Saturday, April 20, 2024
Homeសន្ដិសុខសង្គមស្រវឹងស្រាបើករថយន្តបុកម៉ូតូស្រី្តម្នាក់ឲ្យរងរបួស និងបុកបង្គោលភ្លើង

ស្រវឹងស្រាបើករថយន្តបុកម៉ូតូស្រី្តម្នាក់ឲ្យរងរបួស និងបុកបង្គោលភ្លើង

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មានបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តកាមរីបាឡែនមួយគ្រឿងរួមដំណើរពីក្រោយ ដោយមនុស្សចំនួនបួននាក់ទៀតបើកក្នុងល្បឿនបោះពួយយ៉ាងលឿនដូចហោះ ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពីក្រោយពេញទំហឹង ហើយជ្រុលទៅបុកបង្កោលភ្លើងមួយដើមបណ្តាលឲ្យរងការខូចខាត ត្រង់ចំណុចខាងមុខផ្ទះលេខ១៧C តាមបណ្តោយផ្លូវ៨០៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រថយន្តបង្កបានព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានបើករថយន្តដេញតាមពីក្រោយនិងស្ទាក់ចាប់បាននៅត្រង់ចំណុចផ្លូវ២៧១ កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AJ១៥៧៩ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំនិងរួមដំណើរពីក្រោយដោយមនុស្សប្រុសស្រីបួននាក់ទៀត។ ចំណែកឯម៉ូតូរងគ្រោះម៉ាកស្កុបភី ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១GJ១០៩១ បើកបរដោយបុរសពីរនាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះ បើកបរតាមបណ្តោយផ្លូវ៨០៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនបោះពួយយ៉ាងលឿនរេចង្កូតទៅបុកម៉ូតូរងគ្រោះ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុកបង្កោលភ្លើងមួយដើមនៅខឿនតាមចិញ្ចើមផ្លូវរងការខូចខាតបន្តិចបន្តួច រីឯរថយន្តរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ និងនារីម្នាក់ដែលរួមដំណើរនៅលើរថយន្តរងរបួសបាក់កជើងខាងឆ្វេង។

ភ្លាមនោះក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដែលជាបក្សពួកខាងរថយន្តបង្ក បានជិះមកដល់កន្លែងកើតហេតុ បន្ទាប់មកអ្នកបើកបររថយន្តរួមទាំងបក្សពួកបាននាំគ្នាដេញវាយអ្នកបើកម៉ូតូរងគ្រោះបណ្តាលអោយអ្នកបើកម៉ូតូភ័យរត់ចោលម៉ូតូទៅអោយគេជួយ ចំណែកអ្នកបើកបររថយន្តបង្ករួមទាំងបក្សពួកបានព្យាយាមបើករត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានបើករថយន្តមួយគ្រឿងដេញតាមរថយន្តបង្កពីក្រោយរហូតទៅដល់ចំណុចកើតហេតុខាងលើទើបអាចធ្វើការស្ទាក់ចាប់ឃាត់បាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបញ្ជូននារីរងគ្រោះដែលរួមដំណើរលើរថយន្តបង្កតាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ និងបានទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍អោយចុះមកធ្វើការការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងនាក់បើកបរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES