Saturday, April 20, 2024
Homeតារាខ្មែរអរអរសាទរ!!! សឿ សុធារ៉ា សម្រាលកូនប្រុសទី២ ឈ្មោះសាពូន ដារ៉ាបុរស

អរអរសាទរ!!! សឿ សុធារ៉ា សម្រាលកូនប្រុសទី២ ឈ្មោះសាពូន ដារ៉ាបុរស

អ្នកនាងសឿ សុធារ៉ា ភរិយាលោកសាពូន មីដាដា បានសម្រាលកូនប្រុសទី២ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ ដោយបានដាក់ឈ្មោះកូនប្រុសថា សាពូន ដារ៉ា​បុរស។

លោកសាពូន មីដាដា បានញញឹមបឹទមាត់មិនជិតឡើយ នៅពេលដែលទទួលបានសមាជិកម្នាក់ទៀតក្នុងគ្រួសារនេះហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានសរសេរថា ”ថ្ងៃ១៥កើត ខែបុស្ស ពេញបរមី ឆ្នាំរកា នព្វសក ព.ស២៥៦១ ត្រូវនឹងថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ កូនប្រុសពុកសាពូន ដារ៉ា​បុរស បានកើតមកហើយ លើទឹកដីសុវណ្ណភូមិដ៏ស្រស់ស្អាតនេះ ឪពុកឲ្យពរកូនក្លាយជាមនុស្សសុច្ចរិត រឹងមាំ មានជោគជ័យ ក្នុងជីវិត…”។

 

ចំណងស្នេហ៍សឿ សុធារ៉ា និងសាពូន មីដាដា ជាង៨ឆ្នាំនេះ ពេលនេះគ្រួសារអ្នកសិល្បះធ្លាប់ល្បីឈ្មោះ១គូនេះ បានចំណងដៃកូន២នាក់ហើយ ដោយកូនទី១ ជាកូនស្រី ឈ្មោះសាពូន ដារ៉ាពិមាន អាយុជាង៧ឆ្នាំ និងពេលនេះបានកូនប្រុសម្នាក់ទៀត ឈ្មោះសាពូន ដារ៉ាបុរស។ ការមានកូនថែមម្នាក់ទៀតនេះ គឺរឹតតែធ្វើឲ្យលោកសាពូន មីដាដា ញញឹមបឹទមាត់មិនជិតទេ ព្រោះអាចរក្សាចំណងស្នេហ៍លោកឲ្យកាន់តែស្ងប់ស្ងាត់ជាងមុនបានមួយកម្រិតទៀត ជាមិនខាន បន្ទាប់ពីមុននេះមានដំណឹងថា គ្រួសារ១នេះតែងមានភាពរកាំរកូសជាមួយគ្នាច្រើនជាងផ្អែមល្ហែម ព្រោះតែពួកគេមានបញ្ហារឿងសេដ្ឋកិច្ចធ្លាក់ចុះ ក្រោយពីអាជីពសិល្បៈបានធ្លាក់ចុះយ៉ាងគំហុកព្រមគ្នានោះ។អ្វីដែលធ្វើឲ្យសាពូន មីដាដា កាន់តែភ័យបុកពោះនោះ គឺមុនពេលសុធារ៉ា ពពោះនោះ មានព័ត៌មានថា មានមន្ដ្រីធំម្នាក់តាមស្នេហ៍ភរិយា ដោយលោកធំនោះថា ហ៊ានប្រគល់គ្រប់យ៉ាងឲ្យតែនាងលែងប្ដីនោះ ទើបធ្វើឲ្យអតីតតារាហង្សមាស រូបនេះ ដេកមិនលក់។ ប៉ុន្ដែតាំងពីសុធារ៉ា មានផ្ទៃពោះ និងពេលនេះបានសម្រាលកូនប្រុសម្នាក់ទៀតនេះ គឺដូចជាបិទផ្លូវមន្រ្ដីធំៗមិនតាមចែចង់ភរិយាលោកទៀតអីចឹងព្រោះថាពេលនេះ សុធារ៉ា កូនខ្ចី និងគ្មានចង់បានអ្វីក្រៅពីប្ដីនៅកំដរឡើយ។

សឿ សុធារ៉ា បានដឹកដៃសាពូន មីដាដា ចូលរោងការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅសណ្ឋាគារផ្កាយ៥ ណាហ្គា វើលដ៍ ចំពេលដែលគូស្នេហ៍នេះកំពុងល្បីល្បាញខ្លាំងនៅក្នុងអាជីពសិល្បៈ។ ប៉ុន្ដែក្រោយពេលរៀបការរួច ទាំងសុធារ៉ា និងមីដាដា​បានបាត់បង់ការងារសិល្បៈសឹងតែហៅមិនឮឡើយ ខណៈដែលលោកមីដាដា លែងរវល់ច្រៀងនៅហង្សមាស ទៀតហើយ គឺជាប់ដៃងាកទៅប្រឡូកក្នុងឆាកនយោបាយវិញម្ដង។ ដោយឡែក សឿ សុធារ៉ា វិញនៅពេលដែលល្បីថា មានមន្ដ្រីធំតាមស្នេហ៍នេះ នាងក៏បានបង្ហាញភាពហ៊ឺហាជិះរថយន្ដទំនើប Lexus Lx 570 ស៊េរីឆ្នាំ២០១៥ តម្លៃជាង១៨ម៉ឺនដុល្លារ ទើបអ្នកខ្លះលាន់មាត់ថា សុធារ៉ា ស្ងាត់អាជីពសិល្បៈដូចចោរលួចសេះ ប៉ុន្តែបែរជាហ៊ឺហាមិនចាញ់ជំទាវឡើយ៕

RELATED ARTICLES