Thursday, April 25, 2024
Homeសង្គម និងជីវិតធុងវីតាល់​បរិច្ចាគសៀវភៅអានចាស់ៗ ទទួលបានការគាំទ្រខ្លាំងពីមហាជន

ធុងវីតាល់​បរិច្ចាគសៀវភៅអានចាស់ៗ ទទួលបានការគាំទ្រខ្លាំងពីមហាជន

កម្មវិធី«សៀវភៅចាស់ៗរបស់បងៗ គឺជាសៀវភៅថ្មីរបស់ប្អូនៗ» ដែលរៀបចំឡើងដោយក្រុមហ៊ុនវីតាល់ ទទួលបានគាំទ្រជាខ្លាំងពីសំណាក់សិស្សនិស្សិត និងមហាជនទូទៅ ដោយគិតមកត្រឹមរយៈពេលត្រឹមតែជាង ១ខែប៉ុណ្ណោះ  វីតាល់ទទួលបាន សៀវភៅអានចាស់ៗជាច្រើន ប្រមាណ ជាង១៥០០ ហើយការបរិច្ចាគសៀវភៅ ក៏នៅតែបន្តកើនឡើងជាបន្តបន្ទាប់ផងដែរ។

សៀវភៅដែលវីតាល់ទទួលបានភាគច្រើនជាសៀវភៅអាន បែបព្រេងនិទាន ជាភាសាខ្មែរ និងភាសាអង់គ្លេស សៀវភៅពុម្ភចំនេះដឹងទូទៅ ព្រមទាំងសៀវភៅអានបង្កើនចំណេះដឹងផ្សេងៗ ដែលក្រុមការងារវីតាល់ បាននឹងកំពុងតែធ្វើការបែងចែកតាមកម្រិត និងប្រភេទចំនេះដឹង ក៏នឹងដឹកជញ្ជូនបន្តទៅដល់ដៃកុមារា កុមារីនៅទីជនបទដាច់ស្រយ៉ាលតាមតំបន់ដែលបានកំណត់។

យុវនារីម្នាក់ ឈ្មោះ ភារី មកពីសាកលវិទ្យាល័យសាកលវិទ្យាល័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានននិយាយថា គាត់ពេញចិត្តនឹងកម្មវិធីដែលក្រុមហ៊ុនវីតាល់កំពុងតែធ្វើនេះខ្លាំងណាស់ ដោយហេតុថា កម្មវិធីនេះ ផ្តល់ឱកាសឲ្យយុវជន បានរំលឹកនូវអនុស្សាវរីយ៍របស់ខ្លូនជាមួយនឹងសៀវភៅដែលធ្លាប់អាន ហើយក៏អាចផ្តល់បន្តនូវចំណេះដឹងទាំងនោះជូនដល់ប្អូនៗកុមារដែលកំពុងតែខ្វះខាតសៀវអានដើម្បីបង្កើនចំណេះដឹង។ លោកបន្តថា លោកក៏បានចូលរួមក្នុងការបរិច្ចាគសៀវភៅអានចាស់ៗដែលលោកមានផងដែរ លោកសង្ឃឹមថាសៀវភៅដែលលោកធ្លាប់អានអាចទទួលបានការស្វាគមន៍នឹងថែរក្សាបន្តដោយប្អូននៅតាមជនបទ។

លោក ជុន ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ បានមានប្រសាសន៍ថា អតិថិជនវីតាល់ពិតប្រាកដជាបានដឹងពីសកម្មភាពដ៏សកម្មនៃកម្មវិធីសប្បុរសធម៌របស់វីតាល់នៃមូលនិធិ២៥៛។ ក្រុមការងារយើងខិតខំណាស់ ខិតខំត្រង់ថា វីតាល់ព្យាយាមរកអ្វីដែលថ្មីដើម្បីឆ្លើយតបនឹងតម្រូវការនៃសង្គមទំនើប យើងត្រូវតែប្រាកដថា កម្មវិធីដែលវីតាល់បានធ្វើនិមួយៗ ក៏នឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គមក្នុងរូបភាពមួយពិតប្រាកដ។ ដោយឡែកក្នុងកម្មវិធីលើកនេះ វីតាល់រំពឹងថានឹងអាចក្រឿនរំលឹកដល់ប្រជាពលរដ្ឋទូទៅឲ្យបានយល់ពីតម្លៃនៃការចែករំលែក ដោយរំឮកវិញនូវអនុស្សាវរីយ៍ចាស់ៗ ពួកគេធ្លាប់មានជាមួយនឹងសៀវភៅចាស់ៗរបស់ខ្លូន និងចែករំលែកអនុស្សាវរីយ៍ទាំងនោះដល់កុមារដទៃដែលមិនមានធនធាន។

ជាងនេះទៅទៀត សាធារណជនដែលមានបំណងចង់បានសៀវភៅអាន សម្រាប់ការបរិច្ចាគបន្តទៅសហគមន៍របស់ខ្លួន ឬសហគមន៍ដែលមានតម្រូវការ ក៏អាចមកទទួលយកសៀវភៅអានចាស់ពីវីតាល់បានដែរ នៅក្រុមហ៊ុន វីតាល់ផ្ទាល់ ដែលមានអាស័យដ្ឋាន អាគារលេខ No. 888K, ផ្លូវ 598, សង្កាត់ទួលសង្កែរ, ខណ្ឌ ឫស្សីកែវ ក្រុងភ្នំពេញ ឬទាក់ទងតាមលេខទូរសព្ទ័ 023-864 222 / 864 333។

គួរបញ្ជាក់ផងដែរថា បងប្អូនជនរួមជាតិទាំងអស់អាចចូលរួមជាមួយវីតាល់បានដោយបរិច្ចាគសៀវភៅអានចាស់ដែលអ្នកឈប់ប្រើចូលក្នុងធុងបរិច្ចាគសៀវភៅវីតាល់ ដែលមាននៅ៦ទីតាំងដូចជា – សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) -សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) -សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រនិងសេដ្ឋកិច្ច(RULE) -សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) -វិទ្យាស្ថានវប្បធម៌ជប៉ុន(CJCC) -ផ្សារទំនើបធីខេ TK Avenue

ក្រុមហ៊ុនវីតាល់ក៏សូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិជាពិសេសប្អូនៗនិសិ្សតដែលបានចូលរួមជាមួយវីតាល់ដោយបានចូលរួមក្នុងការបរិច្ចាគសៀវភៅអានរបស់ខ្លួនយ៉ាងច្រើនកុះករ ធ្វើឲ្យយើងទទួលបានសៀវភៅចំរុះចំណេះដឹងសម្រាប់ប្អូនៗកុមារនៅតាមជនបទ៕

 

 

 

 

RELATED ARTICLES