Thursday, March 28, 2024
Homeតារាខ្មែរក្រុមហ៊ុនរបស់ឌួង ហ្សូរីដា ដល់ទៅ២ ក្នុងចំណោមក្រុមហ៊ុន៥នៅក្នុងប្រទេសកម្ពុជា ជាប់ឈ្មោះចូលរួមប្រជុំនៅប្រទេសកូរ៉េ

ក្រុមហ៊ុនរបស់ឌួង ហ្សូរីដា ដល់ទៅ២ ក្នុងចំណោមក្រុមហ៊ុន៥នៅក្នុងប្រទេសកម្ពុជា ជាប់ឈ្មោះចូលរួមប្រជុំនៅប្រទេសកូរ៉េ

ពិធីការិនីល្បីល្បាញ កញ្ញាឌួង ហ្សូរីដា នឹងត្រូវឡើងយន្ដហោះទៅប្រទេសកូរ៉េ ជាមួយអ្នកជំនួញ៣រូបផ្សេងទៀត នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធី ”2017 Jeju Island Overseas Buyer Invited Export Business meeting” ដែលនឹងរៀបចំនៅកោះជេជូ ប្រទេសកូរ៉េ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានអ្នកជំនួញល្បីៗជិត១០០ក្រុមហ៊ុនបានចូលរួម។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ គឺមានជាង២០ក្រុមហ៊ុនដែលត្រូវបានចូលរួមឲ្យជ្រើសរើសចូលរួមក្នុងកម្មវិធី ប៉ុន្តែមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះ ដែលត្រូវប្រទេសកូរ៉េ ជ្រើសឲ្យជាប់ចូលរួមវេទិកាអ្នកជំនួញជាលក្ខណៈអន្ដរជាតិនេះដែលក្នុងនោះមាន២ក្រុមហ៊ុនជារបស់កញ្ញាឌួង ហ្សូរីដា។

ក្រុមហ៊ុនទាំង៥របស់ប្រទេសកម្ពុជា មានឈ្មោះជាប់នោះ មាន ទី១. Mudhita Beauty Shop (Cosmetic Products Shop), ទី២. Danama Home (Mudhita’s Bird Nest), ទី3. The Face Spa Center, ទី4. Mob Coperation and Emerald+Property Management Co.ltd, និងទី5. Paris trading Co.Ltd។

កម្មវិធីនេះមានការចូលរួមជាច្រើនពីបណ្ដាម្ចាស់ក្រុមហ៊ុនជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ចិន, តៃវ៉ាន់, វៀតណាម, ថៃ, កម្ពជា ជាដើម។ ចំពោះក្រុមហ៊ុនដែលដាក់ពាក្យចូលរួមប្រជុំនេះ តាមរយៈ KOTRA ដែលជាអ្នកសម្របសម្រួលស្វែងរកដៃគូពាណិជ្ជកម្មវិនិយោគពីកូរ៉េ មកកម្ពុជា ហើយនាំអ្នកសហគ្រិនខ្មែរទៅជួបផ្ទាល់ជាមួយម្ចាស់រោងចក្រនិងផលិតផលដោយផ្ទាល់ ដើម្បីមានភាពងាយស្រួលក្នុងការរកស៊ី ប្រកបដោយការទុកចិត្ត ហើយតម្លៃនៃផលិតផលក៏ល្អជាង ដែលក្រុមហ៊ុនបានទាក់ទងដោយផ្ទាល់ដែរ។ ក្នុងនោះខាងអ្នករៀបចំកម្មវិធីរបស់ប្រទេសកូរ៉េ ក៏បានចេញប្រាក់ឧបត្ថម្ភលើសំបុត្រយន្ដហោះ ថ្លៃស្នាក់នៅ ហូបចុកក្នុងការចូលរួមប្រជុំនេះ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយកញ្ញាឌួង ហ្សូរីដា​​ កាលពីថ្ងៃទី១៥ ខែកញ្ញា ពិធីការិនីរូបនេះនិយាយសប្បាយចិត្តថា នេះគឺជាលើកទី១ ហើយដែលនាងមានឱកាសចូលរួមក្នុងវេទិកាប្រជុំជាមួយអ្នកជំនួញជាច្រើនប្រទេសចូលរួមនេះ ហើយនាងគិតថា វានឹងធ្វើឲ្យមុខជំនួញរបស់របស់ខ្លួនកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

ពិធីការិនីល្បីឈ្មោះរូបនេះរៀបរាប់ថា ”ខ្ញុំបានយកផលិតផលល្បីៗមកពីប្រទេសកូរ៉េ លក់តាម Online ជាង១ឆ្នាំហើយ និងបានបើកហាង ”មុទិតា” ជាង៣ខែ ព្រោះតែយើងមានអតិថិជនគាំទ្រច្រើន គឺរាល់ពេលដែលខ្ញុំ Live វីដេអូផ្សព្វផ្សាយពីផលិតផលថ្មីមកដល់ គឺមានការកុម្មង់ទិញអស់ៗតែម្ដង។ ចំពោះការដែលខាងអ្នករៀបចំកម្មវិធីនៅកូរ៉េ ជ្រើសរើសឲ្យក្រុមហ៊ុនរបស់ខ្ញុំដល់ទៅ២ជាប់នោះ គឺដោយសារតែក្រុមហ៊ុនមានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ យើងមានប័ណ្ណប៉ាតង់ច្បាស់លាស់ក្នុងការបង់ពន្ធ។ ម្យ៉ាងទៀតក្រុមនៅកូរ៉េនោះ គេត្រូវការអ្នកបញ្ជាទិញដោយផ្ទាល់ ឬបោះដុំ អីចឹងហើយគេត្រូវការអ្នករកស៊ីច្បាស់លាស់ជាមួយគេ ទើបយើងត្រូវបានជាប់នៅក្នុងព្រឹត្តិការណ៍ដែលមានសុទ្ធតែអ្នករកស៊ីខ្លាំងនោះ។ និយាយទៅ ហាង ”មុទិតា” របស់ខ្ញុំពេលនេះ គឺយើងមានផលិតផល cosmetic ល្បីមកពីកូរ៉េ ជាង១០០មុខឯណោះ ហើយលក់ដាច់ជាងគេ គឺម៉ាសក៍មុខ ឡេការពារកំដៅថ្ងៃ សាប៊ូដុសខ្លួន ជាដើម។ ចំណែកហាងខ្ញុំមួយទៀត គឺ Danama Home នោះ​នៅជាប់ ”ហាងមុទិតា” ដែរនោះ គឺយើងក៏មានផលិតផលរក្សាសម្រស់ដែលនាំចូលមកពីថៃ ហើយតម្លៃធូរថ្លៃបន្ដិចជាងផលិតផលយកមកពីកូរ៉េ”។

កម្មវិធី ”2017 Jeju Island Overseas Buyer Invited Export Business Meeting“ ក្រៅពីមានហាងទាំង៥ក្រុមហ៊ុន ពីប្រទេសកម្ពុជា ចូលរួមនោះ គឺនៅមានក្រុមហ៊ុនមកប្រទេសចិន ចូលរួម ដូចជា ក្រុមហ៊ុន Shanghai King food’s Condiment Co.Ltd, Shanghai Duoli Trade Co.Ltd, Shanghai Youshen Trade Co.Ltd, Chongqin Meilianemeigou Science and Technology.Ltd, Chongqing Diersi trade Co.Ltd ។ ដោយឡែកក្រុមហ៊ុនមកពីតៃវ៉ាន់ មាន Cityqueen International Co.Ltd, Cheng-En Living Business Co.Ltd, Korea tradind Co.Ltd, Hi International Ltd, Changhua contry Chiness Chives Coperative ក្រុមហ៊ុនមកពីវៀតណាម មានដូចជា Vietnam huyndai Entech co.Ltd, goldsun Cosmetic Co.Ltd, Greenstar Gmt co.ltd និងក្រុមហ៊ុនមកពីថៃ មានដូចជា A&J Beauty Products Co.Ltd, At Cosmetic Co.ltd។

ឌួង ហ្សូរីដា ក្រៅពីអាជីពជាពីធីការិនីទូទស្សន៍ ពេលនេះនាងជាប្រធានសមាគមតារាបង្ហាញម៉ូដកម្ពុជា (Cambodia Super Model), ម្ចាស់ហាងដាណាម៉ា ហូម (ដាណាម៉ា កាត់ដេរ), ម្ចាស់ផលិតផលភេសជ្ជៈទឹកមាត់ត្រចៀកកាំមុទិតា, ម្ចាស់ហាងមុទិតា (Beauty Shop) ជាសមាជិកសមាគម សហគ្រិនស្រី្ដកម្ពុជា (CWEF) និងជាសមាជិក Ceo Master Club (ក្លឹបអ្នកជំនួញ) ផងដែរ។ ហាងរបស់ឌួង ហ្សូរីដា នៅតាមបណ្ដោយផ្លូវលេខ១៨២ ស្ដុបទេពផន រាជធានីភ្នំពេញ ដែលអាចទាក់ទងបានតាមលេខទូរស័ព្ទ ០៩៥ ៧៧៧ ៧១៤ និង ០៧៦ ៦៦៦៦៦ ២៧។

ហ្សូរីដា បានឲ្យដឹងថា ការដែលនាងមានឱកាសក្លាយទៅជាអ្នកជំនួញនៅពេលនេះ គឺដោយសារស្ថានភាពស្រុកខ្មែរយើងបានផ្ដល់ឱកាសឲ្យអ្នកជំនួញទូទៅអាចធ្វើជំនួញបានដូចគ្នា ហើយកាលពីឆ្នាំមុន នាងនិងតារាសិល្បៈមួយចំនួនទៀតបានទៅចូលរួមសម្ដែងសិល្បះនៅប្រទេសកូរ៉េ ជាលើកដំបូង តាមរយៈក្រសួងការងារ ហើយនាងក៏យកគ្រឿង Cosmetic មកលក់នៅស្រុកខ្មែរ តែម្ដង ដោយដំបូងបើកលក់តាម online តែដោយមានការគាំទ្រ ក៏ឈានមកបើកហាងនៅពេលនេះ។

ហ្សូរីដា ប្រាប់ថា ទោះជារវល់និងការរកស៊ីយ៉ាងណា តែនាងមិនបោះបង់អាជីពសិល្បៈឡើយ គឺនៅតែទទួលការងារទាំងអស់ ហើយនាងនិយាយថា ដោយសារសិល្បៈ ទើបនាងមានកាគាំទ្រ និងមុខជំនួញរបស់នាងដល់ពេលនេះ៕

RELATED ARTICLES