ភ្នំពេញ ៖ ខណៈដែលមានការលើកឡើងថា ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាគូប្រជែងធំរបស់នាដការី សុខគា គីមលាង ក្នុងការដណ្ដើមមកុដ Miss Universe Cambodia 2025 នោះនៅក្នុងឈុតប៊ីគីនី កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៥ វត្តីសារ៉ាវឌ្ឍី ហាក់នាំមុខគេមួយជំហានបាត់ ព្រោះតែនាងហ៊ានលេងឈុតពិសេសនេះ មួយអស់ដៃតែម្ដង ជាងគីមលាង និងបេក្ខភាពផ្សេងៗទៀត ក្នុងនោះក៏មាន ថៃ នារីសុជាតា ផងដែរ ។

ក្នុងឈុតពិសេសនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្អួតរាងស្វែលស្រលន ហើយស្បែកសខ្ចីម៉ដ្ដខៃ រលើបេលោងគួរឲ្យចង់ស្ទាបអង្អែល ហើយប្រសិនបើ វត្តីសារ៉ាវឌ្ឍី ត្រូវម្ចាស់កម្មវិធីប្រាសាទ ដាវីន តម្រូវឲ្យប្រកួតឈុតនេះម្ដង ទៀតនោះ បេក្ខភាពផ្សេងទៀត មិនអាចទប់ទល់នាងបានឡើយ ព្រោះមានតែនាងម្នាក់ទេដែលមានបទពិ សោធន៍ក្នុងអាជីពបង្ហាញម៉ូដច្រើនជាងគេ ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តែត្រូវបានបុរសម្នាក់ លើកជំនួស និងថាលោកជាអ្នកគ្រប់គ្រងការងាររបស់វត្តី ប៉ុន្ដែមិនដឹងពីការប្រលងបវរកញ្ញារបស់នាងទេ គឺដឹងតែទាក់ទងការងារប៉ុណ្ណោះ ហើយពេលនេះ វត្តី មិននៅក្បែរលោកឡើយ ។

ប្រភពបានឲ្យដឹងថា វត្តីសារ៉ាវឌ្ឍី គ្មានការបារម្ភចំពោះវិញ្ញាសានៃការប្រលង Miss Universe Cambodia 2025 នេះទេ ព្រោះបើប្រៀបធៀបកម្មវិធីពីមុនៗដែលនាងធ្លាប់ប្រកួតនោះជួបបញ្ហាពិបាកជាងនេះទ្វេដងទៅទៀត ប៉ុន្ដែនាងនៅតែអាចធ្វើបាន ។ យ៉ាងណា នាងមិនអាចមើលស្រាលទៅលើនាដការី សុខគា គីមលាង ហៅកូនស្រមោច បានឡើយ ព្រោះបេក្ខភាពលេចធ្លោរូបនេះ អាចបត់បែនទៅតាមពេលវេលាបានយ៉ាងរហ័ស បើទោះជាក្នុងឈុតប៊ីគីនី គីមលាង ហាក់ស្ទាក់ស្ទើរ និងរារែកចិត្ត ដោយពេលខ្លះយកស្បៃស្ដើងៗមកគ្របពីលើ ដើម្បីកុំឲ្យឃើញឈុតប៊ីគីនីច្បាស់ពេកក្ដី ។

សូមបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដ Miss Grand Cambodia 2022 ក៏ធ្លាប់ប្រកួតលើឆាកអន្ដរជាតិផងដែរ ដែលក្នុងវ័យ២៧ឆ្នាំ កម្ពស់១,៧៧ម៉ែត្រនេះ នាងក៏អាចនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ។ សារ៉ាវឌ្ឍី ក៏ធ្លាប់ថតភាពយន្ដ ស្ពត និង MV ជាបន្ដបន្ទាប់ ហើយកន្លងមក លោកខេមរៈ សិរីមន្ដ ថែមទាំងថា នាងមានត្រេមុខស្រដៀងប្អូនស្រីរបស់លោក ខេមរៈ ស្រីពៅ ដែលបានលាចាកលោកនោះទៀតផង។ តារាម៉ូដែលរូបស្អាតមកពីខេត្តព្រះសីហនុ នេះ មិនធ្លាប់ប៉ះរឿងអាស្រូវកេរ្ដិ៍ឡើយ បើទោះនាងជាមុខ សញ្ញានៃការតាមស្នេហ៍ពីសំណាក់ប្រុសទាំងក្នុងនិងក្រៅស្រុកក៏ដោយ។

តាមប្រភពថា Fan របស់ពេជ្រ វត្តីសារ៉ាវឌ្ឍី ជឿជាក់ថា នាងមានភាគរយខ្ពស់ក្នុងការឈ្នះពានលើកទី២ ព្រោះ តែម្ចាស់កម្មវិធី Miss Universe Cambodia 2025 ប្រាសាទ ដាវីន ពិបាករកចំណុចខ្សោយ ឬទម្លាក់នាងបាន។ ប៉ុន្ដែទោះជាលទ្ធផលយ៉ាងណា ក៏មិនប៉ះពាល់ខ្លាំងទៅលើអាជីពរបស់ស្រីស្រស់រូបនេះដែរ ព្រោះបច្ចុបប្បន្ន នាងមានទីផ្សារសិល្បៈ រួចជាស្រេចទៅហើយ ស្របពេលដែលគ្រាន់តែនាងលេងឈុតប៊ីគីនី មួយប្រាវសោះ ធ្វើឲ្យប្រុសៗកាន់តែច្រើន ជ្រួលជ្រើមនឹងសម្រស់នាង ជាពិសេស ស្បែកសាច់នាង ដូចបណ្ដូលចេកតែម្ដង៕

