Saturday, April 20, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រាអត់ ការងារនៅ វៀតណាម មានកម្រិត ២,៣%​ ក្នុងឆ្នាំ​២០១៦

អត្រាអត់ ការងារនៅ វៀតណាម មានកម្រិត ២,៣%​ ក្នុងឆ្នាំ​២០១៦

ទីផ្សារការងារ

វៀតណាម៖ យោងតាម សន្និសិទ​អនឡាញ មួយ​ក្នុង​ ទីក្រុងហាណូយ កាលពីថ្ងៃ​ សុក្រ​ឲ្យ​ដឹង ថា​អត្រាអត់ ការងារធ្វើ ​ក្នុង​ប្រទេស​វៀតណាម ​ឈាន​ ដល់​កម្រិត​២,៣%​​ កាលពីឆ្នាំទៅ​ ប៉ុន្តែ​ បរិមាណ​នៃប្រជា ជន​អត់ការងារ​ ធ្វើ​នៅតែ​ស្ថិត ចំណុច​ កណ្តាល នៃ​អ្នក​មាន​សញ្ញាបត្រ ថ្នាក់ បរិញ្ញាឬ ថ្នាក់ បរិញ្ញាជាន់ខ្ពស់ (អនុបណ្ឌិត) ដដែល ។

ក្រសួងការងារ​ សង្គមកិច្ច និងអតីតយុទ្ធជន ​បាន​ថ្លែង​នៅ ក្នុង​របាយការណ៍ របស់​ខ្លួន ​ថា​ក្រសួង​បាន​ ផ្តោត​លើ​កិច្ច ខិតខំប្រឹងប្រែង​ស្វែងរក​ ដំណោះ ​ស្រាយក្នុង​ ការ​អភិវឌ្ឍ​នូវ​ ទីផ្សារ នាំចេញ ​ពលករ​ក៏ ដូចជា ​ទីផ្សារក្នុង ស្រុក​ដែល កំពុង​ជួប​ ការលំ​បាក ។

ប្រជាជន វៀតណាម​ក្នុង ​រង្វង់​១,៦លាន​នាក់ ​​ត្រូវបាន​ ផ្តល់ឲ្យ​​នូវ​ ការ​ងារ​ធ្វើ​កាល ពី​ឆ្នាំ​ទៅ​ដែលកើន ឡើង​១%​ពីមួយ ឆ្នាំទៅមួយឆ្នាំ​ ។ ក្នុង​នោះមាននិយោជិត​១,៥លាន​នាក់​រកបាន​ការងារ​ធ្វើ​ក្នុងប្រទេស កើនឡើង​០,៣%​ ហើយ​១២៦.០០០​នាក់​ត្រូវបាន ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ បរទេស​ជា ​អ្នក​កំដ ​ភៀវ កើន៩,៦% ។ ចំណែក​អត្រា អត់ការងារ​ ធ្វើ​គឺមាន ​កម្រិត​២,៣% ​ដែល​បំបែក នូវ​ការធ្លាក់ចុះ​ក្នុង​អត្រា​ខ្ពស់​៣,១៨%​ ក្នុង​តំបន់ ​ទីក្រុងនិង ​១,៨៦%​ក្នុងតំបន់ជនបទ ។

ទោះជាយ៉ាងណា ​នៅតែមាន ការគុណវិបត្តិ ជាច្រើន ដដែលក្នុង ការ​បង្កើតការ ងារ​ឲ្យ​ប្រជាជន ​ធ្វើ​ ជាពិសេស ​សម្រាប់ ​មនុស្សវ័យ​ជំទង់​និង​អ្នក​ទើបបញ្ចប់​កម្រិត​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ ។ ក្នុង​អំឡុង ត្រីមាសទី​៣ ​នៃឆ្នាំ​២០១៦ គេសង្កេត ឃើញថា​ អ្នកអត់ ការងារធ្វើ ​ដែលមាន​ ចំណេះដឹងថ្នាក់​ សាកល​វិទ្យាល័យ​ មានចំនួន ​២០២.០០០នាក់​ដែលជាកម្រិត​ខ្ពស់ជាងមុន ។

លើសពីនេះ ទៅទៀត ​ជនជាតិ វៀតណាម​ ដែល​ធ្វើ​ការ នៅបរទេស​ខុសច្បាប់ ​បន្ទាប់​ពី​ផុត​កិ ច្ចសន្យាការងា រដែលបាន កំណត់​បានថយចុះ​ ប៉ុន្តែ​នៅ តែមាន ​កម្រិត​ខ្ពស់ ដែល​ក្នុង​​ តួលេខនៃ អ្នក​ធ្វើការបែប នេះ​នៅក្នុ ង​ប្រទេស​ កូរ៉េខាងត្បូង​និង​ កោះតៃវ៉ាន់ ។

 

RELATED ARTICLES