Friday, April 19, 2024
Homeតារាបរទេសទាយទៅមើលថា!!! សុន ស្រឡាញ់ស្រីឬប្រុស?

ទាយទៅមើលថា!!! សុន ស្រឡាញ់ស្រីឬប្រុស?

សុន យុក សុងហ្វៃសាល តារាឯកប្រុសរឿង “អវសានស្នេហ៍” មានលក្ខណៈសម្បត្តិគ្រប់យ៉ាងដែល ស្ត្រីគ្រប់រូបស្រមើស្រមៃ គឺរូបសង្ហា ប៉ាអ្នកមាន រៀនពូកែ តែគួរឱ្យចម្លែក ហេតុអ្វីមកទល់នឹងពេលនេះ ហើយគេប្រាប់ថា នៅមិនទាន់មានសង្សារទៀត?

កេរ្តិ៍ឈ្មោះបុរសសង្ហា ប៉ាអ្នកមានម្នាក់នេះ ពិតជាមិនធម្មតា ព្រោះល្បីល្បាញថា ជាសិស្សឧស្សាហ៍ព្យាយាមក្នុងការសិក្សា និងឧស្សាហ៍ចូលរួមក្នុងសកម្មភាពសាលាជាទីបំផុត។ សម្រាប់ការសិក្សា គេទទួលបានចំណាត់ថ្នាក់ទី១ ជាប្រចាំ រហូតធ្លាប់ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអាមេរិករួចមកហើយ។ ឯផ្នែករូបសម្បត្តិវិញ គេក៏ធ្លាប់ទទួលបានពានរង្វាន់បុរសសង្ហាក្នុងពេលសិក្សា ត្រៀមឧត្តមសិក្សាផងដែរ។

ដោយសារតែភាពស្រស់សង្ហានេះហើយ ទើបធ្វើឱ្យ សុន យុក មានឱកាសប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីរៀនថ្នាក់ទី៣ នៅមធ្យមសិក្សាម៉្លេះ។

ក្រៅពីរូបសង្ហា បញ្ញាឈ្លាសវៃ អ្នកកំលោះនេះ ក៏មានវាសនាកើតក្នុងត្រកូលស្តុកស្តម្ភផងដែរ។ ឪពុកគេគឺជាកាពីតែនយន្តហោះដ៏ស្តុកស្តម្ភម្នាក់។

លក្ខណៈសម្បត្តិទាំងអស់នេះហើយដែលធ្វើឱ្យ សុន យុក ក្លាយជាទេវបុត្រក្នុងក្តីស្រមៃរបស់នារីជាច្រើន តែគួរចម្លែកមកទល់នឹងពេលនេះ ហើយគេនៅតែគ្មានសង្សារទៀត ឬក៏ពាក្យចចាមអារ៉ាមដែលលេចឮថា គេជាបុរសហ្គេយ៍ ជាការពិតទៅ?

សុន​ សម្តែងក្នុងរឿង “អវសានស្នេហ៍”

ការពិតពុំមែនថា បុរសសង្ហាម្នាក់នេះ ពុំធ្លាប់មានព័ត៌មានជាមួយស្រីៗនោះឡើយ។ គេធ្លាប់មាន ដំណឹងថា ជាដៃគូស្នេហ៍របស់ស្ត្រីក្នុងសង្គមអភិជនម៉ានហ្វា ដែលគេល្បីថា ជាសេដ្ឋិនីប្រាក់រាប់ពាន់លានបាត។ ការបែកធ្លាយការសន្ទនាតាម Line រវាង សុន និង ម៉ានហ្វា គឺជាដើមចមនៃដំណឹងស្នេហារវាងតារាឯក សុន យុក និងស្ត្រីអភិជនម៉ានហ្វា។ អ្នកកាសែតបានតាមដានរឿង ហើយដំណឹងអ្នកទាំងពីរក៏លេចឮហូរហែ ដូចជាការដើរលេងជាមួយគ្នា រួចមានទីបញ្ចប់ដោយ សុន យុក តែងតែជូននាងទៅដល់បន្ទប់ស្នាក់នៅ។

ក្រៅពីនេះ សុន យុក ក៏មានដំណឹងស្នេហាជាមួយដៃគូសម្តែងជាច្រើនរូប ដូចជានាង ផែទ្រីសៀ ឬសូម្បីតែ វិវ វណ្ណរ៉ុត ដែលកំពុងសម្តែងរឿង “អវសានស្នេហ៍” ជាមួយគ្នានៅពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ សុន តែងអះអាងថា ពួកគេនិងស្រីៗទាំងនោះគ្រាន់តែជាមិត្តភក្តិ គ្មានឡូកឡំរឿងស្នេហាទេ។ ហើយមកទល់នឹងពេលនេះ សុន អះអាងថា គេចូលចិត្តជីវិតនៅលីវម្នាក់ឯង ជាជាងមានស្រីស្អាតក្បែរកាយ។

នេះជាដើមចម នាំឱ្យលេចឮចរន្តព័ត៌មានថ្មីថា ការពិត សុន ជាបុរសចូលចិត្តភេទដូចគ្នា ហើយដំណឹងជាមួយស្រីៗកន្លងមក គ្រាន់តែជាខែលបិទបាំងរឿងពិតដែលគេជាបុរសហ្គេយ៍ ប៉ុណ្ណោះ។
ដូចជាក្នុងពេលដែលមានដំណឹងថា សុន និងតារាឯកស្រី កែវ ណាត់ថៈផុន ដើរលេងពេលយប់ជាមួយគ្នានោះ ក៏មានអ្នកចេញមកអះអាងថា សុន យកដំណឹងស្រីញី មកបិទបាំងរឿងហ្គេយ៍ របស់គេ។ ការពិត គេចូលចិត្តភេទដូចគ្នា រហូតដល់ថ្នាក់លួចនាំបុរសអ្នកបង្ហាញម៉ូដម្នាក់ទៅលេងជប៉ុនស្ងាត់ៗតែពីរនាក់ទៀតផង។

ប្រឈមនឹងដំណឹងហ្គេយ៍នេះ សុន យុក ប្រតិកម្មថា គេពុំមែនជាបុរសហ្គេយ៍ឡើយ។ គេជាបុរសពិត ១០០% ហើយមិត្តភក្តិរបស់គេដឹងរឿងនេះច្បាស់ណាស់។ លើសពីនេះ គេក៏គ្មានបំណងតាម ញ៉ែស្រីៗដើម្បីលុបលាងព័ត៌មានហ្គេយ៍ដែរ ព្រោះរឿងស្នេហាសម្រាប់គេគឺជាគោលដៅចុងក្រោយ។ សម្រាប់ពេលនេះ គេចង់ធ្វើការងារសិល្បៈសិន៕​

RELATED ARTICLES