Saturday, April 20, 2024
Homeតារាបរទេសឌិវ ចេញមុខបកស្រាយរឿងប្រើអំពើហិង្សាលើកូនស្រីអតីតតំណាងរាស្រ្ត

ឌិវ ចេញមុខបកស្រាយរឿងប្រើអំពើហិង្សាលើកូនស្រីអតីតតំណាងរាស្រ្ត

ឌិវ អរិសរ៉ា តារា ឆ្នាសមុខស្អាត ចេញមុខបកស្រាយ ក្រោយមានការចុះផ្សាយថា នាងមិនត្រឹមតែជាតួអាក្រក់ក្នុងសាច់រឿងទេ ថែមទាំងក្នុងជីវិតពិតក៏ អាក្រក់មិនចាញ់គ្នាដែរ បន្ទាប់ពីនាងបានប្រើ អំពើហិង្សាលើកូនស្រីអតីតតំណាងរាស្ត្រថៃម្នាក់ ។

ក្រោយត្រូវកូនស្រីអតីតតំណាងរាស្ត្រ ប្តឹងផ្តល់ករណីប្រើអំពើហិង្សាលើរាងកាយ ឌិវ អរិសរ៉ា បានចេញមកអរគុណមហាជន ដែលផ្តល់ឱកាសឱ្យនាងបានបកស្រាយ ហើយនាងក៏បើកចំហចិត្តទទួលស្តាប់រាល់មតិ ដោយមិនមានអគតិ។ នាងបញ្ជាក់ថា ឱកាសដែលនាងបានទទួលមានចំណែកជួយឱ្យនាងកែប្រែ។

ក្លាយជាចរន្តក្តៅគគុក ទាក់ទាញចំណាប់អារម្មណ៍មហាជនចំពោះករណីតួអាក្រក់ មុខស្អាត ឌិវ អរិសវ៉ា ត្រូវកញ្ញា ករិសរ៉ា កូនស្រីអតីតតំណាងរាស្ត្រគណបក្សភឿថៃ ដាក់ពាក្យបណ្តឹងនៅស្ថានីយថងឡ ថា ត្រូវឌិវ អរិសរ៉ា ប្រើអំពើហិង្សាលើរាងកាយរហូតដល់រងរបួស។ ហេតុការណ៍នេះ កើតនៅកន្លែងកម្សាន្តមួយក្នុងភូមិសាស្ត្រស្ថានីយថងឡ កាលពីម៉ោង១ និង៤៤នាទី ថ្ងៃសៅរ៍ ទី៧ តុលា ឆ្នាំ២០១៧។ ករណីនេះ បង្ខំឱ្យឌិវ អឌិសរ៉ា ចេញមកថ្លែងព័ត៌មានបកស្រាយហេតុការណ៍ដែលបានកើតឡើង ព្រមទាំងប្រាប់ថា រូបនាងទេ ដែលជាអ្នកត្រូវគេមើលងាយយាយីមុន បណ្តាលឱ្យជាំសព្វទាំងប្រាណ។ លើសពីនេះ នាងថែមទាំងត្រូវភាគីម្ខាងទៀត គំរាមសម្លាប់ថា “អ្ងែងមុខជាបានជួបឪអញមិនខាន។ អញនឹងនាំឱ្យបុកចាត់ការពួកអ្ងែង!”

ឌិវ រៀបរាប់ហេតុការណ៍នោះថា “ទាំងអស់គ្នាមុខជាគិតថា ខ្ញុំជាអ្នកធ្វើ។ ហេតុការណ៍ពិតវាពុំ មែនដូចនោះឡើយ។ ឌិវ ក៏ដូចជាយុវវ័យទូទៅ មានដើរលេងខ្លះជាធម្មតា។ ថ្ងៃនោះ ខ្ញុំដើរចូលបន្ទប់ទឹក មានបងៗពីរនាក់និងប្អូនៗពីរនាក់ទៅដែរ។ យើងដឹកដៃគ្នាដើរ ហើយដោយសារមនុស្សច្រើន ខ្ញុំក៏ឈប់រង់ចាំ។ ពេលនោះមានស្ត្រីម្នាក់ព្រមទាំងអង្គរក្សដើរមកបុកខ្ញុំ។ ពេលគេបុកខ្ញុំ ខ្ញុំក៏បុញគេចេញ។ វាជារឿងធម្មតាទេ ពេលដែលមានមនុស្សច្រើនរមែងមានការរុញច្រាន។ ពេលខ្ញុំបែរទៅរកមើលគ្នីគ្នាខ្ញុំ ស្រីម្នាក់នោះក៏ចាប់បោចសក់ខ្ញុំ សង្កត់ក្បាលខ្ញុំ។ យើងក៏ប៉ះទង្គិចគ្នា។ អាស្រ័យដោយគេមានអង្គរក្សផ្ទាល់ខ្លួន និងសន្តិសុខហាងផងសរុប៨-៩នាក់ ចូលមកទាំងអស់ តែគ្មានអ្នកណាជួយខ្ញុំទេ”។

ក្រោយពេលបានបកស្រាយបំភ្លឺហើយ ឌិវ ក៏បង្ហោះសារថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ ដែលផ្តល់កម្លាំងចិត្ត និងផ្តល់ឱកាសឱ្យនាងបាននិយាយ និងទទួលស្គាល់ដោយគ្មានអគតិ។
នាងក៏បានបន្តទៀតថា កន្លងមកប្រហែលជាមានរឿងរ៉ាវខ្លះៗ ដែលធ្វើឱ្យមនុស្សជាច្រើនចងចាំឱ្យនាងក្នុងលក្ខណៈ (មិនល្អ) បែបនោះ។ តែថ្ងៃនេះ នាងសប្បាយចិត្ត ដែលបានទទួលឱកាសពីអ្នកទាំងអស់គ្នា។ ពាក្យថា ឱកាសនេះ នឹងជួយតម្រែតម្រង់នាងឱ្យមានការកែខ្លួន។ នាងអរគុណយ៉ាងស្មោះចេញពីបេះដូង។ ចំពោះអ្នកដែលដក់ជាប់រូបភាពចាស់របស់នាង ក៏នាងមិនអាក់អន់ចិត្តអីដែរ ព្រោះវាជាតួនាទីរបស់នាង ក្នុងការពិសោធន៍ឱ្យមហាជនបានឃើញ។
សារចុងក្រោយរបស់នាងនេះ មានប្រិយមិត្តចូលមកជួយឱ្យកម្លាំងចិត្តជាច្រើន ដោយភាគច្រើននិយាយថា “ស៊ូ! ស៊ូ! ឌិវ”។

ទោះជាយ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធនឹងជម្លោះរមែងពុំមានរូបភាពល្អក្នុងក្រសែភ្នែកមហាជន ឡើយ។ សាធារណមតិចោទសំណួរថា ឈ្លោះគ្នាដើម្បីអ្វី? ហើយចម្លើយមួយចំនួនក៏ដូចជាមិនសូវពិរោះពិសាឡើយ ដូចជាពាក្យថា “ស្រីកាលីពឈ្លោះគ្នាមានអ្វីក្រៅពីរឿងប្រុសឈ្មោលទៅ!”។
ដូច្នេះទោះជាមានហេតុផលនាំទៅរកជម្លោះដូចម្តេចក៏ដោយ បើអាចចៀសវាងបាន គួរកុំឈ្លោះ នាំតែមានដំណៀសមិនល្អ៕​

RELATED ARTICLES