Friday, April 26, 2024
Homeព័ត៌មានជាតិហៅនាងមកកំដរផឹកទាល់តែស្រវឹងធ្លាក់ភ្នែក គិតលុយហើយ បាញ់៣គ្រាប់ភ្ជុចដី

ហៅនាងមកកំដរផឹកទាល់តែស្រវឹងធ្លាក់ភ្នែក គិតលុយហើយ បាញ់៣គ្រាប់ភ្ជុចដី

ភ្នំពេញ៖ ករណីបាញ់បោះសេរីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងភោជនីយដ្ឋានទន្លេ ដែលមានទីតាំងស្ថិតនៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះលេខ៣០៥ ផ្លូវលេខ០៣ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមខ្មាន់កាំភ្លើង មានគ្នា៣នាក់ មិនដឹងជាកងកម្លាំងមកពីអង្គភាពណាទេ ស្លៀកពាក់ស៊ីវិល ហើយមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ដឹងថា ជនម្នាក់ក្នុងចំណោម៣នាក់នោះ មានសៀតកាំភ្លើងខ្លីជាប់នឹងចង្កេះនោះទេ ដោយបាននាំគ្នាជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿង និងម៉ាកហុងដាប៊ីតមួយគ្រឿង បានចូលផឹកស៊ីនៅហាងខាងលើ។ លុះពេលចូលទៅផឹកស៊ីបានបន្តិច ក្រុមជនបង្កក៏បានហៅនារីម្នាក់មកអង្គុយញ៉ាំកំដរជាមួយពួកគេដែរ រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ហៅឱ្យគេគិតលុយ បន្ទាប់មក មិនដឹងថា អ្នកទាំង៣ទាស់សម្តីអ្វីនឹងគ្នា ឬក៏ខឹងជាមួយនឹងនារីអង្គុយកំដរនោះទេ ស្រាប់តែបុរសម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម អាម៉េរួចបាញ់ភ្ជុចដីក្រោមតុចំនួន៣គ្រាប់ រួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។

 

ក្រោយទទួលបានដំណឹងថា មានករណីបាញ់បោះសេរីកើតឡីងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីសាកសួរពីដំណើររឿង និងបានទៅពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនបង្ក មកយកទទួលទោស តែក្នុងករណីនេះ សមត្ថកិច្ចមិនអាចប្រាប់ថា អ្នកបាញ់ប្រើប្រាស់កាំភ្លើងម៉ាកអីនោះទេ៕

RELATED ARTICLES