Friday, April 26, 2024
Homeបច្ចេកវិទ្យាស៊ីម៉ងត៍អូដ្ឋថ្មី ជាមួយបេសកកម្ម “សាងសង់ដោយមោទនភាព” អនុញ្ញាតឲ្យអតិថិជនពិសោធន៍នូវគុណភាពដ៏រឹងមាំនៃស៊ីម៉ងត៍ជាតិ

ស៊ីម៉ងត៍អូដ្ឋថ្មី ជាមួយបេសកកម្ម “សាងសង់ដោយមោទនភាព” អនុញ្ញាតឲ្យអតិថិជនពិសោធន៍នូវគុណភាពដ៏រឹងមាំនៃស៊ីម៉ងត៍ជាតិ

ភ្នំពេញ ចាប់ពីខែវិចិ្ឆកានេះតទៅ ​ប្រជាជនកម្ពុជាអាចចូលរួមធ្វើជាសាក្សីនៃគុណភាពដ៏រឹងមាំរបស់ស៊ីម៉ងត៍ដែលផលិត​ក្នុងស្រុកបានហើយ។​​​​ ក្រុមការងាររបស់ក្រុមហ៊ុន​​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន​ ​នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី​៤ ​ខែកញ្ញា​​ រហូត​ដល់ខែតុលា​ ​ឆ្នាំ២០១៧​ ដើម្បីឲ្យអ្នកប្រើប្រាស់យល់កាន់តែច្បាស់នូវគុណភាពនៃស៊ីម៉ងត៍ដែល​ជាផលិតក្នុងស្រុកមួយនេះ។​

លោកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមានប្រសាសន៍ថា៖ «​យើងចង់ឲ្យប្រជាជនកម្ពុជា បានស្គាល់កាន់តែច្បាស់ ក៏ដូចជាធ្វើជាសាក្សីនូវគុណភាពដ៏រឹងមាំនៃស៊ីម៉ងត៍ដែលផលិតនៅក្នុងទឹកដី​កម្ពុជា​ ស៊ីម៉ងត៍របស់យើងមានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេសដែរ។​​ វាជាស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុកដែលជាទីមោទនភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប»។

សម្រាប់ថ្ងៃទី​៤ និងទី៥​​ ខែកញ្ញានេះ ក្រុមការងារក្រុមហ៊ុន​ ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន​ខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ហើយអតិថិជនអាចចូលរួមថតរូបដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។​​

ហើយនៅថ្ងៃទី៦​​និងទី៧​ ខែកញ្ញា​ នេះ ក្រុមការងារជំនាញរបស់ក្រុមហ៊ុន​​​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន​ខបភើរេសិន នឹងបន្តធ្វើដំណើរទៅជួបប្រជាជនកម្ពុជានៅផ្សារអូឬស្សី​ និងផ្សារអូឡាំពិក​ ដោយមានការផ្តល់នូវព័ត៌មានពីផលិតផលថ្មីៗ ការលេងល្បែងកម្សាន្ត​ដើម្បីយករង្វាន់​ ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។​ ​​ប្រជាជនកម្ពុជា​អាចចូលរួមពិសោធន៍គុណភាពស៊ីម៉ងត៍របស់កម្ពុជា​ជាមួយក្រុមអ្នកជំនាញ​ និងការ​បង្ហាញនូវប​ច្ចេក​ទេស​ក្នុងការបូកស៊ីម៉ងត៍ឲ្យបានរលោងស្អាត ហើយធានាគុណភាពកាន់តែជាប់បានយូរ។​

ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជួយប្រជាជនកម្ពុជាឲ្យកសាង​គេហដ្ឋាន​ ក៏ដូចជាសំណង់អគារផ្សេងៗនៅទូទាំងប្រទេស ប្រកបដោយគុណភាពខ្ពស់​មានទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់ដោយសារតែផលិតផលស៊ីម៉ងត៍នេះត្រូវបានកែលម្អ និងផលិតឡើងដោយយកចិត្តទុកដាក់ពីអ្នកជំនាញខ្មែរ និងបរទេសជាច្រើននាក់ ដើម្បីធានានូវគុណភាពតាមស្តង់ដារអន្តរជាតិ។​

ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែរៀបចំបើកដំណើរការរោងចក្រស៊ីម៉ងត៍ថ្មី ដ៏ទំនើបបំផុត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពត ជាមួយនឹងការចំណាយទុនទឹកប្រាក់ ចំនួន២៦២លានដុល្លាអាមេរិក​​ ដែលនឹងចាប់ផ្តើមដំណើរចាប់ពីខែវិច្ឆិកាឆ្នាំ២០១៧ នេះតទៅ។ រោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន នេះនឹងក្លាយជារោងចក្រស៊ីម៉ងត៍ដែលធំជាងគេ និងទំនើបបំផុត ដោយប្រើបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ អតិថិជននឹងទទួលបានផលិតផលស៊ីម៉ងត៍ពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់បំផុត ជាមួយនឹងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាចុងក្រោយបង្អស់។

ការវិនិយោគដ៏ធំរួមមួយនេះ បានចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៥ ដោយ​ ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានច្របាច់បញ្ចូលគ្នារវាងទីផ្សារក្នុងស្រុក និងការចែកចាយទីផ្សាររបស់ក្រុមហ៊ុន​ ជីបម៉ុងគ្រុបកម្ពុជា ជាមួយនឹងក្រុមហ៊ុន​ស៊ីម៉ងត៍ស្យាម របស់ថៃ ដែលជាអ្នកជំនាញខាងវិស័យសាងសង់ ជាច្រើនទសវត្សរ៍មកហើយ។ ការវិនិយោគរួមនេះ ផ្តល់ជំហរដ៏រឹងមាំបំផុតក្នុងការកំណត់នូវតម្រូវការ និងការចង់បានរបស់អតិថិជនដៃគូ ដែលជា​ជាងសំណង់ និងអ្នកសាងសង់ផ្ទះគ្រប់រូបនៅក្នុងទីផ្សារកម្ពុជា ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ៕

RELATED ARTICLES