សុគន្ធ និសា ស្វាមីបំពាក់ចិញ្ចៀនពេជ្រ តម្លៃ៣មុឺនដុល្លារ

0
372

សុគន្ធ និសា ដែលទើបរៀបការជាមួយស្វាមី លោកចៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងបានធ្វើពិធីជប់លៀងធំនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភោគីត្រា ភ្នំពេញ យ៉ាងរលូន និងអធិកអធម ដោយមានភ្ញៀវអ្នកសិល្បៈ អ្នកជំនួញធំៗយ៉ាងច្រើនចូលរួមកុះករប្រមាណ៧០តុ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តាមការបង្ហើបពីអ្នកជិតស្និទ្ធសុគន្ធ និសា បានឲ្យដឹងថា “លោកចៅ សម្បត្តិ ដែលជាស្វាមីរបស់សុគន្ធ និសា បានបំពាក់ចិញ្ចៀនពេជ្រ តម្លៃជាង៣មុឺនដុល្លារឯណោះ”។

មនុស្សជាច្រើនបានសរសើរសុគន្ធ និសា ដែលមានសំណាងបានស្វាមីដែលមានរូបរាងសង្ហាមិនចាញ់តួកុន ហើយមានទ្រព្យសម្បត្តិច្រើនទៀតផង។

ស្វាមីសុគន្ធ និសា គឺជាអាណិកជនខ្មែរ រស់នៅអាមេរិក ក្នុងរដ្ឋឡូវែល ដែលសព្វថ្ងៃមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Manulife ហើយបានភ្ជាប់ស្នេហ៍ជាមួយសុគន្ធ និសា ក្រោយពេលនាងបែកបាក់ស្នេហ៍ជាមួយសង្សារចាស់ លោកសុខ ជំនោរ។

មង្គលការសុគន្ធ និសា ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ការចំណាយនូវក្នុងពិធីទាំងមូលមិនក្រោម១០មុឺនដុល្លារនោះទេ ហើយក្រោយពិធីអាពាហ៍ពិពាហ៍ សុគន្ធ និសា នឹងដឹកដៃស្វាមីទៅក្រេបច័ន្ទទឹកឃ្មុំនៅកោះម៉ាល់ឌីវ៕