មត់

ខេត្តត្បួងួឃ្មុំ ៖ គ្រោះអគ្គិភ័យមួយ បាន កើតមានឡើងយ៉ាងសន្ធោសន្ធៅ និងបានឆេះ បំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ក្លាយជាផេះផង់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ ទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក។

លំនៅឋានដែលត្រូវភ្លើងឆាបឆេះទាំង ស្រុង មានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ សង់ ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះ ធីវ ហាន ភេទប្រុស អាយុ៦៥ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន ផ្សែងហុយចេញពីផ្ទះខាងលើ។ លុះបន្តិចក្រោយ មក ម្ចាស់ផ្ទះក៏ស្ទុះរត់ចេញមកក្រៅ ស្រែកឆោឡោថា ភ្លើងឆេះផ្ទះ និងព្យាយាមហៅគេឯង ជួយ ប៉ុន្តែភ្លាមនោះ អណ្តាតភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ធ្វើឱ្យអ្នកជិតខាងមានការ ភ្ញាក់ផ្អើលនាំគ្នាជួយជះទឹកពន្លត់ផង រួចទាក់ទង សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានឱ្យជួយហៅ រថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់។

ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យបាន មកដល់ និងជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើង បានរលត់ទៅវិញទាំងស្រុង និងមិនបណ្តាលឱ្យ រាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះឡើយ និងមិនបណ្តាលឱ្យ មនុស្សណាម្នាក់ទទួលរងរបួសទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន សន្និដ្ឋានថា មូលហេតុដែលបង្កឱ្យមានគ្រោះ អគ្គិភ័យខាងលើ គឺដោយសារតែទុស្សេខ្សែភ្លើង។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះរងគ្រោះ គ្រោះ អគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញលំនៅឋាន របស់គាត់ទាំងស្រុង និងឆេះស្រូវ៨បេ អង្ករ២បេ ទូរទស្សន៍១គ្រឿង ព្រមទាំងប្រាក់ចំនួន២០ ម៉ឺនរៀលទៀតផង

RELATED ARTICLES