ប្លែកៗ៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់បានកាត់លិង្គរបស់ប្តីខ្លួនឯងចោលបន្ទាប់ពីប្តីនាងបានបដិសេធមិនព្រមរួមរ័កជាមួយនាងអស់រយៈពេលជាង១០ឆ្នាំ។
អ្នកស្រី Rita Yadav មានវ័យ២៨ឆ្នាំបានវាយប្រហារលើប្តីរបស់ខ្លួនឯងដែលមានឈ្មោះ Ved Prakash អាយុ៣១ឆ្នាំនៅផ្ទះរបស់ពួកគេក្នុងតំបន់ Khora Colony ស្រុក Ghaziabad រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ។
ស្ត្រីរូបនោះបានអះអាងថាប្តីរបស់គាត់បានបដិសេធមិនព្រមរួមរ័កជាមួយគាត់អស់រយៈពេលជាង១០ឆ្នាំហើយក្នុងអំឡុងពេលនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់១១ឆ្នាំមកនេះ ហើយអ្នកស្រីជឿជាក់ថាប្តីគាត់បាននិងកំពុងមានកិច្ចការអ្វីមួយជាមិនខាន ។
បើតាមសម្តីរបស់ស្ត្រីជាប្រពន្ធបានបន្តទៀតថា ប្តីអ្នកស្រីធ្លាប់ប្រាប់ថាគាត់ស្អប់អ្នកស្រី ។ លើសពីនេះយើងធ្លាប់វាយគ្នាជារៀងរាល់ថ្ងៃ ហើយគាត់ប្រាប់ខ្ញុំថាគាត់ស្អប់មុខខ្ញុំទៀតផង ។
គាត់តែងតែគំរាមថាគាត់មានកិច្ចការមួយ ។ គាត់អស់សង្ឃឹមនឹងមានកូនហើយ។ អ្នកធ្លាប់បានសុំអង្វរគាត់ដែរ ប៉ុន្តែគាត់និយាយថាគាត់ត្រូវការក្តីស្រលាញ់ជាមួយអ្នកណាម្នាក់ជំនួសវិញ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា