ធាត់ដុះក្បាលពោះ ជាបច្ច័យអាក្រក់អ្វីខ្លះ ចំពោះសុខភាព?

0
439

ជាទូទៅ អ្នកដែលមានខ្លាញ់ច្រើននៅបរិវេណក្បាលពោះ ឬហៅម៉្យាងទៀតថា មានរាងកាយដូចផ្លែប៉ោម (ធំកណ្តាល ក្បាលតូច ជើងតូច) ប្រឈមខ្ពស់ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ-2 និងជំងឺបេះដូង។

ការវិភាគហ្សែនគំរូ បង្ហាញថា ហ្សែនដែលមានរង្វាស់ទំហំត្រគាកនិងចង្កេះកើនខ្ពស់ មានលីពីត គ្លុយកូស អ៊ីនស៊ូលីនកម្រិតខ្ពស់ដូចគ្នាដែរ។ ជាលទ្ធផល ការប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ-2 ក៏ដូចជាជំងឺបេះដូង នឹងមានកម្រិតដូចគ្នា។

ការប្រមូលផ្តុំខ្លាញ់លើរាងកាយនៃមនុស្សគ្រប់រូប មិនដូចគ្នាទេ។ អ្នកខ្លះកើនខ្លាញ់នៅក្បាលពោះ អ្នកខ្លះទៀតខ្លាញ់ផ្តុំនៅត្រគាក និងភ្លៅ៕