Friday, April 26, 2024
Homeព័ត៌មានជាតិឈប់​ម៉ូតូ​បត់​ជើង​តូច គេទាញញ​ញួរវ៉ៃ​ខ្ទេច​មុខ

ឈប់​ម៉ូតូ​បត់​ជើង​តូច គេទាញញ​ញួរវ៉ៃ​ខ្ទេច​មុខ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ឈឺបត់ជើងតូចខ្លាំងពេក រកបង្គន់អនាម័យមិន ទាន់ ក៏អែបម៉ូតូឈប់ក្បែរចិញ្ចើមផ្លូវ ឈរបត់ ជើងតូច នៅមុខដីឡូតិ៍ទំនេរមួយកន្លែង លុះ ពេលរៀបឡើងបើកម៉ូតូចាកចេញទៅវិញ ក៏ ស្រាប់តែត្រូវបុរសមានសតិមិនប្រក្រតីម្នាក់ ទាញ កូនញញួរមកវាយសំពងចំផៃមុខយ៉ាងចាស់ដៃ បណ្តាលឱ្យបែកមុខមាត់រងរបួសធ្ងន់ កាលពី វេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខដីឡូត៍ទំនេរ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ១៧២ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនរងគ្រោះដែលត្រូវបុរសសតិមិនគ្រប់ វ៉ៃនឹងញញួរ រងរបួសធ្ងន់ មានឈ្មោះម៉ា ជឿន អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួល ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន- ជ័យ និងមានស្រុកកំណើតនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកជនដៃដល់ មិនត្រូវបានគេស្គាល់អត្ត- សញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្ស មានសតិមិនប្រក្រតី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរង- គ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១ធ-២៩១៧ មានដឹកត្រីងៀតនៅលើម៉ូតូ ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានអែប ម៉ូតូឈប់នៅលើចិញ្ចើមផ្លូវព្រះនរោត្តម រួចក៏ ដើរទៅបត់ជើងតូចនៅចំណុចមុខដីឡូត៍ទំនេរ មួយកន្លែង។ លុះក្រោយពេលបត់ជើងរួចរាល់ ជនរងគ្រោះដើរត្រឡប់មករកម៉ូតូខ្លួនវិញ និង រៀបចំឡើងជិះម៉ូតូចេញទៅហើយ ស្រាប់តែ លេចមុខជនបង្កហេតុជាមនុស្សសតិមិនគ្រប់ម្នាក់ ចូលមកដល់ ដោយក្នុងដៃមានកាន់កូនញញួរ មួយ រួចក៏ធ្វើសកម្មភាពវាយសំពងទៅលើផ្ទៃ មុខជនរងគ្រោះជាច្រើនញញួរ បណ្តាលឱ្យជន- រងគ្រោះទទួលរងរបួសធ្ងន់តែម្តង។

តាមសម្តីបុរសរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គាត់ធ្វើដំណើរដឹកត្រី- ងៀតចេញពីផ្សារអូរប្ញស្សី បំណងយកទៅឱ្យ ម៉ូយ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែគាត់ឈឺបត់ជើងតូចខ្លាំងពេក ទ្រាំ ចាំរកបង្គន់អនាម័យមិនបាន ក៏ឈប់ម៉ូតូចូល ទៅបត់ជើងតូច នៅចំណុចខាងលើតែម្តង លុះ ពេលគាត់ត្រឡប់មកវិញ រៀបឡើងជិះម៉ូតូ ក៏ត្រូវជនបង្កហេតុខាងលើ ទាញញញួរមក វាយសំពងគាត់ទាំងកំរោលចំផ្ទៃមុខ បណ្តាល ឱ្យបែកឈាមហូរស្រោចខ្លួន។ គាត់បញ្ជាក់ថា នេះចាត់ទុកថាជាសំណាងធំណាស់ ដែលគាត់ ពាក់មួកការពារសុវត្ថិភាពជាប់ ពុំនោះទេ ត្រូវ ជនបង្កហេតុវាយសំពងក្បាល មិនដឹងជារស់ ឬស្លាប់នោះទេ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីព្យាបាលរបួស។ ចំណែកជន- បង្កហេតុ ជាមនុស្សមានសតិមិនប្រក្រតី ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅសាកសួរ និង រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES