Friday, April 26, 2024
Homeព័ត៌មានជាតិរាំធុងបាស់ក្នុងវត្ត ក្មេងទំនើង៣នាក់បង្កហិង្សាក្នុងពិធីបុណ្យកាន់បិណ្ឌ

រាំធុងបាស់ក្នុងវត្ត ក្មេងទំនើង៣នាក់បង្កហិង្សាក្នុងពិធីបុណ្យកាន់បិណ្ឌ

ខេត្តពោធិ៍សាត់៖ ក្រុមក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសួន វិចិត្រ អាយុ១៨ឆ្នាំ ទី២-ឈ្មោះផន សុភ័ក្ត្រ អាយុ២៣ឆ្នាំ និងទី៣-ឈ្មោះសូត្រ ណុប អាយុ២១ឆ្នាំ។ អ្នកទាំង៣ មានលំនៅក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងបរិវេណវត្តអន្លង់រាប មានការរៀបចំដាក់ធុងបាស់រាំកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋអ្នកភូមិរាំលេងកម្សាន្តនៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលអ្នកភូមិកំពុងនាំ គ្នារាំលេងសប្បាយ ក៏ស្រាប់តែលេចមុខក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ចូលមករាំលេងនឹងគេដែរ និងបានបញ្ចោញកាយវិការ ក្បាច់រាំច្រង៉េងច្រងាង ក្នុងបំណងរករឿងគេឯងក្នុងវង់រាំ លុះបន្តិចក្រោយមក ក៏រាំជាន់ជើងគេឯង រួចក៏បង្កជាជំលោះវាយតប់អ្នកភូមិ ផ៌ើលពេញវត្ត ធ្វើឱ្យការកម្សាន្តសប្បាយ ត្រូវផ្អាកទៅវិញ ទើបសមត្ថកិច្ចបានចូលទៅអន្តរាគមន៍ចាប់ឃាត់ខ្លួនក្មេងទំនើងទាំង៣នាក់នោះ៕

RELATED ARTICLES