ខឹងប្តី​​មិន​​ព្រម​រួមមេ​ត្រី​អស់​១០ឆ្នាំ​នាង​កាត់​លិង្គចោល

0
323

ប្លែកៗ៖ ស្ត្រីជនជាតិ​ឥណ្ឌាម្នាក់​បាន​កាត់លិង្គ​​របស់ប្តី​ខ្លួនឯងចោលបន្ទាប់ពី​ប្តីនាង​បានបដិសេធ​មិនព្រមរួមរ័ក​ជាមួយនាង​អស់រយៈពេល​ជាង​១០ឆ្នាំ​។

អ្នកស្រី Rita Yadav មានវ័យ២៨ឆ្នាំ​បាន​វាយប្រហារ​លើ​ប្តី​របស់ខ្លួនឯង​ដែលមាន​ឈ្មោះ ​Ved Prakash អាយុ៣១ឆ្នាំ​នៅ​ផ្ទះរបស់ពួកគេ​ក្នុង​តំបន់ Khora Colony ស្រុក Ghaziabad រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស​ឥណ្ឌា ។

ស្ត្រី​រូបនោះ​បានអះអាង​ថា​ប្តីរបស់គាត់បាន​បដិសេធ​មិនព្រមរួមរ័ក​ជា​មួយ​គាត់​អស់​រយៈ​ពេល​ជាង​១០ឆ្នាំហើយ​ក្នុង​អំឡុងពេល​នៃជីវិតអាពាហ៍ពិពាហ៍​របស់ពួកគាត់​១១ឆ្នាំមកនេះ ហើយ​អ្នកស្រី​ជឿជាក់ថា​ប្តីគាត់បាននិងកំពុងមាន​កិច្ចការអ្វីមួយ​ជាមិនខាន ។

បើតាមសម្តីរបស់ស្ត្រីជាប្រពន្ធបានបន្តទៀតថា​ ប្តីអ្នកស្រីធ្លាប់ប្រាប់​ថា​គាត់​ស្អប់​អ្នកស្រី ។ លើសពីនេះ​យើង​ធ្លាប់​វាយគ្នា​ជារៀងរាល់ថ្ងៃ​ ហើយ​គាត់​ប្រាប់ខ្ញុំថា​គាត់​ស្អប់មុខ​ខ្ញុំទៀតផង ។

គាត់តែងតែគំរាម​ថាគាត់​មានកិច្ចការមួយ ។ គាត់​អស់សង្ឃឹមនឹងមានកូន​ហើយ​។ អ្នកធ្លាប់បាន​សុំអង្វរ​គាត់ដែរ ប៉ុន្តែ​គាត់និយាយថា​គាត់​ត្រូវការ​ក្តីស្រលាញ់​ជាមួយ​អ្នក​ណាម្នាក់ជំនួសវិញ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា