ឃាត់ខ្លួនស្រីស្អាតសាច់សខ្ចី ចែកចាយគ្រឿងញៀន និងបុរស២នាក់កំពុងប្រើប្រាស់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួនបីនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលទំនប់ទឹក ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះកំពុងតែរៀបចំប្រើប្រាស់គ្រឿងញៀន ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ជាប់នឹងរបងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ១-ឈ្មោះ ឆៃ រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ, ២-ឈ្មោះ ឌឿក ដាណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបិទតែមម៉ូតូ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ទាំង២នាក់ជាអ្នកប្រើប្រាស់ និង៣-មានឈ្មោះ ក្រាន សុខសុនីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៧៨ BE3 ផ្លូវ១០៩ ភូមិ៦ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ជាអ្នកចែកចាយ ។ ដកហូតថ្នាំប្រភេទក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូច ព្រមទាំងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយឈុត ។

តាមសម្តីលោកមេប៉ុស្តិទំនប់ទឹក បានអោយដឹងថា មុននឹងឈានទៅការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំងបីនាក់នេះបានគឺកម្លាំងសមត្ថកិច្ចរបស់លោក ព្រមទាំងរូបគាត់ផ្ទាល់បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈមកដល់ចំណុចខាងលើ ក៍ប្រទះឃើញជនសង្ស័យកំពុងតែរៀបចំប្រើប្រាស់គ្រឿងញៀននៅក្នុងរោងមួយកន្លែង ដែលគ្មានមនុស្ស ដោយឃើញសភាពជាក់ស្តែងបែបនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានសូមធ្វើការត្រួតពិនិត្យនិងឆែកឆេរបានរកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច ព្រមទាំងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយឈុត រួចហើយក៍បាននាំខ្លួនជនសង្ស័យប្រុសស្រីទាំងនោះយកទៅសាកសួរនៅប៉ុស្តិនគរបាលទំនប់ទឹក ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រុសស្រីទាំងនោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយនារីម្នាក់ក្នុងចំណោមបក្សពួកបីនាក់ គឺជាអ្នកជួញដូរ ។

ក្រោយពេលកើតហេតុបន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួននៅអធិការដ្ធានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាម
នីតិវិធី ៕