Friday, March 29, 2024
Homeតារាខ្មែរពូជុំ លីណូ ហួសចិត្តរឿងទណ្ឌិតភុំ មុនីរ័ត្ន មិនត្រូវបានតុលាការចាប់ខ្លួន

ពូជុំ លីណូ ហួសចិត្តរឿងទណ្ឌិតភុំ មុនីរ័ត្ន មិនត្រូវបានតុលាការចាប់ខ្លួន

រហូតមកទល់ពេលនេះ សំណុំរឿងឪពុកចុងប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនស្រី ដែលត្រូវជាប្អូនស្រីជីដូនមួយរបស់តារាចម្រៀងល្បីឈ្មោះ លោកជុំ លីណូ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈពូបង្កើតរបស់លោកជុំ លីណូ ដែលត្រូវជាឪពុកកុមារីរងគ្រោះបានសម្ដែងការខកចិត្តជាខ្លាំង នៅពេលដែលតុលាការមិនចាប់ខ្លួនទណ្ឌិតភុំ មុនីរ័ត្ន តាមសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។

លោកមាស ឡេង ឪពុកមាជុំ លីណូ បានថ្លែងឲ្យដឹងថា “ការឈឺចាប់របស់ក្រុមគ្រួសារលោករយៈពេលជាង២ឆ្នាំកន្លងមកនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលទណ្ឌិតភុំ មុនីរ័ន្ន នៅតែមានសិទ្ធិសេរីភាពដើរហើរជាធម្មតា និងតែងតែបង្ហោះសារឌឺដងមកក្រុមគ្រួសាររបស់លោក។ រីឯតុលាការនៅតែមិនអើពើចាប់បុគ្គលរូបនេះដាក់ទោសតាមសាលដីការ។

លោកបន្តថា “កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ សាលាឧទ្ធរណ៍បានបើកសាវណាការជំនុំជម្រះតាមការប្ដឹងតវ៉ារបស់ទណ្ឌិតភុំ មុនីរ័ត្ន ប៉ុន្តែបែរជាបុគ្គលរូបនោះមិនហ៊ានចេញមុខនៅតុលាការទៅវិញ មិនត្រឹមតែប៉ុណ្ណោះ មេធាវីតំណាងលោកភុំ មុនីរ័ត្ន បែរជាលើកឡើងថា ពេលនេះមិនដឹងថា លោកភុំ មុនីរ័ត្ន នៅឯណាទេ ដោយពុំអាចទំនាក់ទំនងគ្នាបានទេ។

លោកមាស ឡេង បន្ថែមថា “សាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់តុលាការដំបូង ដោយចាត់ទុកជាបានការត្រឹមត្រូវតាមផ្លូវច្បាប់ហើយ ទន្ទឹមនោះសាលាឧទ្ធរណ៍បានទុកពេល១ខែសម្រាប់ឲ្យលោកភុំ មុនីរ័ត្ន​ ប្ដឹងបន្តទៅតុលាការកំពូល គិតចាប់ពីថ្ងៃទី៨ ខែមករា។

លោកមាស ឡេង លើកឡើងថា “ក្នុងអង្គជំនុំជម្រះទាំងនៅសាលាដំបូង និងសាលាឧទ្ធណ៍ ចំពោះករណីទោសព្រហ្មទណ្ឌដូចភុំ មុនីរ័ត្ន គឺត្រូវចូលមកបំភ្លឺទាំងដៃជាប់ខ្នោះ។ ដោយឡែកសម្រាប់បុគ្គលភុំ មុនីរ័ត្ន ដែលមានទោសព្រហ្មទណ្ឌ អាចចាត់ទុកថា ជាទណ្ឌិតដែលមានសំណាងជាងគេ ដោយសារតែក្រោយពេលតុលាការប្រកាសសាលក្រមជាងកន្លះឆ្នាំមកហើយ នៅតែមិនត្រូវបានឃុំខ្លួន ហើយក៏មិនត្រូវបានតុលាការចេញដីការចាប់ខ្លួនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមិនចូលមកបំភ្លឺនៅតុលាការទៀតផង ពោលគឺបុគ្គលរូបនេះហាក់មានអំណាចខ្លាំងណាស់។ លោកថា លោកពិតជាខកចិត្តខ្លាំងណាស់ចំពោះតុលាការ អ្វីដែលលោកចង់បាន គឺយុត្តិធម៌សម្រាប់គ្រួសាររបស់លោក និងកូនស្រីដែលរងអំពើហិង្សាយ៉ាងព្រៃផ្សៃ។

គួរបញ្ជាក់ថា បុគ្គលភុំ​ មុនីរ័ត្ន​ ដែលកាលពីមុនជាព្រះសង្ឃ និងត្រូវបានគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បានបន្តស្ថិតនៅក្រៅឃុំ ក្រោយពីតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ នឹងត្រូងសងជម្ងឺចិត្តដល់ក្រុមគ្រួសារលោកមាស ឡេង ចំនួន១២លានរៀល និងបង់បា្រក់ពិន័យ៤លានរៀលទៀត ពីបទប្រើហិង្សាដោយចេតនាលើអនិតិជនដែលជនរងគ្រោះ គឺប្អូនស្រីជីដូនមួយរបស់តារាចម្រៀងលោកជុំ លីណូ ខណៈដែលសាលក្រមបានប្រកាសចេញតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។

បុគ្គលភុំ មុនីរ័ត្ន បានទាក់ទងជាមួយអតីតភរិយាលោកមាស ឡេង តាំងពីនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ទំនងស្នេហានោះ កាន់តែស្អិតល្មួតដោយចំហ ក៏បង្កឲ្យឪពុកមានិងម្ដាយមីងជុំ លីណូ លែងលះគ្នា ហើយម្ដាយមីងលីណូ ក៏ទៅរស់នៅជាមួយលោកមុនីរ័ត្ន រហូតបានរៀបការជាមួយគ្នា។ ម្ដាយមីងលីណូ ក៏បាននាំកូនស្រី២នាក់ យកទៅរស់នៅជាមួយផងដែរ ហើយក៏ត្រូវបានបុគ្គលមុនីរ័ត្ន ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើក្មេងស្រី ដែលមានទាំងភស្តុតាងគ្រប់គ្រាន់ ខណៈដែលតុលាការក៏បានប្រកាសសាលក្រមផ្ដន្ទាទោសផងនោះ តែរហូតមកទល់ពេលនេះ ទណ្ឌិតភុំ មុនីរ័ត្ន នៅតែមានសិទ្ធិសេរីភាពធម្មតា ដែលធ្វើឲ្យលោកមាស ឡេង ឪពុកមាតារាចម្រៀងលោកជុំ លីណូ មានការខកចិត្តជាខ្លាំង ដែលតុលាការមិនផ្ដល់យុត្តិធម៌សម្រាប់គ្រួសាររបស់លោក៕

 

អត្ថបទមុនៗ

 

វី ឌីណែត ពេញចិត្តខេមរៈ សិរីមន្ត

វី ឌីណែត ធ្លាប់ចាប់ដៃគូច្រៀងសម្តែងជាមួយតារាប្រុសនៅហង្សមាស ២ដួង គឺលោកឆន សុវណ្ណរាជ និងនី រតនា។ ដោយឡែក ការច្រៀងបទ Cover ឡើងវិញ គឺនាងច្រៀងបទវង្ស តារារតនា “ស៊ូឃ្លាត” និងបទ “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” របស់ខេមរៈ សិរីមន្ត ដែលទទួលបានការចាប់អារម្មណ៍ច្រើនថា ឌីណែត ចូលទៅជំនួសសុខ ពិសី ហើយ ព្រោះថា កាលនៅទ្រនំសាន់ដេ ពិសី ជាអ្នកច្រៀង Cover សឹងគ្រប់បទចម្រៀងល្បីៗរបស់សិរីមន្ត ទាំងអស់។

ប្រភពបានឱ្យដឹងថា នាពេលខាងមុខនេះ ផលិតកម្មរស្មីហង្សមាស នឹងជំរុញឌីណែត ឱ្យឡើងមួយក្រឺតទៀត តាមរយៈការឱ្យច្រៀងសម្តែងជាមួយខេមរៈ សិរីមន្ត ដូចឱក សុគន្ធកញ្ញា ដែរ។

ក្នុងជំនួបផ្ទាល់ជាមួយវី ឌីណែត កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានច្រៀងបទខេមរៈ សិរីមន្ត ជា Cover ឡើងវិញនាពេលនេះ តែនាពេលខាងមុខបានចាប់ដៃគូគ្នាច្រៀង ឬអត់នោះ ក្រុមហ៊ុនមិនទាន់បង្ហើបឡើយ។

កូនស្រីលោកហួរ ឡាវី រូបនេះអះអាងថា “ខ្ញុំមានកិត្តិយសនិងមោទនភាពដែរ ដែលបានច្រៀង Cover បទល្បីរបស់បងសិរីមន្ត នាពេលនេះ តែការអាចមានឱកាសច្រៀងចាប់ជាដៃគូ ឬឆ្លងឆ្លើយគ្នាឬអត់នោះ ក្រុមហ៊ុនមិនទាន់ជូនដំណឹងទេ។ បើសិនជាខ្ញុំមានឱកាសច្រៀងដៃគូជាមួយបងសិរីមន្ត មែន គឺខ្ញុំពេញចិត្តនឹងធ្វើណាស់ និយាយទៅ គឺសប្បាយចិត្ត គ្រាន់តែថា ពេលនេះមិនទាន់មានទេ។ កន្លងមក ខ្ញុំធ្លាប់ច្រៀងសម្តែងជាមួយលោកឆន សុវណ្ណរាជ និងនី រតនា ដែរ ហើយចំពោះរឿងថា ហង្សមាស ហាក់ដូចជាលើកខ្ញុំនៅពេលនេះ គឺខ្ញុំថា មិនមែនលើកតែខ្ញុំម្នាក់ទេ គឺលើកស្មើៗគ្នាទាំងអស់ហ្នឹង”។

វី ឌីណែត ចាប់ផ្តើមមានទីផ្សារនៅឆ្នាំ២០១៧ ដោយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃ១០០០ដុល្លារ ហើយនៅឆ្នាំ២០១៨នេះ ឡើងថ្លៃ១២០០ដុល្លារ ដូចនេះ ពេញ១រដូវក្តៅនេះ ឌីណែត ក៏អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារដែរ ខណៈដែលពេលនេះនាងកំពុងសម្រុកថតភាពយន្តទីមួយរបស់ខ្លួន គឺរឿង “រាជិនីភូមិគ្រឹះ” ដែលតារាចម្រៀងរូបនេះចាប់ដៃគូជាមួយនី រតនា ធ្វើជាតួឯកស្រីប្រុស ដោយតាមព័ត៌មានថា តារាជ្រកកោនក្រោមដំបូលតែមួយ ដែលធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាជាមួយគ្នានេះ បានលេងឈុតឱបថើបគ្នាទៀតផង ដែលនេះអាចជាសញ្ញាមួយទៀតថា ក្រៅពីទេព បូព្រឹក្ស ដែលស្អិតល្មួតស្នេហ៍ជាមួយងួន ចាន់ដេវីត នោះ ពេលនេះនៅទ្រនំធំនេះមាន១គូទៀតហើយ គឺឌីណែត និងរតនា នេះតែម្តង ដែលស៊ីចង្វាក់គ្នាទាំងក្នុងនិងក្រៅឆាក។

អ្នកចម្រៀងតូចច្រឡឹងរូបនេះ និយាយលាយឡំសំណើចថា “រឿងដែលខ្ញុំនិងបងរតនា ថតនោះបាន៥០%ហើយ និងមិនដឹងថា ពេលណាបានថតចប់ទេ ព្រោះអីឥឡូវតារាសឹងតែទាំងអស់ សុទ្ធតែជាប់រវល់ខ្លាំងដូចគ្នា។ ចំពោះឈុតស្នេហា ខ្ញុំនិងបងរតនា នោះ គឺពិតជាមានមែន តែមិនជ្រុលទេ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ តាមពិត ខ្ញុំនិងបងរតនា គ្មានទំនាក់ទំនងអីជាមួយគ្នាទេ គឺគ្រាន់តែជាអ្នករួមអាជីពធម្មតាៗប៉ុណ្ណោះ ហើយការចាប់ដៃគ្នាសម្តែងភាពយន្តនៅពេលនេះ គឺក្រុមហ៊ុនតម្រូវ។ ខ្ញុំមិនធ្លាប់សម្តែងភាពយន្តទេ អ៊ីចឹងគឺមានឈុតពិបាកៗច្រើនដែរ ដែលបានប៉ះនាពេលថតថ្មីៗនេះ”។

វី ឌីណែត ជាតារាចម្រៀងវ័យក្មេងរបស់ហង្សមាស ដែលលោតឡើងរួមគ្នាជាមួយរ៉េត ស៊ូហ្សាណា នៅពេលដែលសុគន្ធ និសា បានរៀបការប្តីនោះ ហើយគេជឿថា ហង្សមាស នឹងជំរុញឌីណែត ថែមទៀតជាមិនខាន ព្រោះតែកូនស្រីលោកហួរ ឡាវី រូបនេះ មានសមត្ថភាពច្រៀងខ្លាំងមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ។ តែយ៉ាងណា វី ឌីណែត ដែលមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហ៍ ព្រោះតែមានឪពុកនាង លោកហួរ ឡាវី តាមជាប់ស្អិតជានិច្ចនោះ ធ្លាប់អះអាងថា នាងគ្មានចេតនាចង់ប្រកួតប្រជែងជាមួយរៀមច្បងណាម្នាក់នៅហង្សមាស ឡើយ ហើយថែមទាំងចាត់ទុកថា ឱក សុគន្ធកញ្ញា ជា Idol របស់នាងថែមទៀតផង។

មហាជនបានមើលឃើញថា ពេលនេះ លោកហួរ ឡាវី បានបណ្តុះគ្រាប់ពូជសិល្បៈរបស់លោកឱ្យស្នងតំណែងនៅហង្សមាស បានសម្រេចហើយ គឺវី ឌីណែត នេះតែម្តង ខណៈដែលព្រាប សុវត្ថិ កំពុងត្រៀមខ្លួនចូលនិវត្តន៍ដែរ ក៏បានរុញកូនប្រុសទាំង៣នាក់ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ឱ្យចូលច្រៀងនៅហង្សមាស បានសម្រេចដែរ។

ទោះជាយ៉ាងណា វី ឌីណែត នៅមិនទាន់មានបទចម្រៀងផ្ទាល់ខ្លួនដែលផ្ទុះខ្លាំងឡើយ តាំងពីចូលជ្រកនៅទ្រនំធំនេះ ទើបធ្វើឱ្យសុគន្ធកញ្ញា, ពេជ្រ សោភា និងសួស វីសា នៅតែមិនទាន់ជ្រួលច្របល់ដោយសារនាងឡើយ តែគេជឿថា បើសិនជាហង្សមាស តម្រូវឱ្យឌីណែត ច្រៀងដៃគូជាមួយសិរីមន្ត នោះទីផ្សារចម្រៀងនាង នឹងប្រែប្រួលជាមិនខាន បើទោះជាមានការលើកឡើងថា ពេលនេះសិរីមន្ត ហាក់ចុះខ្សោយជាងមុនក្តី៕

 

http://www.nokorthomdaily.com/2018/01/vy-dynet-and-khemrak-sereymun-59667/

RELATED ARTICLES